Connect with us

កីឡា

ក្រុមខ្លាំង៣ មិនទាន់ចាញ់ក្នុងពានសម្ដេចក្រឡាហោមត្រូវប្រកួតថ្ងៃនេះ

បានផុស

នៅ

ការប្រកួតបាល់ទះពានរង្វាន់សម្ដេចក្រឡាហោម ស ខេង បានឈានដល់វគ្គ១៦ បន្ទាប់​ពី​ចប់​ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល។ ថ្ងៃពុធ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ មានចំនួន៤គូ ត្រូវ​ប្រកួតប្រជែងដើម្បីបានឡើងទៅវគ្គ​៨​ក្រុម​ចុងក្រោយ​​សាលវិមាននៃពហុកីឡដ្ឋាន​ជាតិអូឡាំពិក។

ការប្រកួតនៅវគ្គ១៦នៅក្រុមចុងក្រោយ នៅថ្ងៃនេះគឺសុទ្ធតែគូជក់ចិត្ត ជាពិសេសក្រុមខ្លាំង៣ ដែលមិនស្គាល់ពាក្យថាចាញ់ក្នុងការប្រកួតវគ្គសន្សំពិន្ទុក្នុងពូលកន្លងមក​គឺ​ក្លិបស្នងការនគរបាលខេត្តកណ្ដាល ក្លិបបញ្ជាការដ្ឋានអង្គរក្ស B និង ក្លិបរដ្ឋបាលរាជធានីភ្នំពេញ។

នៅវេលាម៉ោង១២ថ្ងៃត្រង់ ស្នងការនគរបាលខេត្តកណ្ដាលត្រូវជួប​ស្នងការនគរបាលខេត្តត្បូងឃ្មុំ។ ស្នងការនគរបាលខេត្តកណ្ដាលគឺជាក្រុមខ្លាំងប្រចាំពូល A ដោយឈរលេខ១ក្នុងពូល ប្រកួត៣លើកឈ្នះទាំង៣ មាន៨ពិន្ទុ ខណៈ​ស្នងការនគរបាលខេត្តត្បូងឃ្មុំ ជាក្រុមឈរលេខ២ក្រុមក្នុងពូល E ដោយប្រកួត៣លើក ឈ្នះ២ និងចាញ់១ មាន៦ពិន្ទុ។

វេលាម៉ោង២ថ្ងៃត្រង់ ក្លិបបញ្ជាការដ្ឋានអង្គរក្ស B ត្រូវជួប​ស្នងការនគរបាលខេត្តមណ្ឌលគិរី។ ក្លិបបញ្ជាការដ្ឋានអង្គរក្ស B ជាក្រុមខ្លាំងក្នុងពូល B ដោយប្រកួត៣លើក ឈ្នះទាំង៣ មាន៩ពិន្ទុ ឈរនៅចំណាត់ថ្នាក់លេខ១ក្នុងពូល។ ចំណែកក្លិបស្នងការនគរបាលខេត្តមណ្ឌលគិរី ជាក្រុមឈរលេខ២ ក្នុងពូល F ប្រកួត៣លើក ឈ្នះ២ ចាញ់១ មាន៥ពិន្ទុ។

វេលាម៉ោង៤រសៀល ក្លិបរដ្ឋបាលរាជធានីភ្នំពេញត្រូវជួប​ស្នងការនគរបាលខេត្តកោះកុង។ រាជធានីភ្នំពេញ​ជា​ក្រុមខ្លាំងដែលមិនស្គាល់ពាក្យ​ចាញ់​ក្នុងពូល ដោយប្រកួត៣លើក ឈ្នះ៣ មាន៩ពិន្ទុ ឈរលេខ១ ក្នុងពូល C។ ចំណែកក្លិបស្នងការនគរបាលខេត្តកោះកុង ជាក្រុមឈរលេខ​២​ក្នុងពូល G ប្រកួត២លើកឈ្នះ១ ចាញ់១ មាន៤ពិន្ទុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់កាលវិភាគប្រកួតវគ្គ១៦ក្រុមក្នុងថ្ងៃនេះរួមមាន៖
ម៉ោង១២ថ្ងៃត្រង់
-ក្លិបស្នងការនគរបាលខេត្តកណ្ដាល vs ក្លិបស្នងការនគរបាលខេត្តត្បូងឃ្មុំ
ម៉ោង២ថ្ងៃត្រង់
-ក្លិបបញ្ជាការដ្ឋានអង្គរក្ស B vs ក្លិបស្នងការនគរបាលខេត្តមណ្ឌលគិរី
ម៉ោង៤ថ្ងៃរសៀល
-ក្លិបរដ្ឋបាលរាជធានីភ្នំពេញ vs ក្លិបស្នងការនគរបាលខេត្តកោះកុង
ម៉ោង៦យប់
-ក្លិបស្នងការនគរបាលខេត្តកំពង់ចាម vs ក្លិបយុវជនបក្សីឆ្លងដែន

អត្ថបទ៖ ផា រតនា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម