Connect with us

កីឡា

Yazan Al-Arab រងការពិន័យមិនឲ្យពាក់ព័ន្ធនឹងបាល់ទាត់ម៉ាឡេស៊ីអស់មួយជីវិត

បានផុស

នៅ

ខ្សែការពារកណ្តាលជនជាតិហ្ស៊កដានីកីឡាករ Yazan Al-Arab របស់ក្លិប Selangor F.C. ត្រូវបានហាមប្រាមពីបាល់ទាត់ម៉ាឡេស៊ីអស់មួយជីវិត បន្ទាប់ពីមានការប៉ះទង្គិច​ជាមួយអាជ្ញាកណ្តាលកាត់សេចក្តីលើទីលាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សហព័ន្ធបាល់ទាត់ម៉ាឡេស៊ី (FAM) បានប្រកាស​ពីការសម្រេចចិត្ត តាមរយៈសេចក្តីថ្លែងការណ៍មួយ​ចេញផ្សាយនៅថ្ងៃច័ន្ទទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣។ បន្ទាប់ពីកីឡាករ Yazan Al-Arab វ័យ២៨ឆ្នាំ បានទាត់ និងស្ដោះទឹកមាត់ដាក់អាជ្ញាកណ្តាលក្នុងការប្រកួត ដោយសារមានការខកចិត្ត ក្រោយ​ការផ្លុំកញ្ចែបញ្ចប់របស់អាជ្ញាកណ្តាលក្នុងការប្រកួតរវាង ក្រុម Selangor និងក្រុម Terengganu ជើងទី២ ពានរង្វាន់ Malaysia Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅកីឡដ្ឋាន Petaling Jaya កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣។

ក្រោយ​​​ហេតុ​ការណ៍​កើតឡើង ក្រុម​ Selangor ​បាន​បញ្ចប់​កិច្ច​សន្យា​របស់​ខ្លួនជាមួយកីឡាករ ​Yazan Al-Arab ដោយ​ការ​យល់​ព្រម​គ្នា​ភ្លាមៗ​ បន្ទាប់​ពី​ការ​ស៊ើប​អង្កេត​វិន័យ​ត្រូវ​បាន​ធ្វើ​រួច។

សហព័ន្ធបាល់ទាត់ម៉ាឡេស៊ី បានធ្វើការហាមឃាត់ពេញមួយជីវិតទៅលើកីឡាករ Yazan Al-Arab មិនឲ្យពាក់ព័ន្ធនឹងបាល់ទាត់ក្នុងប្រទេសម៉ាឡេស៊ី ស្រប​តាម​​ច្បាប់​មាត្រា៥១ កថាខណ្ឌ ១(a) និងមាត្រា៥៩ នៃក្រមវិន័យ ។ ការសម្រេចចិត្តនេះកីឡាករ Yazan Al-Arab អាចធ្វើការបានប្តឹងឧទ្ធរណ៍​បាន។ ក្នុងសេចក្តីថ្លែងការណ៍បាននិយាយថា៖«សម្រាប់ការចោទប្រកាន់ដំបូង គាត់ត្រូវបានព្យួរ​៤ប្រកួត ហើយការចោទប្រកាន់ទី២ គាត់ត្រូវបានហាមឃាត់អស់មួយជីវិត»។

ទោះជាយ៉ាងណា គណៈកម្មការ​បានសម្រេច​តាម​​មាត្រា៤៣ នៃក្រមវិន័យ​របស់​ សហព័ន្ធ​កីឡា​បាល់ទាត់ម៉ាឡេស៊ី ជាលទ្ធផលនៃការរំលោភបំពាន​ច្បាប់ដែលបានកំណត់។ គណៈកម្មការ​អាចដាក់ទោសចំពោះការរំលោភបំពានយ៉ាងធ្ងន់ធ្ងរបំផុតដោយមិនមានការលើកលែង។ ការដាក់ទណ្ឌកម្មលើកីឡាកររូបនេះគឺជាការហាមប្រាមមួយជីវិត ពីការចូលរួមក្នុងសកម្មភាពកីឡាបាល់ទាត់ រួមទាំងការគ្រប់គ្រងបាល់ទាត់ និងសកម្មភាពកីឡា ក៏ដូចជាសកម្មភាពពាក់ព័ន្ធផ្សេងៗទៀតនៅក្នុងប្រទេសម៉ាឡេស៊ី៕

ប្រែសម្រួល៖ ផា រតនា
ប្រភព៖ Thestar

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

រដ្ឋមន្រ្តី​ក្រសួង​ប្រៃសណីយ៍​ប្រាប់​ ហេតុផល​នាំ​ឲ្យ​មាន​ការ​​​ផ្តល់​​សិទ្ធិ​​ផ្តាច់​មុខ ការ​ផ្គត់ផ្គង់​​សេវា​ទូរសព្ទ​នៅ​តាម​បុរី

អត្ថាធិប្បាយ៥ នាទីutes មុន

បណ្ឌិត ឈត ប៊ុនថង៖ គួរប្រើបញ្ញាសិប្បនិម្មិត (AI)សម្រាប់គោលបំណងវិជ្ជមាន ជាជាងគោលបំណងអវិជ្ជមាន

ព័ត៌មានជាតិ១៧ នាទីutes មុន

គ្រូ និងសិស្ស នៃវិទ្យាល័យបាក់ទូក សប្បាយចិត្តពេលក្រសួងរៀបចំការប្រលងសិស្សពូកែទូទាំងប្រទេសឡើងវិញ

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

ចិន ប្ដឹង​ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក រឿង​ដែល ត្រាំ ដាក់​ពន្ធ​លើ​ខ្លួន​១០%

ព័ត៌មានជាតិ២៣ នាទីutes មុន

KOICA ៖ គម្រោងអភិវឌ្ឍន៍វិជ្ជាជីវៈ និងទេពកោសល្យកម្ពុជា ឆ្នាំ ២០២៦-២០៣០ នឹងចូលរួមលើកកម្ពស់ការអភិវឌ្ឍជំនាញវិជ្ជាជីវៈនៅកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម