កីឡា
អតីតអាជ្ញាកណ្តាលល្បី ទុយ វិច្ឆិកា កំពុងរៀនអនុបណ្ឌិតគ្រប់គ្រងកីឡានៅកូរ៉េ
លោក ទុយ វិច្ឆិកា អតីតអាជ្ញាកណ្តាលបាល់ទាត់កម្ពុជាដ៏ល្បីម្នាក់កំពុងបន្តការសិក្សាថ្នាក់អនុបណ្ឌិតជំនាញគ្រប់គ្រងកីឡានៅសាកលវិទ្យាល័យជាតិសេអ៊ូល (Seoul National University របស់ប្រទេសកូរ៉េខាងត្បូង។

បុគ្គលិករបស់ក្រសួងអប់រំ យុវជន និងកីឡាបានឲ្យដឹងថា លោកទទួលបានអាហារូបករណ៍តាមរយៈការដាក់ពាក្យដោយខ្លួនឯង បន្ទាប់ពីទទួលបានព័ត៌មានពីអាហារូបករណ៍តាមរយៈគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ អាហារូបករណ៍ថ្នាក់អនុបណ្ឌិតគ្រប់គ្រងកីឡានេះមានរយៈពេល១៧ខែ។

លោក ទុយ វិច្ឆិកា បានប្រាប់ថា ៖«ការសិក្សាថ្នាក់អនុបណ្ឌិតនេះគឺមានរយៈពេល១៧ខែទើបចប់ តែបើយើងមិនអាចបញ្ចប់រួចរាល់ក្នុងរយៈពេលនេះ គេទុកពេលឲ្យយើង៦ខែទៀត ហើយខ្ញុំទើបមកបាន៣ខែ។ ខ្ញុំត្រូវបញ្ចប់នៅខែធ្នូ ឆ្នាំ២០២៤»។
ទោះបីជាយ៉ាងណា អតីតអាជ្ញាកណ្តាលបាល់ទាត់កម្ពុជារូបនេះជួបបញ្ហាលំបាកច្រើនក្នុងការសិក្សា ពីព្រោះខ្វះមូលដ្ឋានគ្រឹះកីឡាច្រើន ខណៈការសិក្សាជំនាញគ្រប់គ្រងកីឡានៅប្រទេសកម្ពុជាទើបតែមានត្រឹមថ្នាក់បរិញ្ញាបត្រប៉ុណ្ណោះ។

«ការរៀននេះ ខ្ញុំជួបការលំបាកច្រើន ពីព្រោះខ្ញុំអត់សូវមានមូលដ្ឋានគ្រឹះច្រើនទេ អីចឹងត្រូវខំប្រឹងមែនទែន។ សាកលវិទ្យាល័យនេះតឹងតែងជាងគេនៅកូរ៉េ ទាំងវិន័យ ទាំងការសិក្សា មុខវិជ្ជាមួយៗ គេឲ្យធ្វើមួយសប្តាហ៍មួយមុខវិជ្ជា គេឲ្យយើងស្រាវជ្រាវផង ធ្វើការងារក្រុមផង កិច្ចការផ្ទះផ្ទាល់ខ្លួនផង ត្រូវធ្វើបទបង្ហាញរាល់សប្តាហ៍»។ លោក ទុយ វិច្ឆិកា បានបញ្ជាក់។
រហូតដល់ពេលនេះ លោក ទុយ វិច្ឆិកា បានក្លាយជាជនជាតិកម្ពុជាទី៦ ដែលទទួលបានអាហារូបករណ៍ថ្នាក់អនុបណ្ឌិតគ្រប់គ្រងកីឡានៅសាកលវិទ្យាល័យជាតិសេអ៊ូល បន្ទាបពីមានបុគ្គល៥រូបគឺលោក វ៉ា វណ្ណៈ លោក សំអាត លោក ប៊ុយ សោភ័ណ្ឌ និង កញ្ញា អ៊ុកស៊ីវខេង បានរៀនចប់ ខណៈ លោក ហ៊ឹម ខេមរ៉ា មកពីសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាត្រូវបញ្ចប់ការសិក្សានៅចុងឆ្នាំ២០២៣នេះ។

លោក ទុយ វិច្ឆិកា ជាអតីតអាជ្ញាកណ្ដាលបាល់ទាត់កម្រិតអន្តរជាតិ (FIFA) របស់កម្ពុជាដែលមានបទពិសោធច្រើនឆ្នាំក្នុងការដឹកនាំការប្រកួតលើទីលានទាំងថ្នាក់ជាតិ និងអន្តរជាតិ ដូចជាពានរង្វាន់ខេមបូឌានលីគ AFF, AFC Cup, AFC Asian Cup និងជម្រុះ World Cup ជាដើម។ ទោះបីជាយ៉ាងណា លោកបានចាកចេញពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងកំពុងបម្រើការងារនៅក្រសួងអប់រំ យុវជន និងកីឡា៕




អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច