Connect with us

កីឡា

លោក ភា សុភ័ត្ត្រា៖ ការនាំយក អារុណរ៉េយមិន មានផលចំណេញច្រើន

បានផុស

នៅ

ក្លិបបាល់ទាត់ក្រសួងការពារជាតិបានប្រកាសជាផ្លូវការនៅថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងការនាំយកខ្សែបម្រើកណ្ដាល លឹម អារុណរ៉េយមិន ដែលជាកីឡាក​រ​ខ្មែរ​-នូវែលសេឡង់ វ័យ២០ឆ្នាំ មកចូលរួមដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតជុំទី២ ពានរង្វាន់លីគកំពូល​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ភា សុភ័ត្ត្រា គ្រូបង្វឹកក្លិបក្រសួងការពារជាតិ បាន​រៀប​រាប់​ថា​ ក្រោយបញ្ចប់ការប្រកួតជុំទី១ ក្នុងពានរង្វាន់​ខេមបូឌាន​ព្រីមៀរ​លីគ​ បានមើលឃើញអំពីចំណុចខ្វះខាតក្នុងតំបន់បម្រើកណ្ដាល ដែលជាតំបន់ស្នូលក្នុងការប្រកួត ហើយត្រូវការកីឡាករដែលមាន​គុណភាពក្នុងការ​ចែក​បាល់ទៅមុខដើម្បីបង្កើត​ឱកាស​រកគ្រាប់​បាល់ និងការបត់បែនប្តូរខាងលេង។ ដូច្នេះការនាំយកកីឡាករ លឹម អារុណរ៉េយមិន មកចូលរួមក្នុងជុំទី២ គឺដើម្បីបំពេញចន្លោះខ្វះខាតក្នុងតំបន់បម្រើកណ្ដាល។

លោក ភា សុភ័ត្ត្រា បានប្រាប់«កម្ពុជាថ្មី»ថា ៖«កត្តាដែលធ្វើឲ្យខ្ញុំនាំយកកីឡាករ អារុណ មកគឺដោយសារខ្ញុំធ្លាប់ធ្វើការជាមួយគ្នាក្នុងក្រុមជម្រើសជាតិ ហើយក៏បានសិក្សាពីភាពខ្លាំង​របស់គាត់ដែរគឺគុណភាពនៃការបញ្ជូន​បាល់ ជាពិសេសការបញញ្ជូន​បាល់បែបបញ្ឆិតចំណិតត្រសក់ដើម្បីផ្លាស់ប្តូរខាងលេង។ ដោយសម្លឹងឃើញពីគុណភាពរបស់ លឹម អារុណ ទើបខ្ញុំសម្រេចយករូបគេមកចូលរួមដើម្បីបំពេញចំណុចខ្វះខាតនៅក្នុងក្រុម»។

ការផ្លាស់មកក្លិបក្រសួងការពារជាតិគឺ​ជាឱកាស​​របស់ លឹម អារុណរ៉េយមិន ក្នុងការបង្ហាញសមត្ថភាពជាថ្មី ក្រោយការស្នាក់​នៅ​ជាមួយ​ណាហ្គាវើលដ៍​មិនសូវទទួលបានឱកាស​បង្ហាញខ្លួន​លើទីលាន។ ជាក់ស្តែង​ក្រសួងការពារជាតិក៏មាន​ក្រុម​ B លេង​​លីគទី២ ដូច្នេះ អារុណ មានឱកាសកាន់តែច្រើនដើម្បី​អភិវឌ្ឍ​ខ្លួនព្រោះរូបគេមានវ័យ​ទើប​២០ឆ្នាំ។

លោក ភា សុភ័ត្ត្រា បានបន្ថែមថា ៖«យ៉ាងណាមិញសម្រាប់ អារុណ នៅតែមានចំណុចខ្វះខាត ដើម្បីកែប្រែ និងអភិវឌ្ឍខ្លួនបន្ថែម។ ចំណុចដែលគាត់ត្រូវកែប្រែបន្ថែមគឺពាក់ព័ន្ធ​នឹង​កាយសម្បទា ជាពិសេសល្បឿនរបស់គាត់នៅយឺត។ មួយវិញទៀតគឺត្រូវបង្កើនសមត្ថភាពក្នុងការការពារ និងការសម្រេចចិត្ត»៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៣ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១៧ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១៦ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១០ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម