Connect with us

កីឡា

តើ ធឿន ធារ៉ា ស័ក្តិសមហៅ«ស្តេចប្រដាល់គុនខ្មែរ»បានឬទេ?

បានផុស

នៅ

ជើង​ខ្លាំង ធឿន ធារ៉ា បាន​ក្លាយ​ជា​ជើង​ឯកគុន​ខ្មែរ​ពិភព​លោក​ក្នុង​ព្រឹត្តិការណ៍​ប្រកួតបេក្ខភាព​៨​រូប​មក​ពី​៨​ប្រទេស​ផ្សេង​គ្នា (8 Men Tournament) បន្ទាប់​ពី​ផ្តួល​ដៃ​គូ​៣​រូប​​ក្នុង​១រាត្រី​​នៅ​ថ្ងៃ​​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ ​នៅ​សង្វៀន​ថោន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជុំ​ដំបូង ធឿន ធារ៉ា បាន​យក​ឈ្នះ​កីឡាករអ៊ុយក្រែន​ WHITE SHARK ដែល​ជា​អតីត​ដៃគូ​របស់ Buakaw ដោយ​ពិន្ទុ ប៉ុន្តែ​​មុន​ពេល​ឈ្នះ​ពិន្ទុ​ត្រូវ​បាន​កីឡាករ​កម្ពុជា​វ៉ៃ​ឲ្យ​អាជ្ញា​កណ្តាលរាប់​៨​ពីរ​ដង​ដើម្បី​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។

នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ធឿន ធារ៉ា បាន​ផ្តួល​កីឡាករសាធារណរដ្ឋ​ឆេក MICHAL ឲ្យ​សន្លប់​ធំ​​ក្នុង​ទឹក​ទី​១​តាម​រយៈកណ្តាប់​ដៃ​ឆ្វេង​ដ៏​មហា​ទម្ងន់​ដើម្បី​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ។ នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​កីឡាករ​គុន​ខ្មែរ​រូបនេះ​បាន​ផ្តួល​កីឡាករ​ប្រេស៊ីល MACHADO BENTO ឲ្យ​សន្លប់​ធំ​​ក្នុង​ទឹក​ទី​១​ទៀត​តាម​រយៈ​កណ្តាប់​ដៃ​ស្តាំ។

ជ័យជម្នះ​៣​លើក​ជាប់​​គ្នា​ក្នុង​រាត្រី​​តែ​មួយ​ ធឿន ធារ៉ា បាន​ក្លាយ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​គុន​ខ្មែរ​ពិភព​លោក និង​ទទួល​បាន​រង្វាន់​​រថយន្ត​ថ្មី​សន្លាង១​គ្រឿង​ដែល​មាន​តម្លៃ​ប្រមាណ​៤​ម៉ឺន​ដុល្លារ​អាមេរិក។ យប់​មិញ​នេះសរុប​ទាំង​ប្រាក់​រង្វាន់ និង​ប្រាក់ឧបត្ថម្ភ​ផ្សេង​ៗ រូប​គេ​ទទួល​បានប្រមាណ​២០០​លាន​រៀល។

គិត​ចាប់​ពី​ចុង​ឆ្នាំ​២០២២ រហូត​ដល់​ចុង​ឆ្នាំ​២០២៣​នេះ ធឿន ធារ៉ា កំពុង​ក្លាយ​ជា​កីឡាករ​ប្រដាល់​គុន​ខ្មែរ​ទទួល​បាន​ជោគជ័យ​បំផុត​ទាំង​ការ​ប្រកួត​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស។ ពេល​នេះ​រូប​គេ​បាន​ឈ្នះ​ខ្សែ​ក្រវាត់​​ចំនួន​៦​​គ្រឿង​ហើយ។

ខ្សែ​ក្រវាត់​ទាំង​៦​គ្រឿង​របស់ ធឿន ធារ៉ា

  1. ខ្សែក្រវាត់អន្តរជាតិ Thai Fight
  2. ខ្សែក្រវាត់គុនខ្មែរអន្តរជាតិ IPCC Kun Khmer
  3. ខ្សែក្រវាត់ គ្រុឌគុនខ្មែរអន្តរជាតិ
  4. ខ្សែក្រវាត់​គុន​ខ្មែរអន្តរជាតិ
  5. ខ្សែក្រវាត់គុនខ្មែរពិភពលោក IPCC តេជោសន្តិភាព
  6. ​ខ្សែ​ក្រវាត់​គុន​ខ្មែរ​ពិភព​លោក 8 Men Tournament

អ្នក​គាំទ្រ​ខ្មែរ​មួយ​ចំនួន​បាន​នាំ​គ្នា​ហៅ​កីឡាករ Buakaw ជា​ស្តេច​ប្រដាល់​ស្រុក​ថៃ និង​ហៅ​កីឡាករ​កាណាដា-មីយ៉ាន់ម៉ា Dave Leduc ជា​ស្តេច​ប្រដាល់​មីយ៉ាន់ម៉ា ប៉ុន្តែ​នៅ​កម្ពុជា​មិន​ទាន់​មាន​កីឡាករ​ណា​ម្នាក់​ត្រូវ​បាន​ដាក់​រហស្សនាម​ថា «ស្តេច​ប្រដាល់​គុន​ខ្មែរ»។ តើ ធឿន ធារ៉ា ស័ក្តិសម​ទទួល​បាន​រហស្សនាម«ស្តេច​ប្រដាល់​គុន​ខ្មែរ»ទេ? ពិធីករបរទេស​ដែល​បាន​មក​អត្ថាធិប្បាយ​យប់​មិញ​នេះ​គឺ​លោក Whitelaw បាន​បង្ហោះ​លើ​គណនី IG ពី​កីឡាករ​ ធឿន ធារ៉ា ពាក់​ម្កុដ ដែល​ជា​សញ្ញា​ថា ស្តេច​ប្រដល់​គុន​ខ្មែរ។

ទោះ​បី​ជា​យ៉ាង​ណា អ្នក​គាំទ្រ​មួយ​ចំនួន​បាន​លើក​ឡើង​ថា ដើម្បី​ក្លាយ​ជា​ស្តេច​ប្រដាល់​គុន​ខ្មែរ​បាន ធឿន ធារ៉ា ត្រូវ​ជម្រះ​បញ្ជី​ឲ្យ​ដាច់​ស្រឡះ​ជា​មួយមិត្ត​រួម​ជាតិ​គឺ ឡៅ ចន្ទ្រា និង ធន់ រិទ្ធី ដែល​ជា​ជើង​ខ្លាំង​ទម្ងន់​៧២​គីឡូក្រាម​ប្រចាំស្រុក​ខ្មែរ​ដែរ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង៨ នាទីutes មុន

រង្វាន់កាន់តែធំអស្ចារ្យពី Smart!​ បញ្ចូលលុយទូរសព្ទមានឱកាសឈ្នះខុនដូរបស់បុរីប៉េង ហួត ឈ្នះឡាន BYD

ព័ត៌មានជាតិ១១ នាទីutes មុន

មន្ត្រីជំនាញព្រួយបារម្ភ មាន់ទាងាប់ប្រមាណជាង ១៥០ ក្បាល នៅក្រុងក្រចេះ ជាជំងឺផ្ដាសាយបក្សី

ព័ត៌មានជាតិ១១ នាទីutes មុន

សប្ដាហ៍នេះ រដ្ឋមន្ត្រីការបរទេសទីម័រ នឹងធ្វើទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង

ជីវិតកម្សាន្ដ១២ នាទីutes មុន

IU រកចំណូលបានជាង២៣លានដុល្លារ ពីអាជីពសិល្បៈមួយមុខ

សេចក្ដីជូនដំណឹង១៧ នាទីutes មុន

សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញចូលរួមដេញថ្លៃការងារជួសជុល ផ្លូវបេតុងអារមេប្រវែង ៤៦៩ម ទទឹង ៥ម កម្រាស់ ០,១៥ម នៅសង្កាត់អូរជ្រៅ ក្រុងកំពង់សោម សម្រាប់ឆ្នាំ ២០២៥ ជូនមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ

Sokha Hotels

ព័ត៌មានពេញនិយម