Connect with us

កីឡា

ក្រុមប្រេស៊ីលកាន់តែដុនដាបក្រោយចាញ់២ប្រកួតជាប់គ្នាជម្រុះ World Cup

បានផុស

នៅ

ក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីលបានធ្លាក់មកចំណាត់ថ្នាក់លេខ៦ ក្នុងតារាងពិន្ទុវគ្គជម្រុះពានរង្វាន់ World Cup ឆ្នាំ២០២៦ ក្នុងតំបន់អាមេរិកឡាទីន ក្រោយចាញ់២ប្រកួតជាប់គ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងវគ្គជម្រុះជើង​ឯក​ពិភពលោកឆ្នាំ២០២៦ ប្រេស៊ីលចាប់ផ្តើមមិនបានល្អទេ ដោយរកបានត្រឹមតែ៧ពិន្ទុប៉ុណ្ណោះ ក្នុងការប្រកួត៦លើក តាម​រយៈ​ជ័យជម្នះ​២ ស្មើ១ និង​ចាញ់៣។ ក្រុមប្រេស៊ីលអាចនឹងបាត់ឱកាស​ឡើងជុំ​ផ្តាច់​ព្រ័ត្រ​ បើសិនពួកគេនៅតែធ្វើមិនបានល្អនៅការប្រកួតបន្ទាប់ទៀត។

កាប្រកួត២លើក​​ចុងក្រោយ ប្រេស៊ីលបានបរាជ័យក្រោមថ្វីជើងក្រុមកូឡុំប៊ី ២-១​ កាលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ និង​នៅ​ព្រឹក​ ថ្ងៃទី២២ ខែវិច្ឆិកា នេះ​ បន្តចាញ់ក្រុមអាហ្សង់ទី ១-០។ ការធ្វើមិនបានល្អរបស់​​ប្រេស៊ីល​បែប​នេះ ស្រប​ពេល​អវត្តមាន​ខ្សែប្រយុទ្ធឆ្នើម Neymar ដែលមានបញ្ហារបួស។

ប៉ុន្តែឱកាស​សម្រាប់​ប្រេស៊ីលឡើងជុំ​ផ្តាច់​ព្រ័ត្រ​ឆ្នាំ​២០២៦ នៅតែមានច្រើនដោយសារ​សល់ការប្រកួតច្រើន។ វគ្គជម្រុះក្នុងតំបន់អាមេរិកឡាទីន គ្រោង​នឹង​​បញ្ចប់នៅថ្ងៃទី១៤​​ ខែកញ្ញា ឆ្នាំ២០២៥។ តំបន់​ CONMEBOL នេះ​​មាន​​១០​ប្រទេស​​គឺ​អាហ្សង់ទីន អ៊ុយរូហ្គាយ កូឡុំប៊ី ប្រេស៊ីល វ៉េណេស៊ុយអេឡា អេក្វាឌ័រ ប៉ារ៉ាហ្គាយ ឈីលី បូលីវី និង ប៉េរូ ដោយ​​មាន​​៦​កៅអីកន្លះ​សម្រាប់​ជុំផ្តាច់​ព្រ័ត្រ ពោល​គឺ​៦​ក្រុម​ឡើង​​​​តាម​រយៈ​ការ​ប្រកួត​ជម្រុះ ខណៈ​១​ក្រុម​ទៀត​មាន​កន្លះ​កៅអី​​ត្រូវ​ប្រកួត Play off ជាមួយ​តំបន់​ផ្សេង៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម