កីឡា
ពេជ្រ សម្បត្តិ បើជួប Kitti ម្តងទៀតដាក់ខ្សែក្រវាត់ និងលក្ខខណ្ឌអ្វីក៏ព្រម
កីឡាករប្រដាល់គុនខ្មែរ ពេជ្រ សម្បត្តិ ចង់ជួបខ្លាចាស់ថៃ Tum Kitti Patkam ម្តងទៀតដោយយល់ព្រមដាក់លក្ខខណ្ឌអ្វី និងដាក់ខ្សែក្រវាត់ម្នាក់១ក៏យល់ព្រម បន្ទាប់ពីរូបគេបានចាញ់ពិន្ទុនៅទឹកដីអូស្ត្រាលី។

ការតស៊ូគ្នា៥ទឹកពេញកាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្របីព្រៃ ពេជ្រ សម្បត្តិ បានសម្រុកចូលវ៉ៃរហូត ប៉ុន្តែអាវុធរបស់ខ្លួនមិនសូវត្រូវគោលដៅឡើយ។ ផ្ទុយទៅវិញកីឡាករថៃ Tum Kitti បានប្រើបច្ចេកទេសគេច និងការពារយ៉ាងល្អ ហើយចេញអាវុធបកវិញចំគោលដៅបានច្រើន ដូច្នេះរូបគេបានឈ្នះដោយពិន្ទុ ដើម្បីទទួលបានខ្សែក្រវាត់គុនខ្មែរពិភពលោក។
ពាក់ព័ន្ធនឹងការប្រកួតនេះ ពេជ្រ សម្បត្តិ បាននិយាយថា រូបគេសប្បាយចិត្តដែលបានជួបដៃគូខ្លាំង និងពូកែក្បាច់ ដែលជាមេរៀនដ៏ល្អសម្រាប់ការកែលំអពីចំណុចខ្វះខាតរបស់ខ្លួន។ កីឡាករបាននិយាយថា ៖«អ្វីដែលខ្ញុំត្រូវគិតជាសំខាន់នៅពេលនេះគឺពង្រឹងក្បាច់ និងអាវុធរបស់ខ្ញុំ។ ជាពិសេសចង្វាក់វ៉ៃ ចេញ-ចូលឲ្យល្អ។ ការចាញ់នេះអត់មានប៉ះពាល់អារម្មណ៍អីទេ តែខ្ញុំសប្បាយចិត្តទៅវិញដែលបានជួបដៃគូប្រៀបដូចជាគ្រូ ជាព្រឹទ្ធាចារ្យម្នាក់ ដែលខ្ញុំបានដកស្រងបទពិសោធដើម្បីកែលំអអ្វីដែលខ្ញុំខ្វះខាត»។

ប្រសិនបើជួបកីឡាករថៃ Tum Kitti Patkam ម្តងទៀត កីឡាករដែលធ្លាប់ទទួលបានរង្វាន់រថយន្ត១គ្រឿងបានឆ្លើយតបថា ដាក់លក្ខខណ្ឌអ្វីក៏ព្រមដែរឲ្យតែប្រកួតក្នុងទម្ងន់៦០គីឡូក្រាម។
ពេជ្រ សម្បត្តិ បាននិយាយថា ៖«Tum Kitti មានក្បាច់ល្អដូចលោកគ្រូ ប៉ឺត ខាំ ដូចរៀមច្បង ប៉ឺត សង្ឃឹម មានក្បាច់ល្អដូចគ្នា។ និយាយរួមឲ្យតែគីឡូ៦០ ប្រកួតគ្នាម្តងទៀត មិនថាប្រកួតនៅទីនោះ (អូស្ត្រាលី) ឬប្រកួតនៅទីនេះ(កម្ពុជា)ទេ ដាក់ខ្សែក្រវាត់ម្នាក់១ក៏បានដែរ។ លក្ខខណ្ឌអ្វីក៏បានដែរ ប្រើហ្គង់ដៃ ឬអំបោះឆៅ ដាក់ខ្សែក្រវាត់ម្នាក់១គឺខ្ញុំព្រមទាំងអស់»។

ពេជ្រ សម្បត្តិ ជាកីឡាករម្នាក់ពូកែកណ្តាប់ដៃដែលភាគច្រើននៅលើសង្វៀនរូបគេដើរចូលវ៉ៃកណ្តាប់ដៃ និងមានភាពស៊ូធន់ខ្លាំងមិនងាយដៃគូវ៉ៃឲ្យបាក់ស្រុតឡើយ ប៉ុន្តែខ្វះចន្លោះក្បាច់ការពារ និងបច្ចេកទេស៕
អត្ថបទ៖ វីរបុត្រ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ