Connect with us

កីឡា

កីឡាករខ្មែរ-អាមេរិក សុវណ្ណកេសា ប្រកួតដណ្តើមខ្សែក្រវាត់ USA ដើមខែធ្នូ

បានផុស

នៅ

កីឡាករប្រដាល់ខ្មែរ-អាមេរិក សំ សុវណ្ណកេសា បានប្រកាសពីការប្រកួតដណ្តើមខ្សែក្រវាត់អាមេរិក (USA Championship title) នៅដើមខែធ្នូ ប៉ុន្តែមុនការប្រកួតដណ្តើមជើងឯកអាមេរិក រូបគេត្រូវប្រកួតគុនចម្រុះ​នា​ចុង​សប្តាហ៍នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការគ្រោងទុក សុវណ្ណកេសា ត្រូវប្រកួតគុនចម្រុះ (MMA) ជាលើកដំបូងក្នុងអាជីពប្រដាល់របស់ខ្លួននៅថ្ងៃសៅរ៍ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ា​ សហរដ្ឋអាមេរិក។ ការប្រកួតនេះសំបុត្រចូលទស្សនាត្រូវបានលក់អស់ហើយ។

បន្ទាប់ពីការប្រកួតគុនចម្រុះ សំ សុវណ្ណកេសា ត្រូវប្រកួតលក្ខណៈគុនខ្មែរ​ដែល​ជា​ជំនាញ​ពិត​របស់ខ្លួន​ហ្វឹកហាត់តាំងពីតូចមកម្ល៉េះ។ រូបគេត្រូវប្រកួតជាមួយកីឡាករ Matt Erdems ដើម្បីដណ្តើមខ្សែក្រវាត់អាមេរិក នៅថ្ងៃសៅរ៍ ទី២ ខែធ្នូ ឆ្នាំ២០២៣ នៅសង្វៀន Infinite Reality Studio ក្នុងទីក្រុងឡុងប៊ិច ភាគខាតត្បូងរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក។

កីឡាករបាននិយាយងា ៖«ប្រសិនបើលោកអ្នកមិនបានទិញសំបុត្រទស្សនាការប្រកួតរបស់ខ្ញុំនៅថ្ងៃទី១៨ ខែវិច្ឆិកានេះ គ្មានបញ្ហាទេ ខ្ញុំមានការប្រកួត១ទៀតគឺនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីដណ្តើមជើងឯកអាមេរិក (USA Championship title)។ កុំភ្លេចតាមដានទស្សនា ខ្ញុំនឹងប្រឹងឲ្យអស់ពីសមត្ថភាព។ ប្រជាជនកម្ពុជានៅឡុងប៊ិចទាំងអស់ សូមជួយគាំទ្រ»។

សម្រាប់​ការ​ប្រកួត​នេះ​មាន​​ការ​លក់​សំបុត្រ​ចូល​ទស្សនា​៤​​ប្រភេទ​ផ្សេង​គ្នា​គឺតម្លៃ​១៥០​ដុល្លារ តម្លៃ​១០០​ដុល្លារ ៧៥​ដុល្លារ និង​៥០​ដុល្លារ។

កីឡាករ​គុន​ខ្មែរ​ ​សំ​ ​សុវណ្ណ​កេសា​ ​ដែល​មាន​ឈាមជ័រ​ខ្មែរ​ ​រស់នៅ​រដ្ឋ​កាលីហ្វញ៉ា សហរដ្ឋអាមេរិក ធ្លាប់​បាន​ប្រកួត​គុន​ខ្មែរ និង​ឃីកបុកស៊ីង​ជា​ច្រើន ក្នុង​នោះ​រូប​គេ​​​បាន​ប្រកួត​នៅ​សង្វៀន​ធំ​លំដាប់​ពិភព​លោក​ Glory ពី​រដង៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

កាកបាទ​ក្រហម​កម្ពុជា ប្រជុំ​គណៈកម្មការ អនុគណៈកម្មការ ដើម្បី​កៀរគរ​រកជំនួយគាំទ្រទិវា៨ឧសភា២០២៥

សន្តិសុខសង្គម២ ម៉ោង មុន

សមត្ថកិច្ច​មិន​ទាន់​ទប់​ស្កាត់ ការ​ឈូស​ឆាយ​ព្រៃលិច​ទឹក​របស់​លោក​សេង មង្គល ក្នុង​សង្កាត់​ស្រង៉ែនៅ​ឡើយ​ទេ

សន្តិសុខសង្គម៦ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

សន្តិសុខសង្គម៧ ម៉ោង មុន

សមត្ថកិច្ច​ខេត្តតាកែវ​ កសាងសំណុំរឿង​បញ្ជូន​ក្រុម​ចោរ​៥នាក់​ទៅ​តុលាការ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អ្នកវិទ្យាសាស្ត្ររកឃើញពណ៌ថ្មីមិនធ្លាប់មានពីមុនមក

សុខភាព១០ ម៉ោង មុន

ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ

កីឡា១៣ ម៉ោង មុន

ស្លុតចិត្ត! ខ្សែការពារ ទេស សម្បត្តិ បានទទួលមរណៈភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍

ព្រលានយន្តហោះសៀមរាបអង្គរ
ចរាចរណ៍១០ ម៉ោង មុន

រថយន្តពីរគ្រឿងបុកគ្នានៅផ្លូវព្រលានយន្តហោះសៀមរាបអង្គរ ស្លាប់២នាក់ និងរបួស១៤នាក់

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ឆេះរថយន្តក្រុងនៅថៃ ស្លាប់មនុស្ស៧នាក់ របួស៤០នាក់

សន្តិសុខសង្គម៦ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម