កីឡា
ថ្ងៃនេះបើ See You Soon ឈ្នះក្រុម Triple នឹងឡើងវគ្គ៨ក្រុម ជើងឯកពិភពលោក M5
ក្រុមកីឡាអេឡិចត្រូនិកកម្ពុជា See You Soon ត្រូវប្រកួតជាមួយក្រុមរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត Triple Esports សម្រាប់ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល លើកទី២ ក្នុងព្រឹត្តិការណ៍ប្រកួតជើងឯកពិភពលោក M5 World Championship លើវិញ្ញាសា Mobile Legends: Bang Bang វេលាម៉ោង១រសៀល ថ្ងៃចន្ទ ទី៤ ខែធ្នូ ឆ្នាំ២០២៣ នៅប្រទេសហ្វីលីពីន។
![](https://www.kampucheathmey.com/wp-content/uploads/2023/12/See-You-Soon-1.jpg)
ក្រុម See You Soon របស់កម្ពុជាស្ថិតនៅក្នុងពូល A ដែលមានក្រុមខ្លាំង ONIC Esports របស់ប្រទេសឥណ្ឌូណេស៊ី ក្រុម Triple Esports របស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងក្រុម Bigetron Sons របស់ប្រទេសប្រេស៊ីល។
ការប្រកួតសន្សំពិន្ទុក្នុងពូលលើកទី១ កាលពីម្សិលមិញ See You Soon បានយកឈ្នះលើក្រុមរបស់ប្រេស៊ីល Bigetron Sons ដោយលទ្ធផល ២-០ ដើម្បីឈរលេខ២ក្នុងពូល ខណៈ ONIC Esports កំពុងឈរលេខ១ ក៏បានយកឈ្នះលើក្រុមរបស់ប្រេស៊ីលដោយលទ្ធផល ២-០ ដែរ។ ដូច្នេះប្រសិនបើក្រុមកម្ពុជាទទួលបានជ័យជម្នះលើអារ៉ាប៊ីសាអ៊ូឌីត Triple Esports នារសៀលនេះបាន ពួកគេនឹងបានឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ បើទោះជាការប្រកួតចុងក្រោយជាមួយ ONIC Esports ចាញ់ក៏ដោយ ប៉ុន្តែគ្រាន់តែប្រែប្រួលចំណាត់ថ្នាក់លេខ១ ឬលេខ២ប៉ុណ្ណោះ។
![](https://www.kampucheathmey.com/wp-content/uploads/2023/12/See-You-Soon-3.jpg)
ការប្រកួតជើងឯកពិភពលោក M5 World Championship មាន១៦ក្រុមនៅជុំផ្តាច់ព្រ័ត្រ បន្ទាប់ពីប្រកួតជម្រុះតាំងពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្រុមទាំង១៦ក្រុម ត្រូវបានចាប់ឆ្នោតបែងចែកជា៤ពូលដែលក្នុងមួយពូលៗមាន៤ក្រុម។
ការប្រកួតសន្សំពិន្ទុក្នុងពូលដែលចាប់ពីថ្ងៃទី២ ដល់ទី៧ ខែធ្នូ គឺជ្រើសរើសយកក្រុមលេខ១ និងលេខ២ឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ។ ការប្រកួតវគ្គ៨ក្រុមចុងក្រោយដែលចាប់ពីថ្ងៃទី៩ ដល់ទី១៧ ខែធ្នូ ប្រើរូបមន្តគឺក្រុមឈ្នះឡើងទៅវគ្គបន្តស្ថិតនៅ Upper Bracket និងក្រុមចាញ់នៅមិនទាន់អស់ឱកាសទេដោយស្ថិតនៅ Lower Bracket ដើម្បីប្រកួតជាមួយក្រុមចាញ់ដូចគ្នាដើម្បីរកឱកាសទៅវគ្គបន្ត។ អ្នកចាញ់នៅវគ្គ Lower Bracket ទើបអស់ឱកាស។
ការប្រកួតចាប់ពីវគ្គ៨ក្រុមចុងក្រោយរហូតដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រគឺប្រើពេល៥ហ្គេម (Bo5) ខណៈការប្រកួតវគ្គផ្តាច់ព្រ័ត្រគឺប្រើពេល៧ហ្គេម (Bo7)។
![](https://www.kampucheathmey.com/wp-content/uploads/2023/12/M5-World-Championship-2023-1024x1024.jpg)
ចំពោះប្រាក់រង្វាន់ ក្រុមដែលចូលរួមចាប់តាំងពីវគ្គជម្រុះរហូតដល់វគ្គផ្តាច់ព្រ័ត្រ សុទ្ធតែទទួលលបានតាមចំណាត់ថ្នាក់ផ្សេងៗគ្នា។ រហូតដល់ពេលនេះរកឃើញក្រុមចំណាត់ថ្នាក់ពីលេខ១៧ ដល់លេខ២២រួចហើយ។ នៅសល់១៦ក្រុមដែលប្រជែងគ្នានៅជុំផ្តាច់ព្រ័ត្រ។
ប្រាក់រង្វាន់មានដូចខាងក្រោម៖
- លេខ១៖ ៣០ម៉ឺនដុល្លារ
- លេខ២៖ ១២ម៉ឺនដុល្លារ
- លេខ៣៖ ៨ម៉ឺនដុល្លារ
- លេខ៤៖ ៥,៥ម៉ឺនដុល្លារ
- លេខ៥-៦៖ ៤ម៉ឺនដុល្លារដូចគ្នា
- លេខ៧-៨៖ ៣ម៉ឺនដុល្លារដូចគ្នា
- លេខ៩-១២៖ ២ម៉ឺនដុល្លារដូចគ្នា
- លេខ១៣-១៦៖ ១,៥ម៉ឺនដុល្លារដូចគ្នា
- លេខ១៧-២២៖ ១ម៉ឺនដុល្លារដូចគ្នា
អត្ថបទ៖ វីរបុត្រ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៩ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច