Connect with us

កីឡា

អបអរសាទរ! កំពង់ចាមបង្កើតកំណត់ត្រាឈ្នះជើងឯកសម្តេចតេជោថ្នាក់ខេត្តលើកទី១៧

បានផុស

នៅ

ក្រុម​ខេត្តកំពង់ចាម​បាន​បង្កើត​កំណត់​ត្រាផ្ទាល់​ខ្លួន​ជា​លើក​ដំបូង​ក្នុង​ការ​ឈ្នះ​​ជើង​ឯក​ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន លើក​ទី​១៧ ថ្នាក់​ខេត្ត បន្ទាប់​ពី​បាន​យក​ឈ្នះ​លើ​ក្រុម​ខេត្ត​​ត្បូងឃ្មុំ​ដោយ​លទ្ធផល ២-០ នៅវគ្គ​ផ្តាច់​ព្រ័ត្រ​ យប់​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០២៣។

ក្រុម​ខេត្ត​កំពង់ចាម
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២​គ្រាប់​របស់​ក្រុម​ខេត្ត​កំពង់ចាម​រក​បាន​ដោយ​កីឡាករ សុខ ម៉ានសូត្រ នៅ​នាទី​១៣ និង​កីឡាករ ភី ណូរី នៅ​នាទី​២៨ ក្នុង​វគ្គ​ទី​១ ខណៈ​ក្រុម​ខេត្តត្បូងឃ្មុំ​បាន​ព្យាយាម​សម្រុក​យ៉ាង​ខ្លាំង ប៉ុន្តែ​មិន​អាច​ទម្លាយ​សំណាញ់​របស់​កំពង់ចាម​បាន​ឡើយ បើ​ទោះ​ជា​ទទួល​បាល់​ពិន័យ​១១​ម៉ែត្រ​ក៏​សុទ្ធ​មិនបាន​សម្រេច​ថែម​ទៀត។

ក្រុម​ខេត្តត្បូងឃ្មុំ

ជាមួយ​គ្នា​នេះ ក្រុម​ខេត្ត​បន្ទាយមានជ័យ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ បន្ទាប់​ពី​បាន​យក​ឈ្នះ​លើ​ក្រុម​ចំណាត់​ថ្នាក់​លេខ​៤ កំពង់ធំ ដោយ​លទ្ធផល ៣។

នេះ​ជា​លើក​ដំបូង​ដែល​ក្រុម​ខេត្ត​កំពង់ចាម​បាន​ឡើង​មក​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ និង​បាន​ឈ្នះ​ជើងឯក​តែ​ម្តង ខណៈ​ក្រុម​ខេត្ត​ត្បូងឃ្មុំបាន​ក្លាយ​ជា​ជើង​ឯក​រង​ជា​លើក​ទី​៣​ក្នុង​ចំណោម​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ​៤​លើក ក្នុង​នោះ​ឈ្នះ​ជើងឯក​ម្តង​កាល​ពី​ឆ្នាំ​២០១៩។

ក្រុម​​ដែល​បាន​ឡើង​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​គឺ ខេត្ត​ត្បូងឃ្មុំ កំពង់ចាម បន្ទាយមានជ័យ និងកំពង់ធំ ត្រូវ​មាន​កាតព្វកិច្ច​ថ្នាក់​ជាតិ​បន្ត​ទៀត៕

ខាង​ក្រោមជាជយលាភី

  • ជើង​ឯក៖ ខេត្តកំពង់ចាម ទទួល​បាន​ប្រាក់​រង្វាន់២០​លាន​រៀល
  • ជើងឯករង៖ ខេត្ត​ត្បូងឃ្មុំ ទទួល​បាន​ប្រាក់​រង្វាន់១០​លាន​រៀល
  • លេខ​៣៖ ក្រុម​ខេត្តបន្ទាយមានជ័យ ទទួល​បាន​ប្រាក់​រង្វាន់៨​លាន​រៀល
  • កីឡាករ​រកបាន​គ្រាប់​ច្រើន៖ ភិន ចាន់វិសុទ្ធ​ របស់​ភ្នំពេញហ្គាឡាក់ស៊ី ទទួល​បាន​ប្រាក់​រង្វាន់២លាន​រៀល
  • អ្នក​ចាំទី​ល្អ៖ ទី មុន្នីរក្ស របស់​ខេត្តកំពង់ចាម ទទួល​បាន​ប្រាក់​រង្វាន់​២​លាន​រៀល
  • គ្រូ​បង្វឹក​ល្អ៖ លោក នួន បូរី របស់​ខេត្តកំពង់ចាម​ ទទួល​បាន​ប្រាក់​រង្វាន់២លាន​រៀល
  • ក្រុមអាជ្ញាកណ្តាល៨រូប ទទួល​បាន​៨​លាន​រៀល (ម្នាក់ៗ​ទទួល​បាន១​លាន​រៀល)

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម