Connect with us

កីឡា

ជយលាភីមេដាយស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣ទទួលប្រាក់ឧបត្ថម្ភពីសម្តេចតេជោ

បានផុស

នៅ

ជយលាភី​​ទាំង​អស់​​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម លើក​ទី​៣២​ និង​អាស៊ានប៉ារ៉ាហ្គេម លើក​ទី​១២​ ឆ្នាំ​២០២៣ ដែល​ប្រទេស​កម្ពុជា​​ធ្វើ​ជា​ម្ចាស់​ផ្ទះ​​បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​ពី​សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ​នៅ​ព្រឹក​ថ្ងៃ​អង្គារ៍ ទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០២៣​ នៅ​ទី​ស្តីការ​ក្រសួង​ការពារ​ជាតិ។

សម្រាប់​មេដាយ​មាស​១​គ្រឿង​ទទួល​បាន​៥​០០០​​ដុល្លារ មេដាយ​ប្រាក់​​​១​គ្រឿង​ទទួល​បាន​៣​០០០​ដុល្លារ និង​មេដាយ​សំរិទ្ធ​១​គ្រឿង​​ទទួល​បាន​២០០០​ដុល្លារ​។ នេះ​ជា​ការ​ទទួល​បាន​ប្រាក់​រង្វាន់​​លើក​ទី២​សម្រាប់​ម្ចាស់​មេដាយ​ពី​ព្រឹត្តិការណ៍​កីឡា​ធំ​ទាំង​ពីរ បន្ទាប់​ពី​លើក​ទី១​ទទួល​បាន​ប្រាក់​រង្វាន់​រាជ​រដ្ឋាភិបាលកម្ពុជាតាម​រយៈ​ក្រសួង​អប់រំ យុវជន និង​កីឡា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការ​ទទួល​បាន​ប្រាក់​រង្វាន់​ពី​រាជ​រដ្ឋាភិបាល​កាល​ថ្ងៃ​ទី​២៧ ខែ​មិថុនា ​​មេដាយ​មាស​១​គ្រឿង​​ទទួល​បាន​៤០​លាន​រៀល ប្រាក់​១​គ្រឿងទទួល​បាន​៣០​លាន​រៀល និង​សំរិទ្ធ​១​គ្រឿង​ទទួល​បាន​១៥​លាន​រៀល។ រាជ​រដ្ឋាភិបាល​​បាន​ផ្តល់​ប្រាក់​រង្វាន់​​តាម​ចំនួន​​មេដាយ​ដែល​អត្តពលិក​ម្នាក់​ៗ​ទទួល​បាន​។ ជយលាភី​មេដាយ​​មាស​១​គ្រឿង​លើ​វិញ្ញាសា​ឯកត្តជន​​​ទទួល​បាន​៤០​លាន​រៀល ប៉ុន្តែ​​បើមេដាយ​មាស​១​គ្រឿង​លើ​វិញ្ញាសា​ជា​ក្រុម​ចាប់​ពី​២​នាក់​ឡើង​ទៅ​​គឺ​ម្នាក់​​ៗ​ទទួល​បាន​៤០​លាន​រៀល​ដូចគ្នា។ 

ក្នុង​នាម​ជា​ម្ចាស់​​ផ្ទះ​រៀបចំ​ការ​ប្រកួត​ កម្ពុជា​ទទួល​បាន​មេដាយ​មាស​៨១ ប្រាក់​៧៤ និង​សំរិទ្ធ​១២៧ សរុប​២៨២​គ្រឿង​​សម្រាប់​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម លើក​ទី​៣២ និង​ទទួល​បាន​​មាស​៩ ប្រាក់១៨ និង​សំរិទ្ធ​៤៤ សរុប​៧១​គ្រឿង​​សម្រាប់​ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ារ៉ាហ្គេម លើក​ទី​១២៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទី មុន

សម្តេចប៉ាប ហ្វ្រង់ស៊ីស សរសើរកម្ពុជាដែលចូលរួមលុបបំបាត់គ្រោះថ្នាក់ដោយសារគ្រាប់មីននៅលើពិភពលោក

ព័ត៌មានជាតិ១២ នាទី មុន

ការបណ្តុះបណ្តាចំណេះទូទៅហើយ សិស្សានុសិស្ស ត្រូវបន្តបណ្តុះបណ្តាលបន្ថែម លើផ្នែកបច្ចេកវិទ្យា ទើបដើរឱ្យទាន់ការវិវត្តនៃវិស័យបច្ចេកវិទ្យាឌីជីថល

ព័ត៌មានអន្ដរជាតិ៤៩ នាទី មុន

អេហ្ស៊ីប​ផ្តល់​អាវុធ​បន្ថែម​ដល់​សូម៉ាលី​ ​​ដែល​បង្ក​អរិភាព​​ជាមួយ​អេត្យូពី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ម្ចាស់​ Telegram ថា​ខ្លួន​​នឹងផ្តល់ទិន្នន័យអ្នកប្រើប្រាស់​ដល់អាជ្ញាធរ​តាមដីកា​​

ព័ត៌មានជាតិ៣ ម៉ោង មុន

ឈ្វេងយល់ពីនីតិវិធីនៃការដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការCLV-DTA

Sokha Hotels

ព័ត៌មានពេញនិយម