កីឡា
អេ អាំម៉ារីន មិននឹកស្មានថា ខ្លួនទទួលបានជោគជ័យទាំងវ័យក្មេង
កីឡាករ អេ អាំម៉ារីនភូថង មិននឹកស្មានខ្លួនឯងទទួលបានជោគជ័យលើអាជីពប្រដាល់គុនខ្មែរបានយ៉ាងលឿនទាំងវ័យក្មេង បន្ទាប់ពីបានចេញទៅប្រកួតនៅប្រទេសអូស្ត្រាលីឈ្នះខ្សែក្រវាត់គុនខ្មែរពិភពលោក និងទទួលបានរង្វាន់រថយន្ត១គ្រឿង។

នៅពេលត្រឡប់មកដល់កម្ពុជាកាលពីរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ អេ អាំម៉ារីន បានរៀបរាប់ថា ៖«កាលពីតូច ក្តីស្រមៃរបស់ខ្ញុំគឺចង់ដូចប៉ា ទៅណាមកណា គេស្គាល់ គេហៅគាត់រហូត តែពេលនេះ ខ្ញុំអត់នឹកស្មានថា ខ្លួនឯងបានដល់ថ្នាក់ហ្នឹង»។
រៀបរាប់ពីការប្រកួតនៅអូស្ត្រាលី កូនប្រុសរបស់លោក អេ ភូថង បានលើកឡើងថា ៖«ទៅអូស្ត្រាលីលើកនេះចំណេញច្រើន។ យើងបានផ្សព្វផ្សាយគុនខ្មែរឲ្យគេស្គាល់ច្រើន ចែករំលែកពីបច្ចេកទេសគុនខ្មែរ។ និយាយរួមគេស្គាល់គុនខ្មែរច្រើនជាងមុន»។

ពេលសួរពីដៃគូដែលរូបគេវាយឲ្យអាជ្ញាកណ្តាលបញ្ឈប់ក្នុងទឹកទី២ ប្អូនប្រុសរបស់ ម៉ឺន មេឃា បាននិយាយថា ៖«គាត់ (Clinton) ល្អដៃ ល្អទាត់ជើង គាត់ទាត់កាត់ខ្ញុំរហូត។ គាត់ជាជើងខ្លាំងនៅអូស្ត្រាលី។ ពេលខ្ញុំវ៉ៃជាមួយគាត់ចប់ភ្លាម មានគេប្រាប់ខ្ញុំថា គាត់ជាជើងខ្លាំងលេខ១នៅអូស្ត្រាលី»។
ជាមួយគ្នានេះ អេ អាំម៉ារីន បានអរគុណដល់ប្រជាពលរដ្ឋខ្មែរនៅអូស្ត្រាលីដែលបានគាំទ្រ លើកទឹកចិត្ត និងជួយគ្រប់បែបយ៉ាងធ្វើឲ្យបេសកកម្មនៅទីនោះលើកនេះទទួលបានជោគជ័យលើសពីការរំពឹងទុក។
កីឡាករបាននិយាយថា ៖«បងប្អូនខ្មែរនៅអូស្ត្រាលី ខ្ញុំសូមអរគុណជាពិសេសខ្លាំងមែនទែន។ ពេលយើងទៅដល់ពួកគាត់ផ្តល់ភាពកក់ក្តៅខ្លាំង។ ពួកគាត់ជួយយើងរហូត ដូចម្ហូប យើងអស់ គាត់ទិញ យើងអស់ គាត់ទិញ។ ព្រលឹមឡើងអត់ទាន់ គាត់នាំយើងទៅញាំអីភ្លាមៗ»។

កីឡាករវ័យ២០ឆ្នាំរូបនេះបានប្តេជ្ញាចិត្តថា ទាំងនៅពេលនេះ និងពេលខាងមុខ រូបគេនឹងខិតខំហ្វឹកហាត់ឲ្យអស់ពីសមត្ថភាពដើម្បីបំពេញគោលដៅរបស់ខ្លួនដែលចង់ជួបប្រកួតជាមួយជើងខ្លាំងៗ ជាពិសេសដើម្បីផ្សព្វផ្សាយ និងពង្រីកសក្តានុពលគុនខ្មែរលើឆាកអន្តរជាតិ។
នេះជាខ្សែក្រវាត់លើកដំបូងសម្រាប់ អេ អាំម៉ារីន ដែលទទួលបានក្នុងអាជីពប្រដាល់ក្នុងវ័យទើបឈានដល់២០ឆ្នាំ និងទទួលបានរង្វាន់រថយន្តថ្មី១គ្រឿង ប៉ុន្តែកាលពីឆ្នាំ២០២១ រូបគេបានឈ្នះជើងឯកនៅសង្វៀនហង្សមាសដោយទទួលពាន និងប្រាក់រង្វាន់១ម៉ឺនដុល្លារអាមេរិក៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា