Connect with us

កីឡា

ពិធីករបរទេសលោក Andrew ចង់ឲ្យ ធឿន ធារ៉ា ប៉ះ ព្រំ សំណាង ដើម្បីដាច់ស្រឡះ

បានផុស

នៅ

លោក Andrew Whitelaw ពិធីករ​កីឡា​ប្រដាល់​អន្តរជាតិ​​ពិត​ជា​ចង់​​ឲ្យ​​ជំនួប​ជើង​ខ្លាំង​គុន​ខ្មែរ ធឿន ធារ៉ា និង ព្រំ សំណាង កើតឡើង​ដើម្បី​បញ្ជាក់​ឲ្យ​ច្បាស់ថា​តើ​នរណាជា«អធិរាជ​គុន​ខ្មែរ»​នៅ​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជើង​ខ្លាំង ធឿន ធារ៉ា ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំងមួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ បន្ទាប់​ពី​ផ្តួល​ដៃ​គូបរទេស​៣​នាក់​ក្នុង​មួយ​រាត្រី​ដើម្បី​ក្លាយ​ជា​ជើង​ឯក​គុន​ខ្មែរ​ពិភព​លោក Kun Khmer 8 Men Tournament។ ​ក្រោយ​​មក​ត្រូវ​បាន​​មហា​ជន​ផ្គូផ្គង​​​​ឲ្យ​ជួប​ជើង​ខ្លាំង​ជា​ច្រើន ក្នុង​នោះ​លោក អេ ភូថង ចង់​ឲ្យ​ជួប​ជើង​ខ្លាំង​ថៃ Buakaw ដើម្បី​ដក​ស្រង់បច្ចេកទេស និង​បទ​ពិសោធ។ សូម្បី​តែ​មិត្ត​រួម​ជាតិ​ក៏​មាន​ការ​លើក​ឡើង​ឲ្យ​ជួប​គ្នា​ដែរ​​គឺ​កីឡាករ ព្រំ សំណាង។

ការ​ផ្ទុះ​​ចាប់​អារម្មណ៍​ប៉ុន្មាន​ថ្ងៃ​នេះ​​​គេច​មិន​ផុត​ពី​ក្រសែ​ភ្នែក​របស់​លោក Andrew Whitelaw ​រហូត​ដល់​លោក​បាន​លើក​ឡើង​ថា ៖«ខ្ញុំមិន​ដឹង​ថា​ រឿង​នេះ​ពិត​ឬ​​យ៉ាង​ណា​ទេ ដែល​មាន​គេ​និយាយ​ពី​ការ​ជួប​គ្នា​រវាង ធឿន ធារ៉ា និង ​ព្រំ សំណាង ប៉ុន្តែ​ជំនួប​​នេះ​ត្រូវ​តែ​កើត​មាន​ដើម្បី​សម្រេច​ថា នរណា​​ជា​ស្តេច​ប្រដាល់​​គុន​ខ្មែរ​នៅ​ក្នុង​ប្រទេស​កម្ពុជានា​ពេលបច្ចុប្បន្ន​»។

លោក Andrew Whitelaw ដែល​ត្រូវ​បាន​គេ​ស្គាល់​ជា​អ្នក​អត្ថាធិប្បាយ​ប្រដាល់​នៅ​សង្វៀន​គុន​ចម្រុះ UFC ធ្លាប់​មក​ធ្វើ​អត្ថាធិប្បាយ​គុន​ខ្មែរ​ពីរ​លើក​​២​លើក និង​បាន​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំងចំពោះ​កីឡា​ប្រដាល់​គុន​ខ្មែរ។ កីឡាករ​គុន​ខ្មែរ​ដែល​លោក​បាន​ស្គាល់​ច្បាស់​បំផុត​គឺ​ ធឿន ធារ៉ា ដែល​​ធ្វើ​ឲ្យ​លោក​​​បាន​និយាយ​តាម​រយៈ​អត្ថាធិប្បាយ​ថា នៅ​ប្រទេស​អាហ្សង់ទីន​មាន​កីឡាករបាល់ទាត់ Missi នៅ​ប្រទេស​ព័រទុយហ្គាល់​មាន​កីឡាករ Ronaldo ហើយ​នៅ​កម្ពុជា​មាន ធឿន ធារ៉ា ដែល​ល្បី​ខ្លាំង។

លោក Andrew Whitelaw បាន​ឃើញ និង​អត្ថាធិប្បាយ​ផ្ទាល់​ភ្នែក​​លើក​ទី​១​នៅ​ពេល ធឿន ធារ៉ា ប្រើ​កណ្តាប់​ដៃឆ្វេង​ផ្តួលកីឡាករ​ប្រេស៊ីល DANIEL TORRES ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​២​កាល​ពីជាង​មួយ​ខែ​មុន។ លើកទី២ លោក​បាន​អត្ថាប្បាយ​នៅ​​ពេល​អ្នក​លេង​គុន​ខ្មែរ​ទម្ងន់​៧២​គីឡូក្រាម​បាន​យក​ឈ្នះ​កីឡាករអ៊ុយក្រែន​ WHITE SHARK ដោយ​ពិន្ទុ និង​ផ្តួល​កីឡាករសាធារណរដ្ឋ​ឆេក MICHAL ឲ្យ​សន្លប់​ធំ​​ក្នុង​ទឹក​ទី​១ វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ ហើយ​បន្ត​​​​ផ្តួល​កីឡាករ​ប្រេស៊ីល MACHADO BENTO ឲ្យ​សន្លប់​ធំ​​ក្នុង​ទឹក​ទី​១​ទៀត​តាម​រយៈ​កណ្តាប់​ដៃ​ស្តាំ​វគ្គ​ផ្តាច់​ព្រ័ត្រ​ដើម្បីឈ្នះ​ខ្សែក្រវាត់​គុន​ខ្មែរ​ពិភព​លោក៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍៣៦ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ១០ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១០ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម