កីឡា
អ្នកឧកញ៉ា ឡេង ប្រុស បង អ្នកឧកញ៉ាឡេង ណាវ៉ាត្រា មោទនភាព លើអ្នកបន្តវេន ត្រកូល អេភូថង ដែលទទួលខ្សែក្រវ៉ាត់ដល់ទៅ២ ពីប្រទេសអូស្ត្រាលី
កីឡាករ ម៉ឺន មេឃា និង អេ អាំម៉ារីន ទើបតែវិលត្រឡប់មកពីប្រទេសអូស្ត្រាលី កាលពីរសៀលថ្ងៃពុធ ទី៨ ខែវិច្ឆិកា ឆ្នាំ ២០២៣ បន្ទាប់ពីបានទទួលជោគជ័យ ដោយទទួលបានខ្សែក្រវាត់គុនខ្មែរពិភពលោកព្រមទាំងទទួលបានរង្វាន់រថយន្ត១ គ្រឿង។ ជាមួយនឹងជោគជ័យនេះ អ្នកឧកញ៉ា ឡេង ប្រុស ប្រធានក្រុមប្រឹក្សា ជាន់ខ្ពស់ Galaxy Grope បានកោតសរសើរ មោទនភាព លើអ្នកបន្តវេន ត្រកូនអេភូថង ជាខ្លាំង។

កីឡាករវ័យក្មេងដែលកំពុងល្បីឈ្មោះបោះសំឡេងរបស់ក្លិប ហ្គាឡាក់ស៊ី ណាវ៉ាត្រា អេភូថង គុនខ្មែរ ទាំងពីរូបនេះបានប្រកួតដ៏ស្វីតស្វាញ និងតឹងតែងនៅលើសង្វៀនប្រទេសអូស្ត្រាលី ដោយកីឡារក ម៉ឺន មេឃា បានឈ្នះកីឡាករអូស្ត្រាលីទទួលបានខ្សែក្រវាត់គុនខ្មែរពិភពលោក និង អេ អាំម៉ារីន ទទួលបានខ្សែក្រវាត់ និងរថយន្តថ្មីសន្លាង១គ្រឿង ក្រោយផ្តួលកីឡាករអូស្ត្រាលីទឹកទី៤ ដែលរៀបចំដោយក្រុមហ៊ុនស្រាបៀរ Ganzberg ។

ដើម្បីជាលើកទឹកចិត្តបន្ថែមនូវការទទួលបានជំនះរបស់កីឡាករ ម៉ឺន មេឃា និង អេ អាំម៉ារីន ដែលកូនប្រុសស្តេចប្រដាល់ អេ ភូថង ថ្នាក់ដឹកនាំក្លិប Galaxy Navatra អេភូថង គុនខ្មែរ បានរៀបចំពិធីអបអរសទរចំពោះជំនះលើវិស័យគុនខ្មែរពីប្រទេសអូស្ត្រាលីនេះ យ៉ាងឱឡារឹកអធឹកអធម ក្រោមវត្តមានអ្នកឧកញ៉ា ឡេង ប្រុស ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ហ្គាឡាក់ស៊ីណាវ៉ាត្រា គ្រុប កាលពីថ្ងៃ១០ ខែវិច្ឆិកា ឆ្នាំ២០២៣។

អ្នកឧកញ៉ា ឡេង ប្រុស មានប្រសាសន៍ថា វាជាមោទកភាពដែលត្រកូល អេ រក្សាភាពខ្លាំង និងល្បីល្បាយរបស់ខ្លួន បន្តពីឪពុកដល់កូនក្នុងវិស័យគុនខ្មែរ។ ក្នុងនាមជាតំណាងអោយ Galaxy Navatra Group និងក្លឹបហ្គាឡាក់ស៊ី ណាវ៉ាត្រា អេភូថង គុនខ្មែរ សូមសំដែងចូលរួមអបអរសាទរជាប្រវត្តិសាស្រ្តដល់ ក្មួយ អេ អាំម៉ារីន និង ម៉ឺន មេឃា ដែលឈ្នះខ្សែក្រវ៉ាត់ជាអន្តរជាតិឆ្លងទ្វីប នៅលើទឹកដីអូស្ត្រាលីថ្មីៗនេះ៕





-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា