Connect with us

កីឡា

ជើងឯកស្វាយរៀងខាប់U18រកឃើញក្រុមឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

បានផុស

នៅ

ការ​ប្រកួត​បាល់ទាត់​ជើង​ឯក​ស្វាយរៀង​ខាប់​អាយុ​ក្រោម​១៨​ឆ្នាំ លើក​ទី១​ រក​ឃើញ​ក្រុម​៤​ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ហើយ បន្ទាប់​ពី​ចប់​​ការ​ប្រកួត​វគ្គ​៨​ក្រុម​ចុង​ក្រោយ​កាល​ពី​ថ្ងៃ​អាទិត្យ ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការ​ប្រកួត​វគ្គ​៨​ក្រុម​ចុង​​ក្រោយ ក្រុម​​យុវជន​សាមគ្គី​បាន​លត់​ក្រុម Never Win ដោយ​មិន​ឲ្យ​តដៃ​រួច​គឺ ៥-០។ ៥​គ្រាប់​របស់​ក្រុម​យុវជន​សាមគ្គី​រក​បាន​ដោយ​កីឡាករ៥​រូប​ផ្សេង​គ្នា​គឺ​ ឆែម មុន្នី, ប្រាក់ ចន្ធា, លន់ ធារ៉ា និង ឌឿង គង់ភក្តី។

ចំណែក១​គូ​ទៀត ក្រុម​សសយក ស្រុក​កំពង់រោទិ៍ បាន​យក​ឈ្នះ​លើ​ក្រុម​យុវជន​គគីសោម ដោយ​លទ្ធផល ២-០។ ២​គ្រាប់​របស់​ក្រុម​ស្រុក​កំពង់រោទិ៍​រក​បាន​ដោយ​កីឡាករ ប្រាក់ សុវណ្ណមីណា និង​កីឡាករ ជី សេងហៃ។

ឆ្លង​កាត់​ការ​ប្រកួត​វគ្គ​៨​ក្រុម​ចុង​ក្រោយ​បាន​បញ្ចប់ ក្រុម​ដែល​បាន​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​គឺ៖

  • ក្រុម​សសយក ស្រុកកំពង់រោទិ៍
  • ក្រុមសសយក ស្រុកស្វាយទាប
  • ក្រុម​ព្រះ​ខ័ន​រាជស្វាយរៀង U18
  • ក្រុមយុវជនសាមគ្គី

ការប្រកួត​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រនឹង​ធ្វើ​នៅ​កីឡដ្ឋាន​ខេត្ត​ស្វាយរៀង​នាចុងសប្តាហ៍​នេះគឺ​នៅ​​ថ្ងៃ​សៅរ៍​មាន​ការ​ប្រកួត១​គូ និង​ថ្ងៃ​អាទិត្យ​មាន​ការ​ប្រកួត​១​គូ​ដើម្បី​យក​ក្រុម​ឈ្នះ​ឡើង​ទៅ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទីutes មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ១៨ នាទីutes មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៤៦ នាទីutes មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន ប្រកាសបន្តធ្វើបុណ្យកោងកាងសន្តិភាពរៀងរាល់ឆ្នាំ ដើម្បីរក្សាព្រៃកោងកាង និងបរិស្ថានកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម