Connect with us

កីឡា

គ្រូព្រះ​ខ័នរាជ​ស្វាយរៀងចង់ឃើញ​ក្លិបនីមួយៗចេញក្រៅផ្សព្វផ្សាយពីខ្លួនឲ្យច្រើន

បានផុស

នៅ

លោក Pep Muñoz គ្រូ​បង្វឹក​ក្លិប​បាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ចង់​ឃើញ​ក្លិប​បាល់ទាត់​នៅ​កម្ពុជា​ចេញ​​ក្រៅ​ដើម្បីផ្សព្វផ្សាយ​​ពី​ខ្លួន​ឲ្យ​បាន​ច្រើន​ក្នុង​គោល​បំណង​ទាក់ទាត់​មហាជន​ឲ្យ​ចាប់​អារម្មណ៍​កាន់​តែ​ខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​លើក​ឡើង​ថា បច្ចុប្បន្ន​នេះ​​ក្លិប​នីមួយ​ៗ​សុទ្ធ​តែ​មាន​អ្នក​គាំទ្រ​រៀង​ៗ​​ខ្លួន​នៅ​តាម​កីឡដ្ឋាន​ ប៉ុន្តែ​នេះ​មិន​ទាន់​គ្រប់​គ្រាន់​ឡើយ។ ក្លិប​ត្រូវ​ធ្វើ​សកម្មភាព​​ឲ្យ​បាន​ច្រើន​ថែម​ទៀត និង​ត្រូវ​ធ្វើ​អ្វី​ដែល​កាន់​តែ​ងាយ​ស្រួល​ដល់​អ្នក​គាំទ្រ។

លោក Pep Muñoz មាន​ប្រសាសន៍​ថា ៖«ខ្ញុំ​គិត​ថា ក្លិប​នីមួយ​ៗ​គួរ​តែ​ចេញ​ពី​កីឡដ្ឋាន ចេញ​ពី​ការិយាល័យ​ទៅ​តាម​ដង​ផ្លូវ តាម​ទី​ប្រជុំ​ជន ឬ​តាម​សាលា​រៀន​​ដើម្បី​ផ្សព្វផ្សាយ​​ពី​ក្លិប កីឡាករ កម្មវិធី​ប្រកួត។ ធ្វើ​បែប​នេះ​ដើម្បី​ឲ្យ​មហាជន ក្មេង​ៗ​បាន​ដឹង​ពី​បាល់ទាត់។ ពួក​គាត់​ខ្លះ​អាច​​ចូល​រួម​លេង​បាល់ ហ្វឹក​ហាត់ ឬ​ជា​ពិសេស​ឆ្លៀត​ទៅ​មើល​ការ​ប្រកួត​ផ្ទាល់។ ពេល​ឪពុក​ម្តាយ​របស់​ពួក​គាត់​ទៅ​មើល​ការ​ប្រកួត ​កូន​ៗ​ក៏​ទៅ​មើល​ដែរ អីចឹង​យើង​អាចឲ្យ​កូន​ៗ​ចូល​មើល​ដោយ​មិន​គិត​ថ្លៃ»

សម្រាប់​ខេមបូឌានព្រីមៀរលីគ​២០២៣-២៤នេះ​ ក្លិប​បាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ត្រូវ​បាន​​មើល​ឃើញ​មាន​អ្នក​គាំទ្រ​ចូល​ទស្សនា​ផ្ទាល់​ច្រើន​ជាង​គេ​​រាល់​ការ​ប្រកួត ដោយសារ​ក្លិប​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​អ្នក​គាំទ្រ។

គ្រូ​បង្វឹក​សញ្ជាតិ​អេស្ប៉ាញ​បាន​ឲ្យ​ដឹង​ថា ៖«ឥឡូវ​នេះ ​មាន​អ្នក​គាំទ្រ​កីឡា​បាល់ទាត់​ច្រើន​ ទាំង​អ្នក​មើល​ផ្ទាល់​ និង​តាម​បណ្តាញ​សង្គម។ ជា​ពិសេស​អ្នក​គាំទ្រ​របស់​យើង​នៅ​ខេត្ត​ស្វាយរៀងបាន​ចូល​ទស្សនា​ពេញ​កីឡដ្ឋាន​​រាល់​ការ​ប្រកួត។ ពេល​​​យើង​លេង​នៅ​ក្រៅ​ដី ពួក​គាត់​តាម​យើង​ទៅ​មើល​ផ្ទាល់​ថែម​ទៀត»។

«ខ្ញុំ​គិត​ថា ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយរៀង​មាន​អ្នក​គាំទ្រ​ដ៏​ល្អ​បំផុត។ ពួក​គាត់​គាំទ្រ​យើង​គ្រប់​ពេល​វេលា។ នេះ​ជា​ចំណុច​សំខាន់​របស់​យើង​។ ពួក​គាត់​ជួយ​យើង​ច្រើន​មែន​ទែន ដូច្នេះ​ក្នុង​នាម​យើង​ជា​ក្លិប​គួរ​ជួយ​អ្វី​ដល់​គាំទ្រវិញ។ បាន​ន័យ​ថា យើង​អាច​បន្ទាប់​តម្លៃ​សំបុត្រ​ដើម្បី​ឲ្យ​អ្នក​គាំទ្រ​កាន់​តែ​ច្រើន។ ទោះ​បី​ជា​យើង​មិន​បាន​ចំណេញ​ពី​ការ​លក់​សំបុត្រ​មែន តែ​យើង​មើល​ឃើញ​ថា ពេល​កីឡដ្ឋាន​យើង​មាន​អ្នក​ទស្សនា​ពេញ យើង​មាន​បរិយាកាស​ល្អ​មែន​ទែន។ ទោះ​បី​ជា​យើង​មិន​ទាន់​ទទួល​បាន​ផល​ចំណេញ ក៏​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ឈ្នះ​នា​ពេល​បច្ចុប្បន្ន»។ លោក​បាន​សង្កត់​ធ្ងន់។

លោក​បាន​បន្ថែម​ថា ៖«ក្លិប​ព្រះ​ខ័ន​រាជ​ស្វាយរៀង​​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​អ្នកគាំទ្រ។ កីឡដ្ឋាន​ស្វាយរៀង​គឺ​មាន​អ្នក​គាំទ្រ​ចូល​ទស្សនា​ពេញ​រាល់​ការ​ប្រកួត អីចឹង​មាន​ន័យ​ថា ក្លិប​របស់​យើង​បាន​ធ្វើ​ការងារ​ល្អ​ហើយ​ជា​មួយ​អ្នក​គាំទ្រ»។

ជា​ការ​ពិត​ណាស់ កីឡដ្ឋាន​ខេត្ត​ស្វាយរៀង​តែង​តែ​មាន​អ្នក​ទស្សនា​ផ្ទាល់​ពេញ​ៗ​ បន្ទាប់​ពី​ត្រូវ​បាន​ជួសជុលបន្ថែម​កន្លែង​អង្គុយ មាន​​កន្លែង​ភេសជ្ជៈ និង​កន្លែង​ភ្ញៀវ​ពិសេស​​ថែម​ទៀត។ ទោះ​បីជា​យ៉ាង​ណា កីឡដ្ឋាន​​របស់ក្លិប​មួយ​ចំនួន​​មាន​កន្លែង​អង្គុយ​ច្រើន ប៉ុន្តែ​នៅ​មិន​ទាន់​មាន​អ្នក​គាំទ្រ​ចូល​ទស្សនា​ពេញ​ ប្រការ​នេះ​ទាម​ទារ​ឲ្យក្លិប​ធ្វើ​សកម្ម​​​ច្រើន​បន្ថែម​ទៀត​ដើម្បី​ទាក់ទាញ​អ្នក​គាំទ្រ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣៨ នាទី មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ៤៣ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

ជីវិតកម្សាន្ដ៤៧ នាទី មុន

​IU ក្លាយជា​តារា​ចម្រៀង​ស្រី​ដំបូងគេ ​ដែល​ប្រគំ​តន្ត្រី​​នៅ​កីឡដ្ឋាន​ធំ​បំផុត​របស់​កូរ៉េ

សេដ្ឋកិច្ច១ ម៉ោង មុន

ធនាគារជាតិឱ្យស្ថានប័នផ្ដល់ប្រាក់កម្ចី ប្រគល់ ឯក​សារបញ្ចាំ ជូនអតិថជនវិញយ៉ាងយូរ ៧ ថ្ងៃ ក្រោយបង់ផ្ដាច់

ជីវិតកម្សាន្ដ២ ម៉ោង មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

Sokha Hotels

ព័ត៌មានពេញនិយម