កីឡា
កម្ពុជារៀបចំមហាសន្និបាតគុនខ្មែរអន្ដរជាតិមុនចាប់ប្រកួតថ្ងៃនេះ
កម្ពុជាក្នុងនាមជាម្ចាស់ក្បាច់គុនខ្មែរបានរៀបចំមហាសន្និបាតគុនខ្មែរអន្តរជាតិ នៅល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសណ្ឋាគារ បុរីអង្គរ ខេត្តសៀមរាប ដែលមានប្រទេសតំណាង១៣ចូលរួម។
មហាសន្និបាតគុនខ្មែរអន្តរជាតិដែលរួមមានប្រទេសបារាំង ម៉ូរីស ឥណ្ឌា អ៉ីរ៉ង់ ជប៉ុន ហ្វីលីពីន កាម៉េរូន ម៉ាឡេស៊ី រុស្ស៊ី និង ម្ចាស់ផ្ទះកម្ពុជាបានធ្វើឡើង ដើម្បីបង្ហាញនូវវឌ្ឍនភាពការងារ ពិសេសគឺការដាក់ចេញនូវ គោលការណ៍យុទ្ធសាស្ដ្រមួយចំនួន ដើម្បីជម្រុញការអភិរក្ស និងអភិវឌ្ឍន៍ ក្បាច់គុនខ្មែរនៅលើឆាកអន្ដរជាតិ។
មហាសន្និបាតនេះធ្វើឡើងមុនការប្រកួតជ្រើសជើងឯកគុនខ្មែរពិភពលោក លើកទី៤ ដែលនឹងត្រូវធ្វើចាប់ពីថ្ងៃទី២៦-២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅលើទឹកដីខេត្តសៀមរាប ក្នុងព្រឹត្តិការណ៍ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក។
បច្ចុប្បន្ននេះ សហព័ន្ធគុនខ្មែរអន្ដរជាតិ មានសមាជិកជាង៦០ ប្រទេសនៅលើពិភពលោក ដែលចំនួននេះមានការកើនឡើង បន្ទាប់ពីគុនខ្មែរ ត្រូវបានដាក់បញ្ចូល និង រៀបចំការប្រកួត ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា កាលពីពេលកន្លងថ្មីៗមកនេះ។
ទោះជាយ៉ាងនេះក៏ដោយកម្ពុជាក៏បាននិងកំពុងខិតខំ ដើម្បីពង្រីកក្បាច់គុនបុរាណខ្មែរនេះ ទៅបណ្ដាប្រទេសផ្សេងៗទៀត ដើម្បីបង្កើនសមាជិក ក្នុងគោលដៅឆ្ពោះទៅរកការទទួលស្គាល់ ពីអូឡាំពិកអាស៊ី ក៏ដូចជាឈានទៅដល់កម្រិតអូឡាំពិកអន្តរជាតិ នាថ្ងៃអនាគត។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាបានលើកឡើងថា មហាសន្និបាតរបស់សហព័ន្ធគុនខ្មែរអន្ដរជាតិឆ្នាំនេះ មានប្រតិភូចូលរួមជាង២០ប្រទេស ដើម្បីពិភាក្សាលើការងារសំខាន់ៗ ស្របពេលកម្ពុជា នឹងចេញគោលការណ៍ ឲ្យប្រទេសសមាជិកទាំងអស់ មានលទ្ធភាព ទទួលធ្វើម្ចាស់ផ្ទះគុនខ្មែរ ជើងឯកពិភពលោក ចាប់ពីឆ្នាំ២០២៥។
លោកក៏បានលើកឡើងពីលទ្ធផលនៃអង្គមហាសន្និបាតថា ៖«ការធ្វើបែបនេះ យើងនឹងទទួលបានជោគជ័យ បានន័យថា គុនខ្មែរ ទៅដល់ប្រទេសណា នឹងបង្កភាពភ្ញាក់ផ្អើល និងទាក់ទាញការគាំទ្រ កាន់តែខ្លាំង រួមទាំងបណ្ដាប្រទេស ឬតំបន់នៅជិតខាងរបស់យើងផងដែរ។ នេះគឺជាទស្សនៈ វិស័យនៃគោលការណ៍រដ្ឋបាល និងទំនាក់ទំនងអន្ដរជាតិរបស់យើងដើម្បីពង្រីកសក្ដានុពលគុនខ្មែររបស់យើង តាមរយៈនៃការរៀបចំព្រឹត្តិការណ៍កម្រិតពិភពលោកនេះ ឲ្យទៀងទាត់ ហើយកាន់តែធំឡើងៗរៀងរាល់ឆ្នាំ»។
លោកអគ្គលេខាធិការក៏បានលើកពីលទ្ធផល និងសារសំខាន់នៃអង្គមហាសន្និបាត ដល់ការធ្វើយុទ្ធនាការ អភិវឌ្ឍន៍ អភិរក្សកីឡាគុនខ្មែរទៅអនាគត។ គុនខ្មែរនឹងរីកដុះដាលនៅលើឆាកអន្តរជាតិ និងធ្វើឲ្យអ្វីៗក្លាយទៅជាការពិត ដែលជាមរតកដូនតាខ្មែរ និងដឹងគុណដល់ដូនតាខ្មែរ ដែលបានបន្សល់ទុកនូវមរតកដ៏មានតម្លៃ បានចារឹកទុកនៅតាមប្រាង្គប្រាសាទ ដែលធ្វើឲ្យកីឡាគុនខ្មែរបង្ហាញនៅលើឆាអន្តរជាតិ ។
មហាសន្និបាតនេះ ពិតជាសំខាន់បំផុត គឺនឹងសម្រេចគោលដៅសំខាន់របស់សហព័ន្ធគុនខ្មែរអន្ដរជាតិទៅថ្ងៃអនាគត។ ក្នុងអង្គមហាសន្និបាតនេះដែរ ក៏បានដាក់ចេញនូវគោលការណ៍ យុទ្ធសាស្ដ្រគុនខ្មែរអន្ដរជាតិឲ្យប្រទេសផ្សេងៗយកទៅអនុវត្ត សំខាន់ត្រៀមបញ្ចូលប្រទេសមួយចំនួននៅតាមទ្វីបនីមួយៗ ឲ្យពួកគាត់ធ្វើជាអ្នកដឹកនាំជាមួយ កម្ពុជា ក្នុងន័យថា បញ្ចូលពួកគាត់ធ្វើជាអនុប្រធាន ទៅតាមតំបន់ ឬទ្វីប ដើម្បីលើកកម្ពស់ពួកគាត់ ឲ្យមានកិត្តិយស ក្នុងការចូលរួមដឹកនាំ គ្រប់គ្រងគុនខ្មែរ នៅលើពិភពលោក ព្រមទាំងបង្កើតទិវាគុនខ្មែរ នៅតាមបណ្តាប្រទេសជាសមាជិក បានប្រារព្ធធ្វើឡើងក្នុងការបណ្តុះបណ្តាល បង្ហាញដល់ក្មេងៗ ពីគុនខ្មែរ ឲ្យកាន់តែទូលំទូលាយលើពិភពលោកទៀតផង។
ការប្រកួតគុនខ្មែរជើងឯកពិភពលោក លើកទី៤ មានរយៈ៣ថ្ងៃជាប់គ្នា បន្ទាប់ពីមហាសន្និបាតគុនខ្មែរអន្ដរជាតិគឺមានកីឡាករបរទេស៣៩រូប មកពី១៦ ប្រទេសចូលរួម រួមមានរុស្ស៊ី ម៉ូរីស ជប៉ុន កាហ្សាក់ស្ថាន ឥណ្ឌា អ៊ីរ៉ង់ អូស្ដ្រាលី អាហ្សង់ទីន កាមេរ៉ូន ហ្វីលីពីន ឥណ្ឌូនេស៊ី ថៃ ម៉ាឡេស៊ី និងឡាវ ជាដើម។ ក្រៅពីនេះក៏មានកីឡាករ -កីឡាការិនីម្ចាស់ផ្ទះកម្ពុជា ២៥រូប ដែលត្រូវធ្វើការប្រកួតប្រជែងខ្សែក្រវាត់៦កម្រិត និងមេដាយគ្រប់វិញ្ញាសា៕
អត្ថបទ៖ គឿនវេត
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ