Connect with us

កីឡា

រង្វាន់សរុបរបស់ Haber ទទួលបានជុំទី១ក្នុងលីគកំពូលកម្ពុជា

បានផុស

នៅ

ខ្សែប្រយុទ្ធកីឡាករ Marcus Haber ធ្វើបានយ៉ាងល្អក្នុងការប្រកួតជុំទី១ ពានរង្វាន់ខេមបូឌានព្រីមៀរលីគឆ្នាំ២០២៣ ​ដែល​បាន​ជួយក្លិបព្រះខ័នរាជស្វាយរៀងឈរនៅកំពូលតារាង ដោយមិនស្គាល់ពាក្យថាចាញ់ឆ្លងកាត់ការប្រកួតរយៈពេល៣ខែ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកួតជុំទី១ខេមបូឌានព្រីមៀរលីគ បានចាប់ពីថ្ងៃទី៥ ខែសីហា បញ្ចប់​នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ​ខ្សែប្រយុទ្ធជនជាតិកាណាដា Marcus Haber ប្រមូលបានរង្វាន់លើកទឹកចិត្តជាច្រើនក្នុងនាមជាកីឡាករ​ល្អ​ប្រចាំ​ការប្រកួតប្រចាំសប្ដាហ៍​ និងប្រចាំខែ។

សមិទ្ធផលរបស់កីឡាករ Marcus Haber ក្នុងជុំទី១៖

ជាប់ឈ្មោះជាកីឡាករលេងល្អប្រចាំការប្រកួត​៤លើក​ក្នុង​ចំណោម​១០​ប្រកួត​
-ទទួលបានម៉ាស៊ីនងូតទឹកក្ដៅ-ត្រជាក់ ៤គ្រឿង

ជាប់ឈ្មោះជាកីឡាករ​ល្អប្រចាំខែ​បាន​​២លើក
-ទទួលបានម៉ូតូ២គ្រឿង

កីឡាករ Marcus Haber បានផ្លាស់មកក្លិបព្រះខ័នរាជស្វាយរៀងកាលពីឆ្នាំ២០២២ ដោយ​​បង្ហាញខ្លួន​រដូវ​កាល​ដំបូង​បាន​២៧លើកក្នុងពានរង្វាន់ខេមបូឌានព្រីមៀរលីគ ស៊ុតបញ្ចូល​២៥គ្រាប់ និងជាម្ចាស់ស្បែកជើងមាសក្នុងរដូវកាលឆ្នាំ២០២២៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៦ នាទីutes មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន ប្រកាសបន្តធ្វើបុណ្យកោងកាងសន្តិភាពរៀងរាល់ឆ្នាំ ដើម្បីរក្សាព្រៃកោងកាង និងបរិស្ថានកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

តើបាតុកម្មដែលរៀបចំដោយពលករមួយក្ដាប់តូចនៅកូរ៉េ អាចតំណាងឱ្យពលរដ្ឋខ្មែរនៅកូរ៉េដែរឬទេ?

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ជនរងគ្រោះ​​៥០០០​នាក់នឹងត្រូវបញ្ជូនចេញ​ពី​មីយ៉ាន់ម៉ាទៅ​ចិនវិញនៅសប្តាហ៍ក្រោយ

Sokha Hotels

ព័ត៌មានពេញនិយម