Connect with us

កីឡា

អបអរសាទរ! ភ្នំពេញក្រោនឈ្នះ Cebu ៤-០ បង្កើនក្តីសង្ឃឹមខ្ពស់ឡើងវគ្គបន្ត

បានផុស

នៅ

ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោន​បាន​យក​ឈ្នះ​ក្រុម​ហ្វីលីពីន Cebu FC ដោយ​លទ្ធផល ៤-០ វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល F ពាន​រង្វាន់ AFC Cup យប់​​ថ្ងៃព្រហស្បតិ៍ ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រាប់​បាល់​៤​គ្រាប់​​របស់​ម្ចាស់​ផ្ទះ​ភ្នំពេញ​ក្រោន​រក​បាន​ដោយ​ខ្សែ​ប្រយុទ្ធ​ជប៉ុន Shimizu នៅ​នាទី​ទី​១២ និង​គ្រាប់​ទី​២​រក​បាន​ដោយ​ខ្សែ​បម្រើ​កណ្តាល​ជប៉ុន Yudai Ogawa តាម​រយៈ​ការ​ស៊ុត​ហ្វ្រីឃីត​យ៉ាង​ស្អាត​នៅ​នាទី​ទី​​២៩ ហើយ​២​គ្រាប់​ទៀត​រក​បាន​ដោយ​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​ទើប​ដូរ​ចូល លឹម ពិសុទ្ធ នៅ​នាទីទី​៦៧ និង​៧៩។ ចំពោះ​ក្រុម​ភ្ញៀវ Ceub ក៏​មាន​ឱកាស​ស៊ុត​ជា​ច្រើន​លើក​ដែរ ប៉ុន្តែ​អ្នក​ចាំទី​ អ៊ុំ វិចិត្រ សង្គ្រោះ​បាល់​បាន​យ៉ាង​ល្អ។

ពេល​​នេះ ភ្នំពេញ​ក្រោន​ នៅ​តែ​ឈរ​ចំណាត់​ថ្នាក់​លេខ២​ក្នុង​ពូល F មាន​១២​ពិន្ទុ​ ស្មើ​នឹង​ក្រុម​លេខ១​ក្នុង​ពូល​របស់​អូស្ត្រាលី Macarthur FC។ ការ​ទទួល​បាន​៣​ពិន្ទុ​បន្ថែម​ទៀត​នេះ ភ្នំពេញ​ក្រោន​កាន់​តែ​មាន​ភាគ​រយ​ខ្ពស់​ក្នុង​ការ​បង្កើត​ឱកាស​​ឡើង​ទៅ​វគ្គ​បន្ត ខណៈ​​កំពុង​ឈរ​ចំណាត់​ថ្នាក់​លេខ១​ក្នុង​នាម​ជា​ក្រុម​លេខ២​ល្អ​បំផុត ​ដោយ​​នាំ​មុខ​គូ​ប្រជែង​​គឺក្រុម​​របស់​ម៉ាឡេស៊ី Terengganu ដែល​មាន​៩​ពិន្ទុ ហើយ​ក្រុម​របស់​វៀតណាម Haiphong មាន​៧​ពិន្ទុ​អស់​ឱកាស​ប្រជែង​ក្រុម​លេខ២​ល្អ​បំផុត។

ការ​ប្រកួត​បញ្ចប់វគ្គ​សន្សំ​ពិន្ទុ​ចុង​​​ក្រោយ ភ្នំពេញ​ក្រោន​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ទឹក​ដី​របស់​មីយ៉ាន់ម៉ា​ដើម្បី​តទល់​ជា​មួយ​​ក្រុម Shan United ហើយ​ក្រុម​ Cebu FC ត្រូវ​ទទួល​ក្រុម​អូស្ត្រាលី Macarthur FC នៅ​ថ្ងៃ​ទី១៤ ខែ​ធ្នូ​ដូច​គ្នា៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម