Connect with us

កីឡា

ទិដ្ឋភាពដ៏ស្រស់ស្អាត អតីតកីឡាការិនីខ្មែរ Sandra រៀបការនៅអាមេរិក

បានផុស

នៅ

អតីត​កីឡាការិនីបាល់ទាត់ខ្មែរ-អូស្ត្រាលី Sandra Hill ​បាន​រៀបចំ​ពិធី​មង្គលការ​តាម​ប្រពៃណី​ខ្មែរដ៏​ស្រស់​ស្អាត​នៅ​លើ​ទឹក​ដី​នៃ​សហរដ្ឋ​អាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាការិនី Sandra Hill ត្រូវជាក្មួយស្រីរបស់លោកស្រី ប្រាក់ សម្ភស្ស និងលោកគ្រូ ប្រាក់ សុវណ្ណារ៉ា។ នាងកើតនៅប្រទេសកម្ពុជា ដែលមានឪពុកជាជនជាតិអូស្ត្រាលី និងម្តាយជាជនជាតិខ្មែរ។ នាង​​បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតនៅសហរដ្ឋអាមេរិកកាលពីខែ​តុលា ឆ្នាំ​២០២២។

កូនកាត់ខ្មែរ-អូស្ត្រាលី វ័យ២៤​ឆ្នាំ កម្ពស់១,៧៣ម៉ែត្រ ធ្លាប់បានចូលរួមជាមួយក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជា​ក្នុងពានរង្វាន់ AFF Women’s Championship កាលពីឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូណេស៊ី។

កាលណោះ Sandra Hill ត្រូវបានគេមើលឃើញមានបច្ចេកទេសល្អ ល្បឿនលឿន កាយសម្បទាខ្ពស់ និងបានរួមចំណែកជួយក្រុមបាល់ទាត់នារីកម្ពុជាឈ្នះក្រុមបាល់ទាត់នារីទីម័រខាងកើត ដោយលទ្ធផល ១២-០ និងចាញ់៣ប្រកួត។

ចាប់តាំងពីនោះមក កីឡាការិនីបាល់ទាត់រូបនេះមិនបានចូលរួមសកម្មភាពបាល់ទាត់ជាមួយក្រុមបាល់ទាត់នារីកម្ពុជាទៀតទេ ដោយសារនាងបានបន្តការសិក្សានៅសហរដ្ឋអាមេរិក ហើយក៏ចូលរួមលេងបាល់ទាត់ជាមួយក្រុមបាល់ទាត់សាកលវិទ្យាល័យ Grand Canyon មុន​ពេល​រៀប​មង្គលការ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ២៦ នាទីutes មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ៤៥ នាទីutes មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ ណែនាំកម្មវិធី App ស្វែងរកការងារនៅបរទេសដោយទំនុកចិត្តខ្ពស់ និងសុវត្ថិភាព

សេដ្ឋកិច្ច៣ ម៉ោង មុន

ស្ថិរភាពតម្លៃប្រាក់​រៀល ​រួមចំណែកក្នុងការរក្សាស្ថិរភាពថ្លៃទំនិញនៅលើទីផ្សារ

Song Dae-gwan
ជីវិតកម្សាន្ដ៣ ម៉ោង មុន

តារាចម្រៀងជើងចាស់កូរ៉េ Song Dae-gwan ទទួល​មរណភាព ចំ​ថ្ងៃ​រំលឹក​ខួប​ម្ដាយ

Sokha Hotels

ព័ត៌មានពេញនិយម