កីឡា
អបអរសាទរ! U17 អាល្លឺម៉ង់ឈ្នះជើងឯកពិភពលោក U17 World Cup លើកដំបូង
ក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់អាយុក្រោម១៧ឆ្នាំ បានក្លាយជាម្ចាស់ជើងឯកបាល់ទាត់ពិភពលោកអាយុក្រោម១៧ឆ្នាំ (World Cup U17) បន្ទាប់ពីបានយកឈ្នះលើក្រុមយុវជនជម្រើសជាតិបារាំងតាមរយៈលទ្ធផលប៉េណាល់ទីកាត់សេចក្តី ៤-៣ ក្រោយពេលស្មើគ្នា ២-២ នៅវគ្គផ្តាច់ព្រ័ត្រ។
ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅយប់ថ្ងៃសៅរ៍ ទី២ ខែធ្នូនេះ ក្រុមយុវជនអាល្លឺម៉ង់បាននាំមុខ ២-០ មុនទៅហើយ ប៉ុន្តែបារាំងបានវាយបកតាមស្មើ ២-២ នៅចុងវគ្គទី២រហូតចប់៩០នាទី។ ការស៊ុតប៉េណាល់ទីកាត់សេចក្តីរហូតដល់ម្ខាង៦គ្រាប់គឺអាល្លឺម៉ង់ស៊ុតបានសម្រេច៤គ្រាប់ និងបរាជ័យ២គ្រាប់ ខណៈបារាំងស៊ុតចូល៣គ្រាប់ និងបរាជ័យ៣គ្រាប់។
តាមរយៈជ័យជម្នះនេះ ក្រុមយុវជនអាល្លឺម៉ង់បានក្លាយជាម្ចាស់ជើងឯកយុវជនពិភពលោកជាលើកដំបូងក្រោយរង់ចាំអស់រយៈពេល៣៨ឆ្នាំ។ តាមពិតទៅពានរង្វាន់នេះមានអាយុកាល៣៨ឆ្នាំដែលអាល្លឺម៉ង់ក៏ធ្លាប់បានឡើងដល់វគ្គផ្តាច់ព្រ័ត្រកាលពីឆ្នាំដំបូង១៩៨៥ ប៉ុន្តែទទួលបានត្រឹមចំណាត់ថ្នាក់លេខ២។
សម្រាប់ឆ្នាំ២០២៣នេះ នៅវគ្គសន្សំពិន្ទុ ក្រុមអាល្លឺម៉ង់ឈរលេខ១ ក្នុងពូល F ដោយប្រកួត៣លើកឈ្នះទាំង៣ មាន៩ពិន្ទុ។ វគ្គ១៦ក្រុមចុងក្រោយ ពួកគេបានយកឈ្នះសហរដ្ឋអាមេរិកដោយលទ្ធផល ៣-២ និងវគ្គ៨ក្រុមចុងក្រោយបន្តយកឈ្នះអេស្ប៉ាញ ១-០។ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ អាល្លឺម៉ង់បានឈ្នះអាហ្សង់ទីន ដោយការទាត់ប៉េណាល់ទីកាត់សេចក្តី ៤-២ ស្មើគ្នា ៣-៣ និងវគ្គផ្តាច់ព្រ័ត្របានយកឈ្នះដៃគូដោយការទាត់ប៉េណាល់ទីកាត់សេចក្តីទៀត៕
អត្ថបទ៖ វីរបុត្រ
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ