កីឡា
គ្រូភ្នំពេញក្រោនប្រាប់មូលហេតុខ្លះរំពឹងបានលេខ១ក្នុងពូលពាន AFC Cup
លោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោនបានលើកឡើងពីមូលហេតុដែលធ្វើឲ្យលោកមានកូនចិត្តខ្លះក្នុងការទទួលបានចំណាត់ថ្នាក់លេខ១ក្នុងពូល F នៃពានរង្វាន់ AFC Cup នៅសល់ពីរប្រកួតទៀត។

ឆ្លងកាត់៤ប្រកួតវគ្គសន្សំពិន្ទុក្នុងពូល ភ្នំពេញក្រោន កំពុងឈរលេខ២ បន្ទាប់ពីឈ្នះ៣ប្រកួត និងចាញ់១ប្រកួត មាន៩ពិន្ទុស្មើនឹងក្រុមខ្លាំងអូស្ត្រាលី Macarthur FC ដែលមាន៩ពិន្ទុ កំពុងឈរលេខ១ តាមរយៈជ័យជម្នះ៣ប្រកួត និងចាញ់១ប្រកួតដូចគ្នា ប៉ុន្តែក្រុមអូស្ត្រាលីមានគ្រាប់បាល់ចំណេញច្រើនជាង។
ក្រុមចំណាត់ថ្នាក់លេខ១ក្នុងពូលនឹងឡើងទៅកាន់វគ្គបន្ត ខណៈក្រុមលេខ២ត្រូវប្រជែងកៅអីចំណាត់ថ្នាក់លេខ២ល្អបំផុតប្រចាំតំបន់អាស៊ានដើម្បីឡើងទៅកាន់វគ្គបន្ទាប់។ ទោះបីជាយ៉ាងណា លោក Oleg Starynskyi នៅមានសង្ឃឹមខ្លះក្នុងការទទួលបានចំណាត់ថ្នាក់លេខ១ក្នុងពូល។

គ្រូបង្វឹកភ្នំពេញក្រោនសញ្ជាតិអ៊ុយក្រែនរូបនេះបានលើកឡើងថា ៖«ខ្ញុំហោចណាស់ក៏មានក្តីសង្ឃឹម៥%សម្រាប់ការទទួលបានចំណាត់ថ្នាក់លេខ១ក្នុងពូល ពីព្រោះយើងឃើញស្រាប់ហើយ ក្រុមអូស្ត្រាលីធ្វើមិនសូវបានល្អទេនៅពេលពួកគេលេងនៅក្រៅដី»។
លោកបានរៀបរាប់ថា ក្រុម Macarthur ច្បាស់ណាស់នឹងទទួលបាន៣ពិន្ទុនៅពេលបើកទ្វារផ្ទះរបស់ខ្លួនទទួលក្រុមមីយ៉ាន់ម៉ា Shan នៅថ្ងៃទី៣០ វិច្ឆិកានេះ តែនៅពេលពួកគេទៅលេងនៅដី Cebu របស់ហ្វីលីពីនគឺមិនងាយស្រួលឡើយ។ ពួកគេមិនសូវធ្វើបានល្អទេពេលលេងនៅក្រៅដី មិនថាក្រុម Macarthur ទេ ក្រុមអូស្ត្រាលីផ្សេងទៀតក៏ធ្វើមិនសូវបានល្អដែរ សូម្បីក្រុម Central Coast Mariners បានចាញ់ Terenggnu នៅក្រៅដី។

លោក Oleg បានសង្កត់ធ្ងន់ថា ៖«លេងថ្ងៃទី៣០នេះ យើងត្រូវការឈ្នះ Cebu ដាច់ខាត ហើយបើ Macathur លេងនៅដីហ្វីលីពីនចាញ់ឬស្មើសម្រាប់ប្រកួតចុងក្រោយ យើងឈ្នះការប្រកួតចុងក្រោយគឺយើងអាចបានលេខ១»។
នៅថ្ងៃទី៣០ ខែវិច្ឆិកានេះ ភ្នំពេញក្រោនបើកទ្វារពហុកីឡដ្ឋានជាតិអូឡាំពិកទទួលក្រុមហ្វីលីពីន Cebu FC សម្រាប់ការប្រកួតជើងទី២ បន្ទាប់ពីជើងទី១ ក្រុមតំណាងកម្ពុជាបានឈ្នះដោយលទ្ធផល ០-៣។ នៅថ្ងៃជាមួយគ្នានេះ Macarthur បើកទ្វារផ្ទះរបស់ខ្លួនទទួលក្រុមមីយ៉ាន់ម៉ា Shan United៕


អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ