កីឡា
Man City កាន់តែលំបាកពេលជួប Liverpool ខណៈកីឡាករសំខាន់ៗរបួស
ក្លិប Manchester City កំពុងជួបវិបត្តិកីឡាករសំខាន់ៗរបួស ក្រោយពេលពួកគេចូលរួមប្រកួតជាមួយក្រុមជម្រើសជាតិដែលបានក្លាយជាបន្ទុកធ្ងន់សម្រាប់ក្លិបនៅពេលត្រូវជួបក្រុមខ្លាំង Liverpool ចុងសប្ដាហ៍នេះ។

Man City នៅតែធ្វើបានល្អក្នុងការប្រកួត Premier League ទោះបីអវត្តមានកីឡាករសំខាន់ដូចជាកីឡារ Kevin De Bruyne, Jonh Stone និង Sergio Gomez’s ក៏ដោយ ប៉ុន្តែការប្រកួតសប្ដាហ៍ទី១៣ ពួកគេកាន់តែជួបផលលំបាកខ្លាំងថែមទផតពីសមាជិកសំខាន់ៗបន្តមានរបួស។

តារាឆ្នើមម្នាក់ដែលអាចនឹងអវត្តមាន Erling Haaland ជាម៉ាស៊ីនរកគ្រាប់ប្រចាំក្លិបមេឃខៀវ។ ខ្សែប្រយុទ្ធវ័យ២៣ឆ្នាំ បានរបួសកជើងក្នុងការប្រកួតរបស់ជម្រើសជាតិន័រវេស ជាមួយស្កុតឡែន បញ្ចប់ដោយលទ្ធផល ៣-៣។

អ្នកចាំទី Ederson បានរងរបួសកជើងក្នុងចុងម៉ោងពេល Man City ស្មើគ្នា ៤-៤ ជាមួយ Chelsea ដែលជាហេតុផលធ្វើឲ្យរូបគេដកខ្លួនពីក្រុមជម្រើសជាតិប្រេស៊ីល។ ប្រសិនបើកីឡាករទាំង២មិនអាចជាសះស្បើយទាន់ពេលវេលា Man City ត្រូវរៀបចំផែនការថ្មីសម្រាប់ស្វែងរក៣ពិន្ទុពី Liverpool។

អ្នកចាំទី Stefan Ortega នឹងជំនួស Ederson សប្ដាហ៍នេះ។ លោក Pep Guardiola អាចប្រើទម្រង់ ៣-២-៤-១ ដោយមានកីឡាករ Ake ខ្សែការពារ៣នាក់មាន Kyle Walker, Ruben Dias និង Josko Gvardiol។ កីឡាករ Nunes, Kovacic ខ្សែការពារ Manuel Akanji អាចលេងជាខ្សែបម្រើការពារជាមួយ Rodri ម្តងទៀត។ កីឡាករ Phil Foden និង Jeremy Doku អាចត្រូវបានគេដាក់ពង្រាយនៅស្លាបដោយមាន Jack Grealish អាចជាប់ជម្រើស១១នាក់ដំបូងចាប់ដៃគូ Bernardo Silva ក្នុងតួនាទីកណ្តាល៕
ប្រែសម្រួល៖ ផា រតនា
ប្រភព៖ Talksport

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា