Connect with us

កីឡា

ត្រឹម១សប្តាហ៍ កីឡាករកំពង់ចាមយកបានជើងឯក២ប្រភេទកីឡាជូនខេត្ត

បានផុស

នៅ

ក្រុម​កីឡាករ​ជម្រើស​ខេត្ត​កំពង់ចាម​បាន​ឈ្នះ​ជើង​ឯក​ពីរ​ប្រភេទ​កីឡា​ជូន​​ខេត្ត​របស់​ខ្លួន​ក្នុង​រយៈ​ពេល​ត្រឹម​តែ​១​សប្តាហ៍​ដែល​នេះ​ជា​មុខ​មាត់ និង​សមិទ្ធផល​ថ្មី​របស់​ខេត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​ពី​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២៣ ក្រុម​កីឡាករ​ខេត្ត​កំពង់ចាម​បាន​បង្កើត​កំណត់​ត្រា​ផ្ទាល់​ខ្លួន​ថ្មី​ក្នុង​ការ​ឈ្នះ​ជើង​ឯក​ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន លើក​ទី​១៧ ថ្នាក់​ខេត្ត បន្ទាប់ពីបានយកឈ្នះលើក្រុមខេត្តត្បូងឃ្មុំដែលទទួលបានចំណាត់ថ្នាក់លេខ២ដោយលទ្ធផល ២-០ នៅវគ្គផ្តាច់ព្រ័ត្រ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

នេះ​ជា​សមិទ្ធផល​ថ្មី​ដែល​ក្រុម​ខេត្ត​កំពង់​ចាម​​សម្រេច​បាន​ដោយ​បាន​​ឡើង​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ជា​លើក​ដំបូង និង​បន្ត​ឡើង​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ជា​លើក​ដំបូង ហើយ​បាន​ឈ្នះ​ជើងឯក​តែ​ម្តង។ ក្នុង​នាម​ជា​ជើង​ឯក ក្រុម​កំពង់​ចាម​ទទួល​បាន​មេដាយ​មាស ពាន​រង្វាន់ និង​ប្រាក់​រង្វាន់​២០​លាន​រៀល។

រយៈ​ពេល​ត្រឹម​តែ​៤​ថ្ងៃ​បន្ទាប់ ក្រុម​កីឡាករ​ទូក​ខេត្ត​កំពង់ចាម​យក​បាន​ជយលាភី​លេខ​១​ជូន​​ខេត្ត​ពី​ព្រឹត្តិការណ៍​ប្រណាំង​ទូក​ប្រចាំ​ឆ្នាំ​២០២៣។ ទូក«មហា​ទន្សាយ​តេជោសែនជ័យ»​របស់​ខេត្ត​កំពង់ចាម​​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ១​ក្នុង​ការ​ប្រកួត​ប្រណាំងគូ​ពិសេស​ដែល​ប្រជុំ​ដោយ​ទូក​ខ្លាំង​ៗ​ចំនួន​៩៧​មក​ពី​ទូទាំង​ប្រទេស​។

មហាទន្សាយតេជោសែនជ័យដែលឧបត្ថម្ភដោយលោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ថ្ងៃទី១ ជើងទី១ ធ្វើបានថិរវេលា ០:៤:៤៦:១៨ និងជើងទី២ ថិរវេលា 0៤:៤១:៥៧។ ថ្ងៃទី២ ជើងទី១ ថិរវេលា ០៤:៤២:៣៧ និងជើងទី២ ថិរវេលា០៤:៣៧:៤៥ ខណៈថ្ងៃទី៣ ជើងទី១ ថិរវេលា ០៤:៣៦:១២ និងជើងទី២ ថិរវេលា ០៤:៤១:២៨។ សរុបថិរវេលា ២៨:០៥:៣៣ ដើម្បីក្លាយជាស្តេចល្បឿនប្រចាំឆ្នាំ២០២៣៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម