Connect with us

កីឡា

មុនប៉ះគ្នាថ្ងៃស្អែក​ គ្រូត្បូងឃ្មុំប្រាប់ថា ស្គាល់ច្បាស់ពីចំណុចខ្លាំងរបស់កំពង់ចាម

បានផុស

នៅ

ការប្រកួតបាល់ទាត់ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ថ្នាក់ខេត្តឈានដល់វគ្គផ្ដាច់ព័្រត្រ ហើយ ដោយ​ក្រុមត្បូងឃ្មុំត្រូវជួបជាមួយក្រុមកំពង់ចាម នៅ​ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង៦:៣០ នាទីយប់ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

លោក អ៉ីវ សារី (អាវខៀវ) និង​លោក ងួន បូរី គ្រូ​កំពង់ចាម
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អុីវ សារី គ្រូបង្គោលក្រុម​ខេត្តត្បូងឃ្មុំ ស្គាល់ច្បាស់ពី​ទម្រង់លេង និងចំណុចខ្លាំងរបស់ក្រុម​ខេត្តកំពង់ចាម ដោយសារក្រុម​របស់​លោកធ្លាប់ឈ្នះក្រុមកំពង់ចាម​២លើ​ក​ហើយ​​នៅ​វគ្គសំន្សពិន្ទុក្នុងពូលកន្លងមក។

ក្នុងសន្នីសទីសារព័ត៌មានមុនការប្រកួត លោក អុីវ សារី គ្រូបង្គោលក្រុមត្បូងឃ្មុំ បាននិយាយថា៖«ចំណុចខ្លាំងរបស់ក្រុមកំពង់ចាមគឺការប្រើបច្ចេកទេសរៀបចំលេងបាល់ពីក្រោមច្រើន។ ខ្សែការពារកំពង់ចាមក៏ល្អ ជាពិសេសតំបន់បម្រើរបស់ពួកគេគឺកាន់់តែល្អ។ ចំពោះទម្រង់លេងរបស់ក្រុមកំពង់ចាមគឺ​ចូលចិត្តលេងទប់ហើយវាយបក»។

ក្នុងវគ្គសំន្សពិន្ទុក្នុងពូលក្រុមខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម ធ្លាប់ជួបគ្នា២លើក ដោយការប្រកួតលើកទី១ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ក្រុមត្បូងឃ្មុំ​ បានឈ្នះក្រុមកំពង់ចាម ដោយលទ្ធផល ១-០ និងការប្រកួតលើកទី២ នៅថ្ងៃទី៥ ខែកក្ដដា ឆ្នាំ២០២៣ ក្រុមត្បូងឃ្មុំ បន្តយកឈ្នះក្រុមកំពង់ចាមលទ្ធផល ១-០ ទៀត។

ការប្រកួតស្អែកនេះក្រុម​ខេត្តត្បូងឃ្មុំ​មាន​មាន​ប្រៀប​ ដោយសារពួកគេ​ធ្លាប់ឡើងដល់វគ្គផ្ដាច់ព័្រត្រពាន​សម្តេច​តេជោ​ថ្នាក់​ខេត្ត​៣លើកជាប់គ្នា​ក្នុងឆ្នាំ២០១៩ ២០២០ និង២០២១។ លទ្ធផលក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ៣លើកនោះ ក្រុមខេត្តត្បូងឃ្មុំ ក្លាយជាម្ចាស់ជើងឯក១លើក និងម្ចាស់ជើងឯករង​២លើក៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម៨ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ៨ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ១០ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ១០ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម