កីឡា
គ្រូព្រះខ័នរាជស្វាយរៀងប្រាប់ពីសក្តានុពលរបស់ Nick Taylor
កីឡាករខ្មែរ-អាមេរិក Nick Taylor កំពុងក្លាយជាសមាជិកដ៏សំខាន់ម្នាក់រួមចំណែកជួយដល់ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងឲ្យទទួលបានជ័យជម្នះ១០លើកជាប់គ្នាក្នុងពានរង្វាន់ខេមបូឌានព្រីមៀរលីគរដូវកាល២០២៣-២៤។

Nick Taylor ទើបមកលេងក្នុងលីគកំពូលកម្ពុជារដូវកាលដំបូងប៉ុណ្ណោះដោយបានចូលរួមជាមួយព្រះខ័នរាជស្វាយរៀងដែលជាក្រុមមានមូលដ្ឋាននៅខេត្តកំណើតរបស់ជីតារបស់ខ្លួន។ ការចាប់ផ្តើមជុំទី១ និងឈានចូលជុំទី២ រូបគេតែងតែត្រូវបានលោកគ្រូបង្វឹក Pep Muñoz ដាក់ឲ្យលេងជម្រើស១១នាក់ដំបូងជាញឹកញាប់ និងត្រូវបានដាក់ឲ្យលេងក្នុងវគ្គទី២តែពីរដងប៉ុណ្ណោះក្នុងចំណោម១០ប្រកួតចុងក្រោយ។

ក្នុងនាមជាគ្រូបង្វឹក លោក Pep Muñoz បានមើលឃើញពីភាពខ្លាំងរបស់កីឡាករមានកំណើតនៅសហរដ្ឋអាមេរិករូបនេះ។ លោកបានលើកឡើងថា ៖«គាត់ជាកីឡាករដ៏ល្អដែលមានកាយសម្បទាមាំមួន មានល្បឿនលឿន។ គាត់ជាកីឡាករយល់ច្បាស់ពីរបៀបលេងនៅលើទីលាន សហការជាមិត្តរួមក្រុមបានល្អ។ ការសម្រេចចិត្តរបស់គាត់លឿន ពេលត្រូវបញ្ជូនបាល់ឲ្យមិត្តរួមក្រុម ពេលណាត្រូវមានចលនាបណ្តើរបាល់ ពេលណាត្រូវលើកបាល់ឲ្យមិត្តរួមក្រុម ឬទាត់ទីជាដើម»។

«ខ្ញុំពិតជាសប្បាយរីករាយដែលមាន Nick Taylor នៅជាមួយក្រុមយើងរដូវកាលនេះ។ អ្វីដែលសំខាន់ ខ្ញុំសង្កេតឃើញថា គាត់មានការរីកចម្រើនច្រើន តែគាត់ត្រូវប្រឹងប្រែងបន្ថែមទៀតដើម្បីឲ្យសមត្ថភាពកាន់តែល្អប្រសើរ»។ លោក Pep Muñoz បានសង្កត់ធ្ងន់។
ជាមួយគ្នានេះ កីឡាករ Nick Taylor បាននិយាយថា ការប្រកួតលីគកំពូលកម្ពុជាល្អប្រសើរ ជាពិសេសនៅជើងទី២កាន់តែមានការប្រកួតប្រជែងខ្លាំងសម្រាប់ក្រុមនីមួយៗ។ កីឡាករប្រាប់ថា ៖«វាកាន់តែមានការប្រកួតប្រជែងខ្លាំង។ ពួកយើងត្រូវតែខិតខំប្រឹងប្រែងដើម្បីរក្សាទម្រង់លេងឲ្យនៅតែល្អ។ យើងសហការគ្នាបានល្អ ហើយស្រេកឃ្លានជ័យជម្នះរាល់ចុងសប្តាហ៍។ ខ្ញុំមានអារម្មណ៍ជឿជាក់លើមិត្តរួមក្រុម។ ខ្ញុំសប្បាយចិត្តដែលក្រុមយើងចាប់ផ្តើមបានល្អក្នុងលីគ។ លីគកំពូលកម្ពុជាខ្លាំងនៅឆ្នាំនេះ»។

ការស្នាក់នៅ និងប្រកបអាជីពបាល់ទាត់នៅកម្ពុជា កីឡាករ Nick Taylor មានអារម្មណ៍កក់ក្ដៅប្រៀបដូចជាផ្ទះរបស់ខ្លួនដែលមានឪពុកម្តាយ និងបងប្អូនបង្កើត ខណៈរូបគេក៏ជាតារាបាល់ទាត់ម្នាក់ដែលទទួលបានការផ្សាយពាណិជ្ជកម្មច្រើន។
មុនពេលផ្លាស់មកក្លិបព្រះខ័នរាជស្វាយរៀងក្នុងចុងឆ្នាំ២០២២ កីឡាករ Nick Taylor បានលេងឲ្យក្រុម Olando City B បង្ហាញខ្លួនបាន ២២ ប្រកួត ស៊ុតបញ្ចូលទី១គ្រាប់ ក្នុងនាមជាខ្សែបម្រើស្លាប៕

អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ