Connect with us

កីឡា

មុនប៉ះគ្នាថ្ងៃសៅរ៍នេះ លោក Oleg ប្រាប់ពី​ភាព​ខ្លាំងចម្បងរបស់​ព្រះខ័នរាជស្វាយរៀង

បានផុស

នៅ

លោក Oleg Starynskyi គ្រូ​បង្វឹក​ភ្នំពេញ​ក្រោន​បាន​សម្លឹង​ឃើញ​ពី​​ភាព​​ខ្លាំងចម្បង​របស់​ក្លិបបាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយរៀង​គឺ​អ្នក​ចាំទី​​ដែល​​ធ្វើ​ឲ្យ​ពួក​គេ​ទទួល​បាន​ជ័យជម្នះ​១០​ប្រកួត​ជាប់​គ្នា​ក្នុង​លីគ​កំពូល​កម្ពុជា​រដូវ​កាល​២០២៣-២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រូ​បង្វឹក​សញ្ជាតិ​អ៊ុយក្រែន​​បាន​ឲ្យ​ដឹង​ថា ព្រះ​ខ័ន​រាជ​ស្វាយរៀង​ជា​ក្រុម​ខ្លាំង​គ្រប់​តំបន់​គឺ​ទាំង​តំបន់​ការពារ តំបន់បម្រើ និង​តំបន់​ប្រយុទ្ធ ហើយ​ជា​ក្រុម​​​លេង​គ្រប់​គ្រង​បាល់​ច្រើន ព្រម​ទាំង​បង្កើត​ឱកាសគ្រោះ​ថ្នាក់​ក៏​មាន​ប្រសិទ្ធភាព ប៉ុន្តែ​​មាន​ចំណុច​​មួយ​ដែល​ប្រហែល​ជា​អ្នក​ខ្លះ​មិន​សូវ​ចាប់​អារម្មណ៍​នឹង​​ចំណុច​ល្អ​របស់​ព្រះ​ខ័ន​រាជ​ស្វាយរៀង។

លោក Oleg Starynskyi បាន​លើក​ឡើង​ថា ៖«ចំណុច​ទី១​ដែល​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ខ្លាំង​គឺ​អ្នក​ចាំទី។ នៅ​ពេល​អ្នក​ចាំទី វីរៈ ដារ៉ា ចូល​រួម​កាល​ពី​ដើម​រដូវ​កាល​នេះ​បាន​ធ្វើ​ឲ្យ​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​ឈាន​ទៅ​មួយ​ម្រិត​ទៀត។ ដារ៉ា លេង​គ្រប់​គ្រង​បាល់​បាន​យ៉ាង​​ល្អ តាម​រយៈ​ការ​​ប្រើ​ប្រាស់​ជើង​ដ៏​មាន​ប្រសិទ្ធភាព​ដែល​​ធ្វើ​ឲ្យ​តំបន់​ខាង​ក្រោម​​របស់​ពូក​គេ​មាន​សុវត្ថិភាព»។

លោក​បន្ត​ថា ៖«ម្យ៉ាង​វិញ​ទៀត​នោះ ស្វាយរៀង​ចូល​ចិត្ត​លេង​គ្រប់​គ្រង​បាល់​បាន​ច្រើន និង​រៀន​ពីចំណុច​ខ្វះ​ខាត​របស់​ខ្លួន​បាន​ល្អ​ពី​មួយ​ប្រកួត​ទៅ​មួយ​ប្រកួត។ ជា​ពិសេស​ខ្សែ​ប្រយុទ្ធ​របស់​គេ​មាន​គុណភាព ហើយ​ផ្លាស់​ប្តូរ​ចង្វាក់​លេងបាន​ល្អ»។

ព្រះ​ខ័ន​រាជ​ស្វាយរៀង​មិន​ទាន់​ស្គាល់​បរាជ័យ​ម្តង​ណា​ឡើយ​សម្រាប់​ការ​ប្រកួត​ខេមបូឌានព្រីមៀរលីគ​រដូវ​កាល​២០២៣-២៤នេះ​ដោយ​ឆ្លង​កាត់​១០​​ប្រកួត ឈ្នះ​ទាំង​១០​​ប្រកួត រក​បាន​៣០​ពិន្ទុ​ពេញ​ កំពុង​ឈរ​លើ​កំពូល​តារាង។

ស្រប​ពេល​ភ្នំពេញ​ក្រោន​កំពុង​ឈរ​លេខ​២​ក្នុង​តារាងជា​មួយ​នឹង​២២​ពិន្ទុ​តាម​រយៈ​ជ័យជម្នះ​៧ ស្មើ១ និង​ចាញ់​២។

ក្រុម​ទាំង​ពីរ​ត្រូវ​ប៉ះ​គ្នាជើង​ទី​២ ​ក្នុង​សប្តាហ៍​ទី​១១ នៅ​ថ្ងៃសៅរ៍ ​ទី២៥ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ នៅ​កីឡដ្ឋាន​របស់​ក្លិប​ភ្នំពេញ​ក្រោន៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទីute មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ៣ នាទីutes មុន

អ្នកជំនាញ៖ ក្រុមប្រឆាំងយកទឹកដីគេធ្វើបាតុកម្ម ធ្វើឱ្យអន្តរជាតិមើលងាយជាតិសាសន៍ខ្មែរ

ព័ត៌មានជាតិ១៩ នាទីutes មុន

អគារសិក្សាថ្ម​ថ្មី ១ ខ្នង ៥ បន្ទប់ ​​ជា​​ក្តីសង្ឃឹមកុមារ​តំបន់ដាច់ស្រយាល ក្នុងស្រុក​អូរគ្រៀង​សែន​ជ័យ

ព័ត៌មានជាតិ១ ម៉ោង មុន

ធនាគារកណ្តាលកម្ពុជានឹងបន្តសហការជាមួយចិនលើវិស័យហិរញ្ញវត្ថុ

ព័ត៌មានជាតិ១ ម៉ោង មុន

ដើម្បីបង្ហាញការយកចិត្តទុកដាក់បងប្អូនម៉ូស្លីម កម្ពុជានឹងរៀបចំពិធីពិសាអាហារស្រាយបួសខែរ៉ម៉ាឌន

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម