Connect with us

កីឡា

កីឡាករកំពូល៥រូបបានចូលនិវត្តន៍ពីបាល់ទាត់ក្នុងឆ្នាំ២០២៣

បានផុស

នៅ

​ឆ្ឆ្នាំ២០២៣មានកីឡាករបាល់ទាត់អាជីពជាច្រើនបានប្រកាសចូលនិវត្តន៍ ក្រោយពួកគេចំណាយពេលជាច្រើនឆ្នាំជាមួយបាល់ទាត់ និងបានកសាងភាពល្បីល្បាញទូទាំង​ពិភព​លោក។

ថ្ងៃនេះសុំបង្ហាញពីកីឡាករបាល់ទាត់កំពូលៗទាំង៥រូប ដែលបានប្រកាសចូលនិវត្តន៍ក្នុងឆ្នាំ២០២៣៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. កីឡាករ Zlatan Ibrahimovic

ខ្សែប្រយុទ្ធ Zlatan Ibrahimovic បានប្រកាសចូលនិវត្តន៍ក្នុងវ័យ៤២ឆ្នាំ ក្រោយចំណាយពេលអស់៣៤ឆ្នាំក្នុងអាជីព​បាល់ទាត់។ កីឡាករបានចាប់អាជីពដំបូងជាមួយក្លិប FC Rosengård ក្នុងក្រុម​​យុវជនចន្លោះ​ឆ្នាំ ១៩៨៩-១៩៩១។ ខ្សែប្រយុទ្ធ​រូប​នេះ​លេងបាន៦៣៧ប្រកូត និង​ស៊ុតបញ្ចូលទីបាន៤០៥គ្រាប់ ជាមួយក្លិប​អាជីព៩ផ្សេងគ្នា។ សម្រាប់ការចូលលេងឲ្យក្រុមជម្រើសស៊ុយអែតរូបគេលេងបាន១២២ប្រកួត ស៊ុតបញ្ចូលទី៦២គ្រាប់។

២. កីឡាករ Gareth Bale

ខ្សែបម្រើស្លាប Gareth Bale វ័យ៣៤ឆ្នាំក៏បានប្រកាសចូលនិវត្តន៍​ក្នុង​​ឆ្នាំ២០២៣ ក្រោយចំណាយពេល២៤ឆ្នាំជាមួយបាល់ទាត់។ ផ្តើមចេញពីយុវជនរបស់ក្លិប Southampton ក្នុងអំឡុងឆ្នាំ ១៩៩៩ ដល់ឆ្នាំ ២០០៦។ នៅចន្លោះឆ្នាំ២០០៧ ដល់ឆ្នាំ២០១៣ កីឡាករ Gareth Bale បាន​ចូលរួមជាមួយក្លិប Tottenham Hotspur មុន​ពេល​​ចូលជាមួយ​អធិរាជ​ស Real Madrid។ Gareth Bale បង្ហាញបានខ្លួន៣៩៤ប្រកួត ស៊ុតបញ្ចូលទី១៤១គ្រាប់ជាមួយក្លិប៤ផ្សេងគ្នា ខណៈការបង្ហាញខ្លួនជាមួយជម្រើសជាតិវេលស៍ បាន១១១ប្រកួត និងស៊ុតបញ្ចូលទី៤១គ្រាប់។

៣. កីឡាករ Eden Hazard

ខ្សែបម្រើប្រយុទ្ធ Eden Hazard ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីសម្រេចចិត្តចូលនិវត្តន៍ត្រឹមអាយុ៣២ឆ្នាំ ក្រោយញាំញីដោយសាររបួស។ កីឡាករ​បង្ហាញខ្លួន៤៥៩ប្រកួត ស៊ុតបញ្ចូលទីបាន១២៦គ្រាប់ជាមួយក្លិបអាជីព៣ផ្សេងគ្នា។ សម្រាប់ការបង្ហាញខ្លូនជាក្រុមជម្រើសជាតិបែលហ្ស៊ិក ​រូបគេលេងបាន១២៦ប្រកួត និងស៊ុតបញ្ចូលទីបាន​៣៣​គ្រាប់។ ចំពោះជោគជ័យធំបំផុតរបស់កីឡាករ Eden Hazard គឺ​នៅ​ពេល​លេងឲ្យក្លិបតោខៀវ Chelsea នៅចន្លោះឆ្នាំ ២០១២ ដល់ ២០១៩។

៤. កីឡាករ Mesut Ozil

ខ្សែបម្រើប្រយុទ្ធអាល្លឺម៉ង់​ Mesut Ozil វ័យ៣៥ឆ្នាំ ដែលចំណាយពេល២៨ឆ្នាំជាមួយបាល់ទាត់ក៏ប្រកាសចូលនិវត្តន៍​ក្នុងឆ្នាំ២០២៣។ កីឡាករ​បាន​​កាន់កាប់កំណត់ត្រាដ៏អស្ចារ្យ ដោយជាប់ជាកីឡាករស៊ុត​បញ្ចូល​ទី​​បាន​ច្រើនបំផុតក្នុងពានរង្វាន់ធំៗរួមមាន​ Bundesliga, La Liga, Premier League, Europa League, UEFA Champion League, World Cup និង Euro។ ខ្សែបម្រើប្រយុទ្ធ​បង្ហាញខ្លួនបាន៤២៧ប្រកួត ស៊ុតបញ្ចូលទី៧៣គ្រាប់ជាមួយក្លិបអាជីព៦ផ្សេងគ្នា។ ចំពោះការបង្ហាញខ្លួនជាជម្រើសជាតិអាល្លឺម៉ង់​រូបគេបង្ហាញខ្លួន៩២ប្រកួត ស៊ុតបញ្ចូលទីបាន២៣គ្រាប់និងជួយឲ្យអាល្លឺម៉ង់​ឈ្នះពានរង្វាន់ World Cup ឆ្នាំ២០១៤។

៥. កីឡាករ Gianluigi Buffon
អ្នកចាំទី Gianluigi Buffon ​ដែល​មានវ័យចំណាស់​បានប្រកាសចូលនិវត្តន៍ពីពិភពលោកបាល់ទាត់ក្នុងឆ្នាំ២០២៣ ស្ថិតក្នុងវ័យ៤៥ឆ្នាំ។ វីរៈបុរសបាល់អុីតាលីរូបនេះចំណាយពេលអស់៣២ឆ្នាំ ជាមួយបាល់ទាត់ ដោយចាប់ផ្តើមដំបូងក្នុងនាមជាថ្នាលយុវជនរបស់ក្លិប Panama ក្នុងឆ្នាំ១៩៩១។ អ្នកចាំទីដៃស្អិត Buffon បង្ហាញខ្លួនបាន៧៥៤ ប្រកួតជាមួយក្លិបអាជីព៣ផ្សេងគ្នា។ សម្រាប់ការបង្ហាញខ្លួនជាមួយក្រុមជម្រើសជាតិអុីតាលី​​បាន១៧៦លើក និងជួយឲ្យប្រទសអុីតាលីឈ្នះពានរង្វាន់ World Cup ឆ្នាំ២០០៦៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៩ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៩ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម