កីឡា
រុស្ស៊ីមកប្រកួតគុនខ្មែរពិភពលោកខែនេះដើម្បីយកទៅអភិវឌ្ឍគុនខ្មែរនៅរុស្ស៊ី
សហព័ន្ធកីឡាប្រដាល់គុនខ្មែរប្រចាំនៅប្រទេសរុស្ស៊ីបានត្រៀមកីឡាករ និងកីឡាការិនីរបស់ខ្លួនប្រមាណ១៥នាក់ដើម្បីចូលរួមប្រកួតគុនខ្មែរពិភពលោកនៅខេត្តសៀមរាបនាចុងខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីយកបទពិសោធទៅអភិវឌ្ឍគុនខ្មែរនៅរុស្ស៊ី។

លោក Oleg Kudrinsky ជានាយក និងជាស្ថាបនិកសហព័ន្ធកីឡាប្រដាល់គុនខ្មែរនៅប្រទេសរុស្ស៊ីបានប្រាប់សារព័ត៌មាន«កម្ពុជាថ្មី»ថា សម្រាប់ការត្រៀមចូលរួមប្រកួតគុនខ្មែរពិភពលោកជាលើកដំបូងនេះ សហព័ន្ធគុនខ្មែរនៅប្រទេសរុស្ស៊ីបានរៀបចំការប្រកួតជម្រុះត្រឹមត្រូវមុនពេលជ្រើសរើសបានអត្តពលិកគុនខ្មែរប្រមាណ១៥រូបដែលមានកម្រិតស្ម័គ្រចិត្ត ពាក់កណ្តាលអាជីព និងអាជីព។

លោកបាននិយាយថា ៖«សហព័ន្ធកីឡាគុនខ្មែរប្រចាំប្រទេសរុស្ស៊ីនឹងចូលរួមប្រកួតគុនខ្មែរពិភពលោកជាលើកដំបូង។ យើងបានត្រៀមកីឡាករ កីឡាការិនីប្រមាណ១៥រូប ហើយនឹងប្រកួតលើ៨វិញ្ញាសាផ្សេងគ្នា»។

លោកបានបញ្ជាក់ថា ៖«គោលដៅរបស់យើងគឺចង់ឲ្យកីឡាករ កីឡាការិនី ក៏ដូចជាគ្រូបង្វឹករបស់យើងទទួលបានបទពិសោធដើម្បីយកទៅអភិវឌ្ឍគុនខ្មែរនៅប្រទេសរុស្ស៊ីបន្ថែមទៀត»។

តាមការឲ្យដឹងពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាថា នឹងមាន១២ប្រទេសចូលរួមប្រកួតគុនខ្មែរជើងឯកពិភពលោក ដែលនឹងធ្វើនៅតំបន់ប្រាសាទឣង្គរវត្ត ខេត្តសៀមរាប រយៈពេល៣ថ្ងៃគឺថ្ងៃទី២៦-២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក Oleg Kudrinsky មានបទពិសោធជាច្រើនក្នុងអាជីពប្រដាល់ដែលបានចូលហ្វឹកហាត់ និងប្រឡូកតាំងពីអាយុប្រហែល១៥ឆ្នាំ។ ក្រៅពីជាស្ថាបនិក និងនាយកសហព័ន្ធកីឡាប្រដាល់គុនខ្មែរដែលលោកបានបង្កើតឡើងតាំងពីឆ្នាំ២០១៨ លោកក៏ជានាយកសង្វៀនប្រដាល់អន្តរជាតិ International Fighting Organization ដែលហៅកាត់”ONE X ONE”ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៤។ ជាមួយគ្នានេះ លោកក៏ជាទីប្រឹក្សាកិត្តិយស និងជាស្ថាបនិកម្នាក់ដែលរួមគ្នាបង្កើតសហព័ន្ធកីឡាប្រដាល់មួយថៃនៅប្រទេសរុស្ស៊ីតាំងពីឆ្នាំ១៩៩២៕


អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង