កីឡា
ប្រមុខ IOC និយាយថា កីឡាផ្តល់ក្តីសង្ឃឹមសន្តិភាពដល់អ៊ីស្រាអែល និងប៉ាឡេស្ទីន
ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ លោក Thomas Bach បាននិយាយកាលពីថ្ងៃអង្គារ៍ជុំវិញសន្តិភាពរវាងអ៉ីស្រាអែល និងប៉ាឡេស្ទីនអាចធ្វើទៅបាន ពីព្រោះពួកគេបានរស់នៅក្នុងកីឡា “រួមរស់ជាមួយគ្នាអស់ជាច្រើនទសវត្សរ៍”។

លោក Bach បាននិយាយថា ការទទួលស្គាល់របស់ IOC ពីគណៈកម្មាធិការអូឡាំពិកប៉ាឡេស្ទីន ក្នុងឆ្នាំ១៩៩៣ គឺជាភស្តុតាងបញ្ជាក់ថា “ដំណោះស្រាយរដ្ឋពីរ” គឺអាចធ្វើទៅបាន ខណៈបទឈប់បាញ់រវាងអ៉ីស្រាអែល និងក្រុមហាម៉ាស់ បានឈានដល់ថ្ងៃទី៥ នៅថ្ងៃអង្គារ៍ បន្ទាប់ពីសង្គ្រាមបានដំណើរការ៧សប្តាហ៍នៅហ្គាហ្សា។
លោក Bach បាននិយាយក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងប៉ារីសថា ៖«ទាក់ទង អ៉ីស្រាអែល-ប៉ាឡេស្ទីន យើងមានអត្ថប្រយោជន៍មួយក្នុងការដោះស្រាយស្ថានភាពនេះ ពីព្រោះយើងមាននៅក្នុងចលនាអូឡាំពិក។ អ្វីដែលអ្នកចង់ហៅនៅក្នុងពិភពនយោបាយថា ដំណោះស្រាយរដ្ឋទាំងពីរ»។
គណៈកម្មាធិការអូឡាំពិកប៉ាឡេស្ទីនបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងព្រឹត្តិការណ៍កីឡាឆ្នាំ១៩៩៦ នៅទីក្រុងអាត្លង់តា បន្ទាប់ពីកិច្ចព្រមព្រៀងបានចុះហត្ថលេខាកាលពី៣ឆ្នាំមុនរវាងអ៉ីស្រាអែល និងអង្គការរំដោះប៉ាឡេស្ទីន។

លោក Bach បានបន្ថែមថា ៖«ស្ថានភាពនេះទុកឱ្យយើងមានឱកាសនិយាយជាមួយសហគមន៍ទាំងពីរ» ដោយគូសបញ្ជាក់ថា ស្ថាប័នអូឡាំពិកមាន «ទំនាក់ទំនងផ្ទាល់» ជាមួយគណៈកម្មាធិការអូឡាំពិកជាតិទាំងពីរ។
ការអត្ថាធិប្បាយរបស់លោក Bach បានកើតឡើងនៅពេលបទឈប់បាញ់ដ៏ផុយស្រួយរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស់ បានធ្វើឡើងរយៈពេល៥ថ្ងៃ បន្ទាប់ពីកិច្ចព្រមព្រៀងត្រូវបានពង្រីកដើម្បីអនុញ្ញាតឱ្យមានការដោះលែងចំណាប់ខ្មាំងអ៉ីស្រាអែលបន្ថែមទៀត និងអ្នកទោសប៉ាឡេស្ទីន៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ AFP

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ