Connect with us

កីឡា

អ្នកគាំទ្រកំពង់ចាមគ្រោងលើកទ័ពមកគាំទ្រក្រុមខ្លួនដល់ភ្នំពេញល្ងាចនេះ

បានផុស

នៅ

នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង៦:៣០នាទីយប់ ក្រុមខេត្តកំពង់ចាម ត្រូវជួបជាមួយក្រម​​ខេត្តត្បូងឃ្មុំ នៅពុហកីឡដ្ឋានជាតិអូឡាំពិក វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ថ្នាក់ខេត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមខេត្តកំពង់ចាម ដែលដឹកនាំដោយលោក ងួន បូរី ពិតជាធ្វើបានល្អមែនទែន ដែល​បាន​ជួយ​ក្រុម​ឡើង​ដល់វគ្គផ្ដាច់ព្រ័ត្រជាលើកដំបូងក្នុងពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ​ថ្នាក់​ខេត្ត។ រឿងដែលគួរឲ្យភ្ញាក់​មួយ​ទៀត​នោះ ក្រុមខេត្តកំពង់ចាមបានយកឈ្នះក្រុមភ្នំពេញ​ហ្គាឡាក់ស៊ីដែលជាម្ចាស់ជើងឯកឆ្នាំមុន ក្នុងវគ្គ៨ក្រុមចុងក្រោយ។ ជា​ពិសេស​អ្នក​គាំទ្រ​យ៉ាង​ច្រើន​គ្រោង​នឹង​មក​គាំទ្រ​លើក​ទឹក​ចិត្ត​​ក្រុម​របស់​ខ្លួន​ដល់​រាជ​ធានី​ភ្នំពេញទៀត​ផង។

តាមកា​រឲ្យ​ដឹង​ពី​គ្រូ​ខេត្តកំពង់ចាម លោក ងួន បូរី ថា​ អ្នកគាំទ្រជាច្រើនបានតៀមរួចរាល់​ហើយ​ដើម្បី​ឡើងមកគាំទ្រក្រុមកំពង់ចាម​ដល់​ភ្នំពេញ។ ជាពិសេសបង​បងប្អូនសាច់ញាតិ​​របស់កីឡាករ​ម្នាក់​ៗ​​នៅតាម​ភូមិនីមួយៗសុទ្ធ​តែ​បាន​ត្រៀម​ខ្លួន​ទាំង​រថយន្តតូច​ធំ​​ដើម្បី​ឡើង​មក​រាជ​ធានី​ភ្នំពេញ។

សម្រាប់ក្រុមខេត្តកំពង់ចាមទាំងកីឡាករ និងគ្រូបង្វឹក សុទ្ធតែបេ្ដជ្ញាខិតខំប្រឹងប្រែង​​ដើម្បីបង្កើតកំណត់ត្រាថ្មីសម្រាប់ខេត្ត​។ លោក លោក ងួន បូរី ក៏បានស្គាល់ច្បាស់ពីទម្រង់លេងរបស់ក្រុមខេត្តត្បួងឃ្មុំ ដោយសារក្រុមទាំង២ក៏ធ្លាប់ជួបគ្នាក្នុងវគ្គប្រកួតសំន្សពិន្ទុក្នុងពូល២លើក​ ដោយខេត្តកំពង់ចាមចាញ់ខេត្តត្បូងឃ្មុំទាំង២លើក៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤១ នាទីutes មុន

លោក អ៊ុំ រាត្រី សសើរដល់កងកម្លាំង និងមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលរក្សាសុខសុវត្ថិភាពបានយ៉ាងល្អ ក្នុងថ្ងៃចូលឆ្នាំ

ជីវិតកម្សាន្ដ៤៤ នាទីutes មុន

អេមមី ប៊ិះសន្លប់ក្រោយឆាក ធ្វើឱ្យ ខាន់ ជេមស៌ ពោលសរសើរកូនស្រីព្រោះទំនួលខុសត្រូវខ្ពស់នឹងការងារ

ព័ត៌មានជាតិ៥០ នាទីutes មុន

កម្មករ-កម្មការិនី ២៣នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ សង្ស័យពុលអាហារ

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយសមាគម វិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ចិន ​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់ ហ្សេលេនស្គី ដែល​ថា​ខ្លួន​លួច​ជួយ​រុស្ស៊ី

Sokha Hotels

ព័ត៌មានពេញនិយម