កីឡា
លោក Oleg៖ ភ្នំពេញក្រោនពិតជាសំណាងដែលមាន Shintaro ជាគំរូដល់ក្មេងៗ
លោក Oleg Starynskyi គ្រូបង្វឹកក្លិបបាល់ទាត់ភ្នំពេញក្រោនបានសរសើរខ្សែប្រយុទ្ធជប៉ុន Shintaro Shimizu ដែលបានក្លាយជាគំរូដ៏ល្អដល់កីឡាករក្មេងៗ និងជាសំណាងរបស់ក្លិបដែលមានរូបគេចូលរួមជាមួយក្នុងរដូវកាលនេះ។

ខ្សែប្រយុទ្ធជប៉ុន Shintaro Shimizu ជាសមាជិកដ៏សំខាន់សម្រាប់ភ្នំពេញក្រោនក្នុងការប្រកួតខេមបូឌានព្រីមៀរលីគ និងពានរង្វាន់ AFC Cup បន្ទាប់ពីរូបគេបានចូលរួមជាមួយកាលពីដើមរដូវកាលនេះ។ រូបគេជាកីឡាករកំពុងរកបានគ្រាប់បាល់ច្រើនជាងគេនៅវគ្គសន្សំពិន្ទុក្នុងពូលនៃពានរង្វាន់ AFC Cup ដោយរកបាន៦គ្រាប់ និងបានជួយភ្នំពេញក្រោនទទួលបានជ័យជម្នះ៥ក្នុងចំណោមការប្រកួត៦លើកគិតទាំងវគ្គជម្រុះ២លើក និងវគ្គសន្សំពិន្ទុ៤លើក។

លោក លោក Oleg បានលើកឡើងថា Shintaro ជាកីឡាករដែលមានគុណភាព និងបទពិសោធគ្រប់គ្រាន់។ រូបគេបានអភិវឌ្ឍខ្លួនក្លាយជាកីឡាករអាជីពតាំងពីកម្រិតយុវជននៅប្រទេសជប៉ុន និងធ្លាប់លេងនៅលីគទី២ និងលីគទី១របស់ជប៉ុន។

«យើងពិតជាមានសំណាងដែលបានគាត់ចូលរួមជាមួយក្រុមរដូវកាលនេះ។ គាត់ជាកីឡាករម្នាក់ដែលយល់ពីក្រុមហើយបានជំរុញឲ្យក្រុមរបស់យើងឈានឡើងមួយកម្រិតទៀត។ ពេលគាត់ចូលរួមដំបូង គាត់អត់ទាន់សម្របខ្លួនបានល្អទេ តែពេលខ្ញុំ និងក្រុមការងារណែនាំជាបន្តបន្ទាប់បានធ្វើឲ្យគាត់ចាប់ផ្តើមល្អប្រសើរជាលំដាប់»។ គ្រូបង្វឹកសញ្ជាតិអ៊ុយក្រែនបានលើកឡើង។

លោកបានបន្តថា ៖«ពេលយើងបានប្រាប់គាត់ពីអ្វីមួយ គាត់តែងតែធ្វើបាន ហើយធ្វើលើសពីអ្វីដែលយើងបានប្រាប់ថែមទៀត។ យើងបានប្រាប់គាត់ត្រឹម១០ តែគាត់ធ្វើរហូតដល់២០។ នេះជាចំណុចមួយដ៏សំខាន់ដែលធ្វើឲ្យក្មេងៗយកគំរូតាម។ ប្រសិនបើយើងស្រមៃមើល Shintaro, Yudai, Taka, Denilson ហ្វឹកហាត់នៅក្នុងក្រុមរបស់យើងជាមួយកីឡាករជម្រើសជាតិដូចជា ប៉ូលីន បារាំង ចាន់ចាវ ពិសុទ្ធ គឺធ្វើឲ្យក្រុមយើងកាន់តែប្រសើរ កាន់តែខ្លាំង»។

កីឡាករ Shintaro Shimizu ធ្លាប់លេងឲ្យក្លិប Omiya Ardija ពីឆ្នាំ២០១១ ដល់់២០១៣ នៅលីគកំពូលរបស់ជប៉ុន និងលេងក្លិបនេះដដែលពីឆ្នាំ២០១៥ដល់២០១៧ ក្នុងលីគកំពូលជប៉ុន ហើយឆ្នាំ២០១៨លេងក្លិបនេះក្នុងលីគទី២។ ឆ្នាំ២០២២ រូបគេបានចូលរួមជាមួយក្លិបថៃ Nakhon Ratchasima មុនពេលចូលរួមជាមួយភ្នំពេញក្រោននៅដើមរដូវកាល២០២៣៕

អត្ថបទ៖ វីរបុត្រ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ