កីឡា
ការយក Privat ចូលជម្រើសជាតិកម្ពុជាឈានដល់ដៃមេធាវីអន្តរជាតិតស៊ូជាមួយ FIFA
ការផ្តល់សញ្ជាតិខ្មែរទៅកីឡាករដើមកំណើតកាមេរូន Privat Mbarga ដើម្បីក្លាយជាកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជានៅមិនទាន់រួចរាល់ជាផ្លូវការទេដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជាកំពុងធ្វើការជាមួយមេធាវីអន្តរជាតិដើម្បីតស៊ូមតិជាមួយសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA)។

សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានប្រកាសនៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា ៖«តបតាមការស្នើសុំរបស់ផ្នែកបច្ចេកទេសនៃក្រុមជម្រើសជាតិកម្ពុជា ដែលឃើញពីភាពអំណោយផល និងសមត្ថភាពរបស់កីឡាករ Privat Mbarga ហើយក៏ដូចជាមានគោលជំហរ ក្នុងការតាំងចិត្ត ចង់ចូលសញ្ជាតិដើម្បីចូលរួមលេងឲ្យក្រុមជម្រើសជាតិកម្ពុជា សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានដាក់សំណើទៅរាជរដ្ឋាភិបាលកម្ពុជា។ រាជរដ្ឋាភិបាលក៏បានចូលរួមគាំទ្រក្នុងការស្នើសុំព្រះមហាក្សត្រកម្ពុជា ក្នុងការចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ ផ្តល់សញ្ជាតិខ្មែរជាផ្លូវការដល់កីឡាករ Privat Mbarga»។
«អំឡុងការកោះហៅកីឡាករបោះជុំរំហ្វឹកហាត់ត្រៀមលេងពានរង្វាន់បាល់ទាត់ FIFA World Cup 2026 Preliminary Joint Qualification វគ្គជម្រុះជុំទី១ កាលពីខែតុលាកន្លងទៅ នៅក្នុងការចុះឈ្មោះកីឡាករ FIFA ពុំបានបញ្ជាក់ច្បាស់លាស់អំពីលក្ខណៈបុគ្គលិករបស់កីឡាករ Privat Mbarga ដែលអាចលេងតំណាងឲ្យកម្ពុជាបាន។ នៅក្នុងការឆ្លើយតបទៅបញ្ហានេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានជួលមេធាវីនៅប្រទេសស្វីស ដែលជាអ្នកឯកទេសក្នុងច្បាប់កីឡា បើកក្តីក្នុងការតស៊ូមតិទៅកាន់ FIFA ដើម្បីបញ្ជាក់នូវលក្ខណៈវិនិច្ឆ័យរបស់ Privat Mbarga ក្នុងការលេងឲ្យក្រុមជម្រើសជាតិកម្ពុជា។ បច្ចុប្បន្នមេធាវីដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានជួលឲ្យធ្វើការតស៊ូមតិជាមួយ FIFA កំពុងធ្វើការងារក្នុងករណីនេះ។ ពួកយើងនឹងធ្វើបច្ចុប្បន្នភាពបន្ថែមទៀតនៅពេលទទួលបានព័ត៌មានបន្ថែមអំពីករណីនេះ»។
Privat អាយុ៣១ឆ្នាំធ្លាប់លេងនៅលីគកំពូលកម្ពុជាជាច្រើនរដូវកាលក្នុងនោះចូលរួមជាមួយបឹងកេតនៅឆ្នាំ២០១៣ ហើយនៅឆ្នាំ២០១៤-១៥ចូលរួមជាមួយ វេស្ទើនយូណាញធីត។ ឆ្នាំ២០១៥-១៦ រូបគេបានចូលរួមជាមួយអង្គរថាយហ្គឺរ និងឆ្នាំ២០១៦-១៧ចូលរួមជាមួយណាហ្គាវើលដ៍មុនពេលផ្លាស់ទៅក្លិបថៃ Samut Prakan ២០១៧-១៨។
ឆ្នាំ២០១៨-១៩ រូបគេបានត្រឡប់មកកម្ពុជាវិញចូលរួមជាមួយអាស៊ីអឺរ៉ុប មុនពេលចូលរួមជាមួយព្រះខ័នរាជស្វាយរៀង៣រដូវកាលគឺ២០១៩-២០២០ និង២០២១ ជាពេលដែលរូបគេឈ្នះស្បែកជើងមាស២ដង និងជាកីឡាករល្អបំផុតប្រចាំរដូវកាល២០១៩ មុនពេលផ្លាស់ទៅក្លិប Bali United របស់ប្រទេសឥណ្ឌូណេស៊ីនៅចុងឆ្នាំ២០២១៕

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ