Connect with us

កីឡា

ក្រៅពីម្ចាស់ផ្ទះកម្ពុជា មាន៧ប្រទេសបានឈ្នះជើងឯកគុនខ្មែរពិភពលោក

បានផុស

នៅ

ការប្រកួតគុន​ខ្មែរ​ជ្រើស​រើស​ជើងឯកពិភពលោក លើក​ទី​៤ ឆ្នាំ​២០២៣ បាន​បញ្ចប់​កាលពី​ថ្ងៃ​អង្គារ៍ ទី​២៨ ខែវិច្ឆិកា បន្ទាប់​ពី​រៀបចំ​ការ​ប្រកួត​រយៈ​ពេល​៣​ថ្ងៃ​ចាប់តាំងពី​​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ នៅ​ខេត្ត​សៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ចំណោម​ប្រទេស​ចំនួន​១៧​ដែល​បាន​បញ្ជូន​អត្តពលិក​ចូល​រួម​ប្រកួត​មាន​ប្រទេស​ចំនួន​១១​​បាន​ឈ្នះ​មេដាយ​មាស (ជើងឯក) ប្រាក់(ជើងឯករង) និង​សំរិទ្ធ(ចំណាត់ថ្នាក់លេខ៣)។ ប្រទេស​កម្ពុជា​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ និង​ម្ចាស់​ក្បាច់​គុន​ខ្មែរ ឈរ​ចំណាត់​ថ្នាក់​លេខ១​ក្នុង​តារាង​មេដាយ​​ដោយ​ទទួល​បាន​មេដាយ​សរុប​២៣​គ្រឿង​គឺ​មាស​១៤ ប្រាក់​៤ និង​សំរិទ្ធ១។

​ប្រទេស​ចំនួន​៧​ផ្សេង​ទៀត​ដែល​​ទទួល​បាន​មេដាយ​មាស​​គឺ​ឥណ្ឌា​ឈ្នះ​មេដាយ​មាស​៣ អ៉ីរ៉ង់​ឈ្នះ​មេដាយ​មាស២ ហ្វីលីពីនឈ្នះ​មេដាយ​មាស១ រុស្ស៊ីឈ្នះ​មេដាយ​មាស​១ កាមេរ៉ូន​ឈ្នះ​មេដាយ​មាស​១ ជប៉ុនឈ្នះ​មេដាយ​មាស​១ និង​ម៉ូរីស​ឈ្នះ​មេដាយ​មាស១។ ជា​មួយ​គ្នា​នេះ ប្រទេស​ថៃ វៀតណាម និងឡាវ​បាន​ឈ្នះ​មេដាយ​ប្រាក់ និង​សំរិទ្ធ។

ការ​ប្រកួត​ជ្រើស​រើស​ជើងឯកគុន​ខ្មែរពិភព​លោក​នេះ​មាន៣កម្រិត​គឺ កម្រិត​ដំបូង (ស្ម័គ្រ​ចិត្ត) កម្រិត​ពាក់​កណ្តាល​អាជីព និង​កម្រិត​អាជីព។

សូមបញ្ជាក់​ថា ក្នុង​ចំណោមវិញ្ញាសាទាំង២៤​គឺ​មាន៦វិញ្ញាសា​ដែល​មាន​ខ្សែ​ក្រវាត់​គុន​ខ្មែរ​ពិភព​លោក ដូច្នេះ​មាន​ប្រទេស​ខ្លះ​បាន​ទទួល​ខ្សែ​ក្រវាត់​គុន​ខ្មែរ​ពិភព​លោក។

កីឡាករ​រុស្ស៊ីឈ្នះខ្សែក្រវាត់គុនខ្មែរពិភពលោក

ខាង​ក្រោមជា​ប្រទេស​ឈ្នះ​មេដាយ​មាស ប្រាក់ និង​សំរិទ្ធ

  • កម្ពុជា៖ មាស​១៤ ប្រាក់៨ និង​សំរិទ្ធ១ សរុប​២៣​គ្រឿង
  • ឥណ្ឌា៖ មាស៣ និង​ប្រាក់​៣ សរុប៦​គ្រឿង
  • អ៉ីរ៉ង់៖ មាស​២ ប្រាក់​១ និង​សំរិទ្ធ១ សរុប​៤​គ្រឿង
  • ហ្វីលីពីន៖ មាស​១ និងប្រាក់៣ សរុប ៤​គ្រឿង
  • រុស្ស៊ី៖ មាស១ និងប្រាក់​៣ សរុប​៤​គ្រឿង
  • កាមេរ៉ូន៖ មាស១ និងប្រាក់១ សរុប២គ្រឿង
  • ជប៉ុន៖ មាស១ និងប្រាក់២ សរុប៣​គ្រឿង
  • ម៉ូរីស៖ មាស១​គ្រឿង
  • ថៃ៖ ប្រាក់១គ្រឿង
  • វៀតណាម៖ ប្រាក់១គ្រឿង
  • ឡាវ៖ សំរិទ្ធ១គ្រឿង

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

មីនតោន
សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាលបញ្ជាក់់ពីមូលហេតុនៃការឃាត់ខ្លួនអ្នកកាសែតមួយរូបក្រោយដោះមីនតោនដឹកតាមម៉ូតូ​យកទៅឲ្យសមត្ថកិច្ច

ព័ត៌មានជាតិ២៤ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

សន្តិសុខសង្គម៣ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ៣ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម