Connect with us

កីឡា

ក្នុង៥​វិញ្ញាសា កម្ពុជាឈ្នះមេដាយមាស Nations Cup ពី​ការប្រកួតប៉េតង់ពិភពលោក

បានផុស

នៅ

កម្ពុជា​បាន​ឈ្នះ​មេដាយ​មាស​វិញ្ញាសា​ក្រុម​យុវជន​ Nations Cup ​ក្នុង​ចំណោម​៥​វិញ្ញាសា​ដែល​ត្រូវ​បាន​ដាក់​ឲ្យ​​​ប្រកួត​កីឡា​ប៉េតង់​ពិភព​លោក​ឆ្នាំ​២០២៣​នៅ​ប្រទេស​ថៃ​បាន​បញ្ចប់​ទៅ​កាល​ពី​ដើម​សប្តាហ៍​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុន​ឈ្នះ​មេដាយ​មាស ក្រុមយុវជន​កម្ពុជា​​បាន​យក​ឈ្នះ​ឥណ្ឌូណេស៊ី ដោយ​លទ្ធផល ១៣-៦ នៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ និង​បាន​បន្ត​យក​ឈ្នះ​​ក្រុម​វៀតណាម​ដោយ​លទ្ធផល ១៣-១១ នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ។ នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ កម្ពុជា​បាន​យក​ឈ្នះ​អាល់ហ្សេរី ដោយលទ្ធផល ១៣-១១ និង​ឈ្នះ អេស្ប៉ាញ ១៣-៣ នៅ​វគ្គ​​ផ្តាច់​ព្រ័ត្រ​ដើម្បី​ក្លាយ​ជា​ម្ចាស់​ជើង​ឯក Nations Cup ​ឆ្នាំ​២០២៣។

ដោយ​ឡែក​វិញ្ញាសា៤​​វិញ្ញាសា​ផ្សេង​ទៀត ក្រុម​កីឡា​ប៉េតង់​កម្ពុជា​ធ្វើ​មិន​បាន​ល្អ​ទេ​គឺ​វិញ្ញាសា​វាយ​យក​ពិន្ទុ​នារី វិញ្ញាសា​វាយ​យក​ពិន្ទុ​យុវជន វិញ្ញាសាក្រុម​នារី​៣​ទល់​៣ និង​វិញ្ញាសាក្រុម​នារី Nations Cup។

វិញ្ញាសា​វាយ​យក​ពិន្ទុ​នារី​​បាន​ធ្លាក់​ទៅ​កីឡាការិនី​មីយ៉ាន់ម៉ា Khin Cherry Thet បន្ទាប់​ពី​យក​ឈ្នះ​កីឡាការិនី​វៀតណាម​ Thạch Thị Ánh Lan នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ខណៈ​មេដាយ​សំរិទ្ធ​បាន​ទៅ​កីឡាការិនី​ថៃ និង​សំរិទ្ធ​ស្ទួន​បាន​ទៅ​កីឡាការិនី​ឡាវ។ វិញ្ញាសា​​​នេះ​ជា​លើក​ដំបូង​ហើយ​ដែល​កម្ពុជា​​មិន​បាន​ឈ្នះ​មេដាយគិត​ចាប់​តាំង​ពី​ឆ្នាំ២០១១។

វីរកីឡាការិនី កែ ឡេង បាន​ឈ្នះ​មេដាយ​មាស​វិញ្ញាសាវាយ​យក​ពិន្ទុ​នេះ​ចំនួន​៤​លើក​ជាប់​គ្នា​គឺ​​ឆ្នាំ​២០១៣ ២០១៥ ២០១៧ និង​២០១៩ ហើយកីឡាការិនី អ៊ុក ស្រីមុំ បាន​ឈ្នះ​មេដាយ​មាស​ឆ្នាំ​២០២១។

ចំពោះ​វិញ្ញាសា​ក្រុម​នារី​៣​ទល់​៣​ មេដាយ​មាស​បាន​ទៅ​ក្រុម​កីឡាការិនី​វៀតណាម ក្រោយ​ឈ្នះ​ម្ចាស់​ផ្ទះ​ថៃ និង​វិញ្ញាសា​​វាយពិន្ទុ​យុវជន​ មេដាយ​មាស​បាន​ទៅ​ម្ចាស់​ផ្ទះ​​ថៃ ហើយ​វិញ្ញាសា​ក្រុម​នារី​ Nations Cup ​បាន​ទៅ​​ប្រទេសបែលហ្ស៊ិក៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ នាទីutes មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ២១ នាទីutes មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​លើរាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ៣៦ នាទីutes មុន

អគារសិក្សាថ្ម​ថ្មី ១ ខ្នង ៥ បន្ទប់ ​​ជា​​ក្តីសង្ឃឹមកុមារ​តំបន់ដាច់ស្រយាល ក្នុងស្រុក​អូរគ្រៀង​សែន​ជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

ធនាគារកណ្តាលកម្ពុជានឹងបន្តសហការជាមួយចិនលើវិស័យហិរញ្ញវត្ថុ

ព័ត៌មានជាតិ២ ម៉ោង មុន

ដើម្បីបង្ហាញការយកចិត្តទុកដាក់បងប្អូនម៉ូស្លីម កម្ពុជានឹងរៀបចំពិធីពិសាអាហារស្រាយបួសខែរ៉ម៉ាឌន

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម