Connect with us

កីឡា

លោកគ្រូ ឃឹម បូរី បញ្ជាក់ពីបញ្ហាប្រឈមរបស់ណាហ្គាវើលដ៍ជុំទី១

បានផុស

នៅ

ការប្រកួតជុំទី១​ពានរង្វាន់ខេមបូឌានព្រីមៀរលីគបានបញ្ចប់ហើយ ក្រោយដំណើរអស់រយៈពេល៣ខែ ក្លិបណាហ្គាវើលដ៍ធ្វើមិនបាន​ល្អ​ទេ ដោយបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៨ ក្នុងតារាងពិន្ទុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃឹម បូរី គ្រូបង្វឹកក្លិបណាហ្គាវើលដ៍បានមើលឃើញពីចំណុចខ្វះខាត​ដែល​ក្រុមរបស់លោកធ្វើមិនបានល្អ​ដោយ​សារ​​កីឡាករបរទេសសំខាន់ៗរបួសច្រើន និងជាប់ពិន័យនៅពេលជិតបញ្ចប់ការប្រកួតជុំទី១។

លោក ឃឹម បូរី បានប្រាប់«កម្ពុជាថ្មី»ថា៖«សម្រាប់ស្ថានភាពជុំទី១គឺក្រុមរបស់ខ្ញុំធ្វើមិនបានល្អទេ ព្រោះ​កីឡាករសំខាន់ៗរបស់ខ្ញុំ៣រូប​បាន​របួស ហើយ​កីឡាករ Cristian ជាប់ពិន័យ៤ប្រកួត។​ ការប្រកួត៣លើកចុងក្រោយរបស់ណាហ្គាវើលដ៍ មានកីឡាករបរទេសតែ២រូបលេងនៅលើទីលាន​គឺ Yuta និង Bektur។ បញ្ហា​​ទាំង​នេះ​ហើយ​ធ្វើ​​ឲ្យ​ណាហ្គាវើលដ៍​លេងការពារ​ច្រើន។ នេះជាមូលហេតុដែល​ក្រុម​យើង​​ធ្វើមិនបានល្អ»។

ក្រោយបញ្ចប់ជុំទី១ ក្នុងពានរង្វាន់ខេមបូឌានព្រីមៀរលីគ បាល់ទាត់ណាហ្គាវើលដ៍ឈរនៅលេខរៀងទី៨ ក្នុងតារាងពិន្ទុដោយប្រកួត៩លើក ឈ្នះ២ ស្មើ៣ ចាញ់៤ មាន៩ពិន្ទុ។

ចំពោះ​ការប្រកួតជុំទី២ ​បាន​មកដល់ ស្របពេល​ទីផ្សារដោះ​ដូរ​កីឡាករលើកទី២នៅលីគកំពូលកម្ពុជា បានបើកដំណើរកាល លោក ឃឹម បូរី មានគម្រោង​នាំយកកីឡាករបន្ថែមដើម្បីបំពេញចំណុចខ្វះខាត។ ជាពិសេសកីឡាករ​កំពុង​​របួស៣រូបសំខាន់ៗ​គឺកីឡាករ Marques Marcio, Rafli Mursalim និង Alexandre Cardoso សុទ្ធតែជាកម្លាំងសំខាន់សម្រាប់ក្រុមទាំងមូល៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

កាកបាទ​ក្រហម​កម្ពុជា ប្រជុំ​គណៈកម្មការ អនុគណៈកម្មការ ដើម្បី​កៀរគរ​រកជំនួយគាំទ្រទិវា៨ឧសភា២០២៥

សន្តិសុខសង្គម៦ ម៉ោង មុន

សមត្ថកិច្ច​មិន​ទាន់​ទប់​ស្កាត់ ការ​ឈូស​ឆាយ​ព្រៃលិច​ទឹក​របស់​លោក​សេង មង្គល ក្នុង​សង្កាត់​ស្រង៉ែនៅ​ឡើយ​ទេ

សន្តិសុខសង្គម១០ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

សន្តិសុខសង្គម១១ ម៉ោង មុន

សមត្ថកិច្ច​ខេត្តតាកែវ​ កសាងសំណុំរឿង​បញ្ជូន​ក្រុម​ចោរ​៥នាក់​ទៅ​តុលាការ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អ្នកវិទ្យាសាស្ត្ររកឃើញពណ៌ថ្មីមិនធ្លាប់មានពីមុនមក

សុខភាព១៤ ម៉ោង មុន

ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ

កីឡា១៧ ម៉ោង មុន

ស្លុតចិត្ត! ខ្សែការពារ ទេស សម្បត្តិ បានទទួលមរណៈភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍

ព្រលានយន្តហោះសៀមរាបអង្គរ
ចរាចរណ៍១៤ ម៉ោង មុន

រថយន្តពីរគ្រឿងបុកគ្នានៅផ្លូវព្រលានយន្តហោះសៀមរាបអង្គរ ស្លាប់២នាក់ និងរបួស១៤នាក់

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ឆេះរថយន្តក្រុងនៅថៃ ស្លាប់មនុស្ស៧នាក់ របួស៤០នាក់

សន្តិសុខសង្គម១០ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម