កីឡា
ប្រជាជនប៉ាឡេស្ទីនលើកទង់ជាតិរបស់ខ្លួនក្នុងជម្រុះ World Cup ដ៏រំជួលចិត្ត
ទង់ជាតិពណ៌ក្រហម ស បៃតង និងខ្មៅ របស់ប្រទេសប៉ាឡេស្ទីន មាននៅគ្រប់ទីកន្លែងនៅក្នុងការប្រកួត ដែលត្រូវបានផ្លាស់ប្តូរពីតំបន់ West Bank ទៅប្រទេសគុយវ៉ែត ដោយសារសង្រ្គាមអ៉ីស្រាអែល និងក្រុមហាម៉ាស់។
ទង់ជាតិប៉ាឡេស្ទីនដែលមានពណ៌ក្រហម ខ្មៅ និងស បានបកយ៉ាងខ្ពស់នៅកីឡដ្ឋាន Jaber Al-Ahmad International Stadium របស់ប្រទេសគុយវ៉ែត ខណៈប៉ាឡេស្ទីនបានប្រកួតជាមួយ អូស្ត្រាលី ក្នុងការប្រកួតជម្រុះ World Cup 2026។
ប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់ និងអ្នកគាំទ្ររបស់ពួកគេបានមកចូលរួមទស្សនា កាលពីថ្ងៃអង្គារ៍ម្សិលមិញ នៅកីឡដ្ឋានដែលមានផ្ទុកមនុស្សបានចំនួន ៦០,០០០នាក់ សម្រាប់ការប្រកួតបាល់ទាត់ ដែលជាការប្រកួតលើកដំបូងរបស់ប៉ាឡេស្ទីន នៅចំពោះមុខអ្នកគាំទ្រចាប់តាំងពីការចាប់ផ្តើមសង្រ្គាមអ៉ីស្រាអែល និងហាម៉ាស់។
គ្រាប់បាល់ស៊ុតបញ្ចូលទីរបស់ខ្សែការពារ Harry Souttar នៅនាទី១៨ គឺជាគ្រាប់បាល់តែ១គត់ផ្តល់ឲ្យអូស្ត្រាលីទទួលបានជ័យជម្នះក្នុងលទ្ធផល ១-០។
ការប្រកួតនេះត្រូវបានលេង បន្ទាប់ពីជាង៦សប្តាហ៍ ក្រោយក្រុមអ្នកប្រយុទ្ធហាម៉ាស់ប៉ាឡេស្ទីនបានសម្លាប់មនុស្ស ១,២០០នាក់ និងបានចាប់ចំណាប់ខ្មាំងប្រហែល ២៤០នាក់នៅភាគខាងត្បូងប្រទេសអ៉ីស្រាអែល ក្នុងការវាយប្រហារមួយដែលបានចាប់ផ្តើមចេញពីតំបន់ហ្គាហ្សាស្ទ្រីប កាលពីថ្ងៃទី៧ ខែតុលា។
អ៉ីស្រាអែល ដែលសន្យាថានឹងកម្ទេចក្រុមហាម៉ាស់ បានបញ្ចេញការវាយប្រហារតាមផ្លូវអាកាស និងលើគោកយ៉ាងសាហាវទៅលើតំបន់ហ្គាហ្សាជាការឆ្លើយតប ដោយបានសម្លាប់មនុស្សជាង ១៤.១០០នាក់ រួមទាំងកុមារ ៥.៦០០នាក់ នេះបើយោងតាមមន្ត្រីប៉ាឡេស្ទីន។
អ្នកគាំទ្រម្នាក់ដែលចូលរួមទស្សនានេះបាននិយាយថា ៖«យើងមិនខ្វល់ពីការប្រកួតនោះទេ។ យើងមកដើម្បីថ្លែងសារមួយ។ យើងជាប្រជាជនប៉ាឡេស្ទីន តែងតែមានវត្តមានជាមួយទង់ជាតិយើង»។
អ្នកផ្សេងទៀតបានលើកបដា “Free Gaza” និងរូបភាពនៃកូនសោ ដែលតំណាងឱ្យផ្ទះដែលបាត់បង់ដោយជនជាតិប៉ាឡេស្ទីន ឬគ្រោះមហន្តរាយ នៅពេលជនជាតិប៉ាឡេស្ទីនជាង ៧០០,០០០នាក់ត្រូវបានផ្លាស់ទីលំនៅដោយបង្ខំជុំវិញការបង្កើតអ៊ីស្រាអែល នៅឆ្នាំ១៩៤៨៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Aljazeera
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់