Connect with us

កីឡា

ទាល់តែ​ឆ្លងកាត់​វគ្គ​បណ្តុះបណ្តាល​បាល់បោះ​ ទើប​អាច​ក្លាយ​មន្ត្រី​គណៈកម្មការ​បច្ចេកទេស​ប្រកួត​

បានផុស

នៅ

បើ​តាម​ការ​ឲ្យ​ដឹង​ពី លោក អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា និង​ជា​អនុប្រធាន​សហព័ន្ធ​កីឡាបាល់បោះ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ​អ្នកដែល​អាច​ធ្វើ​ជា​មន្ត្រី​គណៈកម្មការ​ប្រកួត​បាន មាន​តែ​អ្នកបាន​​ចូលរួម​វគ្គបណ្តុះ​បណ្តាល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា និង​ជា​អនុប្រធាន​សហព័ន្ធ​កីឡាបាល់បោះ​កម្ពុជា តំណាង​ឲ្យ​លោក ស៊ាន បូរ៉ា​ត ប្រធាន​សហព័ន្ធ​កីឡា បាល់បោះ​កម្ពុជា ក្នុងឱកាស​អញ្ជើញ​ចូល រួម​បិទ​វគ្គ​សិក្ខាសាលា​បាល់បោះ បាន​មាន ប្រសាសន៍ថា សិក្ខាកាម​ដែល​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​យក​ធ្វើជា​មន្ត្រី​គណៈ កម្ម​ការ​នានា ដូចជា​ការប្រកួត​សិស្ស​និស្សិត វិទ្យាល័យ និង​ការប្រកួត​ថ្នាក់ជាតិ ដើម្បី​ត្រៀម​ចូលរួម​ជា​ធ្វើ​មន្ត្រី​ព្រឹត្តិ​ការណ៍​ការប្រកួត​កីឡា​SEA GAMES ២០៣២ លើក​ទី​៣២​នៅ​ប្រទេស​កម្ពុជា​។ ​ចំពោះ​អ្នក​មិនបាន​ចូលរួម​វគ្គបណ្តុះ​បណ្តាល​មិន​អនុញ្ញាត ឲ្យ​ធ្វើជា​មន្ត្រី​គណៈកម្មការ​ប្រកួត​ឡើយ​។​

លោក អ៊ុក សិទ្ធិ​ ជាតិ​បន្ត​ថា នៅពេល​រៀន​យើង​អនុវត្ត​លើ​ទីលាន ហើយ​បន្ទាប់ពី​ចប់​រៀន​ត្រូវអនុវត្ត​នៅក្នុង​ការប្រកួត​ថែមទៀត​។ ​ជាដំបូង​នេះ ​យើង​នឹង​ឲ្យ​អនុវត្ត​និង​ធ្វើការ​ប្រកួត​ក្នុង​សិស្ស​បឋម​។​លោក​អនុប្រធាន​បាន​បញ្ជាក់​ថា សម្រាប់​មន្ត្រី​គណៈកម្មការ​កម្រិត​ខ្ពស់​ត្រូវ​អនុញ្ញាត​ការប្រកួត​កម្រិត ខ្ពស់​ទៀត​ដូចជា​ការប្រកួត​កីឡា​ជាតិ និង​ការប្រកួត​លី​ក​បាល់បោះ​ធ្វើ​ដូចនេះ​ដើម្បី​បង្កើន​សមត្ថភាព​ឲ្យ​កើន​ឡើង ដូច្នេះ​យើង​រៀន​ហើយ​ត្រូវអនុវត្ត​។​

លោក​បន្តថា ដើម្បីឲ្យ​កីឡាបាល់បោះ​មានការ​រីក ចម្រើន​ខ្លាំង​ត្រូវមាន​ការសហការ​ជាមួយ​សាលារៀន វិទ្យាល័យ សកលវិទ្យា​ល័យ ដែលជា​សកម្មភាព​អភិវឌ្ឍ​វិស័យ​បាល់ បោះ​នៅ​កម្ពុជា ឲ្យ​កាន់តែ​មានការ​រីកចម្រើន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​ឆ្ពោះ ទៅរក​ការទទួលបាន​ជោគជ័យ​សម្រាប់​ការប្រកួត SEA GAMES ឆ្នាំ​២០២៣ ដែល​កម្ពុជា​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​។​

លោក ដួង ឌី​ម អគ្គលេខាធិការរង​សហ ព័ន្ធ និង​អ្នក​សម្របសម្រួល​វគ្គ បាន​ប្រាប់ ឲ្យ​ដឹងថា វគ្គ​បណ្តុះបណ្តាល​លេខា​តុ​ប្រកួត​និង​មន្ត្រី​ស្ថិតិ​កីឡាបាល់បោះ​២០២០ ចាប់ ផ្តើម​ដំណើរការ​ចាប់ពី​ថ្ងៃទី​៣​ដល់​ថ្ងៃទី​៧ ឆ្នាំ​២០២១ ដោយ​ប្រើប្រាស់​ថវិកា​គាំទ្រ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​។​ ឆ្លងកាត់​ការសិក្សា​រយ​:​ពេល​៥​ថ្ងៃ សិក្ខា សាលា​ទទួលបា​ន​លទ្ធផល មាន​និទ្ទេស​ល្អ​ចំនួន​១៨ ភាគរយ និទ្ទេស​ល្អ​មធ្យម​មាន​ចំនួន​៧០​ភាគរយ និង​និទ្ទេស​មធ្យម​មាន​ចំនួន​១២​ភាគរយ​ក្នុងចំណោម​សិក្ខាកាម​ចូលរួម​ចំនួន ២៦​នាក់​៕

អត្ថបទ៖ ​វិ​សិទ្ធ

សូមចុចអាន៖ ​អត្ត​ព​លិ​ក​៤៨​នាក់ ​ចូលរួម​ការប្រកួត​កីឡា​វាយ​កូន​បាល់​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ២០២០

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម