Connect with us

កីឡា

IOC បើកទ្វារជំហរសម្រាប់អត្តពលិករុស្ស៊ី ចូលរួមអូឡាំពិកឆ្នាំ២០២៤

បានផុស

នៅ

ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) លោក Thomas Bach បានឲ្យដឹងកាលពីថ្ងៃសុក្រជុំ​វិញ​ការចូលរួមរបស់អត្តពលិករុស្ស៊ី ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២៤ នៅប្រទេសបារាំង មិនទាន់ត្រូវបានគេធ្វើឡើងនៅឡើយទេ ប៉ុន្តែបានណែនាំថា ពួកគេអាចចូលរួមដោយគ្មានការ​ប្រើ​ប្រាស់​ទង់ជាតិ និងនៅក្រោមលក្ខខណ្ឌជាក់លាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងពេលដំណើរទស្សនកិច្ចទៅ​ភូមិអូឡាំពិក ក្នុងរដ្ឋធានី​របស់​ប្រទេស​បារាំង លោក Bach បាននិយាយថា ៖«យើងមិនបានពិភាក្សាអំពីបញ្ហានេះនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ នៅទីក្រុងប៉ារីស ដែលបានបញ្ចប់នៅថ្ងៃនេះ​ទេ»។

លោកបានពន្យល់ថា កិច្ចប្រជុំកំពូលអូឡាំពិកជាមួយ ភាគី​ពាក់​ព័ន្ធ​នឹង​ IOC ទាំង​អស់​​នឹង​ប្រព្រឹត្តទៅនៅទី​ក្រុង​ Lausanne ក្នុងរយៈពេល៣​ថ្ងៃទៀត។ លោកបន្តថា ៖«យើងនឹងសិក្សាពីស្ថានភាពភូមិសាស្ត្រនយោបាយ និងឥទ្ធិពលរបស់វាទៅលើកីឡា»។

លោកបានបន្ថែមថា ៖«យើងនឹងពិចារណាលើការសម្រេចចិត្តថ្មីៗរបស់អង្គការសហប្រជាជាតិលើករណីនេះ ដែលអំពាវនាវឱ្យមានបទឈប់បាញ់របស់​អូឡាំពិក និងគាំទ្រវិធីសាស្រ្តរបស់​ IOC»។

IOC គឺពេញចិត្តចំពោះការចូលរួមរបស់អត្តពលិករុស្ស៊ី ដែលមិនបានគាំទ្រចំពោះការលុកលុយរបស់អ៊ុយក្រែន ដែលមិនមាននៅក្នុងជួរកងទ័ព និងមានឆន្ទៈក្នុងការប្រកួតប្រជែងក្រោមទង់ជាតិអព្យាក្រឹត។

លោក Bach បានសង្គត់ធ្ងន់ថា អាស្រ័យលើអ្វីដែលបានឮនៅក្នុងកិច្ចប្រជុំកំពូលអូឡាំពិកនេះ ក្រុមប្រឹក្សាប្រតិបត្តិរបស់ IOC នឹងធ្វើការសម្រេចចិត្តក្នុងប៉ុន្មានខែខាងមុខនេះ ដែលមានន័យថានៅក្នុងកិច្ចប្រជុំរបស់ខ្លួននៅក្នុងខែមីនា៕

ប្រែសម្រួល៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម