កីឡា
ភរិយា អេ ភូថង៖ កីឡាករខ្លះនឹងក្លាយជាអ្នកមាន បើចេះសន្សំទុកដាក់
កីឡាករ កីឡាការិនីប្រដាល់គុនខ្មែរមួយចំនួននឹងក្លាយជាអ្នកមានជីវភាពធូរធារ ប្រសិនបើពួកគេចេះសន្សំទុកដាក់ និងប្រើប្រាស់ថវិកាដែលរកបានពីប្រដាល់សម្រាប់ប្រកបរបររកស៊ីនៅពេលខ្លួនវ៉ៃលែងកើត។

អ្នកស្រី សាំង សុម៉ាលី ភរិយារបស់លោកគ្រូ អេ ភូថង នឹកស្មានមិនដល់ដែលកីឡាប្រដាល់គុនខ្មែរបានរីកចម្រើនទាំងធនធានមនុស្ស គុណភាព ការរីកចម្រើនទាំងក្នុង និងក្រៅប្រទេស ជាពិសេសសំបូរអ្នកមានធនធានឧបត្ថម្ភគាំទ្រកាន់តែច្រើន។
អ្នកស្រីបានរៀបរាប់ថា ៖«ជីវភាពរបស់កីឡាករប្រដាល់បច្ចុប្បន្នល្អខ្លាំងមែនទែន ពីព្រោះឥឡូវវ៉ៃតម្លៃខ្លួនក៏បានថ្លៃ ម្ចាស់ឧបត្ថម្ភក៏ច្រើន ហើយមានរៀបចំកម្មវិធីប្រកួតមានរង្វាន់ធំៗ អត់ដូចសម័យប្តីខ្ញុំទេ។ បើកីឡាករចេះសន្សំទុក នឹងមានជីវភាពធូរធារខ្លាំង អាចក្លាយជាអ្នកមាន។ ដូច ធឿន ធារ៉ា ពីមុនខ្វះខាត តែឥឡូវវ៉ៃបានប្រាក់ច្រើន ដោះបំណុលគេអស់ ហើយនៅសល់ថែមទៀត។ ឥឡូវនេះ វាមិនអាចក្លាយជាអ្នកមានទេ លុះត្រាតែតទៅមុខទៀតទើប ធារ៉ា មានជីវភាពធូរធារខ្លាំង។ ខ្ញុំជឿថា ធារ៉ា នឹងក្លាយជាអ្នកមាន មានផ្ទះ មានអីដូចគេដូចឯង»។

ពាក់ព័ន្ធនឹងកូនប្រុសទាំងពីររបស់អ្នកស្រីគឺកីឡាករ ម៉ឺន មេឃា និង អេ អាំម៉ារីន ដែលទើបឈ្នះខ្សែក្រវាត់ពីប្រទេសអូស្ត្រាលីដោយទទួលបានរង្វាន់រថយន្ត១គ្រឿង អ្នកស្រីគិតថា ពួកគេនឹងមានអនាគតល្អប្រសើរជាងឪពុករបស់ខ្លួន។
អ្នកស្រី សាំង សុម៉ាលី បានរៀបរាប់ថា ៖«កូនខ្ញុំនឹងមានអនាគតល្អជាងប្តីខ្ញុំ ពីព្រោះជំនាន់ប្តីខ្ញុំវ៉ៃ តម្លៃខ្លួនតិច ហើយការប្រកួតអត់សូវមានញឹកញាប់។ កាលណោះបីបួនខែទើបមានការប្រកួតម្តង ឬពេលខ្លះ១ឆ្នាំទើបអាចប្រកួតម្តង។ ឥឡូវនេះមានគ្រប់ប៉ុស្តិ៍ហើយម្ចាស់ឧបត្ថម្ភកម្មវិធីមានច្រើន កីឡាករររកតែកម្លាំងវ៉ៃមិនចង់បានផង»។

«ពីមុនខ្ញុំគិតថា ការសម្រេចចិត្តរបស់ខ្ញុំដែលឲ្យកូនចាប់អាជីពប្រដាល់ខុស ពីព្រោះខ្ញុំគិតថា ប្រដាល់អត់រីកចម្រើនដល់ម្ល៉េះទេ។ ប្តីខ្ញុំអត់ចង់ឲ្យកូនប្រកួតទេ ព្រោះគាត់ខ្លាចដូចគាត់។ តែឥឡូវនេះ ខ្ញុំពិតជាសម្រេចចិត្តត្រូវ។ ខ្ញុំមានមោទនភាពសម្រាប់កូនខ្ញុំទាំងពីរណាស់»។ អ្នកស្រី សាំង សុម៉ាលី បានរៀបរាប់។

បច្ចុប្បន្ន ម្ចាស់ផលិតផលក្នុងស្រុក និងអ្នកមានធនធានកាន់តែច្រើនបានចំណាយថវិកាដើម្បីឧបត្ថម្ភគាំទ្រការប្រកួតគុនខ្មែរដែលបានផ្តល់ឲ្យទីផ្សារប្រដាល់មានច្រើន តម្លៃខ្លួនកាន់តែខ្ពស់ ហើយមានទាំងរង្វាន់រថយន្តជាបន្តបន្ទាប់។ ទីផ្សារប្រកួតសំបូរបែបនេះ កីឡាករល្អៗ ល្បីៗ ស្ទើរតែរកពេលសម្រាកគ្មាន៕

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?