កីឡា
Esports ថ្នាក់ជាតិ២វិញ្ញាសារកឃើញជើងឯកដោយទទួលបានប្រាក់រង្វាន់៦លានដូចគ្នា
ការប្រកួតកីឡាអេឡិចត្រូនិកជ្រើសរើសជើងឯកថ្នាក់ជាតិ២វិញ្ញាសាគឺ Mobile Legend: Bang Bang និង Valorant ឆ្នាំ២០២៣ បានបញ្ចប់ហើយដោយក្រុមជើងឯកវិញ្ញាសានីមួយៗទទួលបានប្រាក់រង្វាន់៦លានរៀលដូចគ្នា។
វិញ្ញាសា MLBB មានក្រុម៥៧៦បានចុះឈ្មោះចូលរួមប្រកួត៣វគ្គគឺវគ្គជម្រុះតាម Online វគ្គ១៦ក្រុមចុងក្រោយ និងវគ្គ ៨ក្រុមចុងក្រោយ។ ក្នុងនោះ ក្រុមអាជីពទាំង ៨ នៅក្របខណ្ឌលីគអាជីព MPL KH ទទួលបានកៅអីវគ្គ១៦ក្រុមចុងក្រោយដោយស្វ័យប្រវត្តិ។

ឆ្លងកាត់ការប្រកួតជម្រុះរយៈពេល៧ថ្ងៃ ក្រុមខ្លាំង See You Soon, CFU, Burn X Flash, Empire Esports, D-Roar Legends, Team Max, Pro Esport និង Team SV បានឡើងវគ្គ៨ក្រុមចុងក្រោយ និងបន្តរហូតដល់វគ្គ៤ក្រុមចុងក្រោយគឺក្រុម CFU, Burn X Flash, Empire Esports និង D-Roar Legends ឡើងមកប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅផ្សារទំនើបអូឡាំព្យា។
ជាលទ្ធផល ក្រុមកីឡាអេឡិចត្រូនិក CFU Gaming បានក្លាយជាជើងឯកថ្នាក់ជាតិ បន្ទាប់ពីបានយកឈ្នះលើក្រុម D-Roar Legands នៅវគ្គផ្តាច់ព្រ័ត្រ ខណៈក្រុមខ្លាំង Burn X Flash និង Empire Esports ទទួលបានចំណាត់ថ្នាក់លេខ៣ និងលេខ៣ស្ទួន។
ចំពោះវិញ្ញាសា Valorant មានក្រុម១៩បានចុះឈ្មោះចូលរួម។ ការប្រកួតមាន៣វគ្គ គឺវគ្គជម្រុះតាម Online វគ្គ១៦ចុងក្រោយ និងវគ្គប្រកួត៨។ ជាលទ្ធផលក្រុម ReigN Esports បានក្លាយជាជើងឯក និង AG Esports ទទួលបានចំណាត់ថ្នាក់លេខ២ ហើយលេខ៣ស្ទូនគឺ ក្រុម Team max និង D-roar Valo។

ការប្រកួតជើងឯកថ្នាក់ជាតិកីឡាអេឡិចត្រូនិក ឆ្នាំ២០២៣ E-sports National Championship 2023 (ENC) រៀបចំដោយ សហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជា សហការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា៕
ជយលាភីវិញ្ញាសា MLBB
- លេខ១៖ CFU Gaming ទទួលបាន៦លានរៀល
- លេខ២៖ D-Roar Legands ទទួលបាន៣,៥លានរៀល
- លេខ៣ និង៣ស្ទួន៖ Burn X Flash, Empire Esports ទទួលបាន២លានរៀលដូចគ្នា
ជយលាភីវិញ្ញាសា Valorant
- លេខ១៖ ReigN Esports ទទួលបាន៦លានរៀល
- លេខ២៖ AG Esports ទទួលបាន៣,៥លានរៀល
- លេខ៣ និង៣ស្ទួន ក្រុម Team max, D-roar Valo ទទួលបាន២លានរៀលដូចគ្នា
អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា