កីឡា
ល្បុក្កតោឈានមួយកម្រិតទៀតដោយប្រកួតអន្តរជាតិអាជីពបែបគុនចម្រុះ
សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជានឹងរៀបចំការប្រកួតលក្ខណៈអាជីពធំជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួននៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
![](https://www.kampucheathmey.com/wp-content/uploads/2023/12/neak-leng-kun.1jpg-1024x560.jpg)
ការប្រកួតល្បុក្កតោលក្ខណៈអាជីពអន្តរជាតិលើកដំបូងនេះមាន៥ប្រទេសមកពីតំបន់អាស៊ានចូលរួមប្រកួតគឺម្ចាស់ផ្ទះកម្ពុជា វៀតណាម ហ្វីលីពីន ឥណ្ឌូណេស៊ី និងឡាវដែលប្រទេសនីមួយៗសុទ្ធតែជ្រើសរើសកីឡាករ កីឡាការិនីមានបទពិសោធខ្ពស់ពីប្រភេទកីឡាផ្សេងៗដូចជាគុនចម្រុះ ចំបាប់ ប្រដាល់សេរី និងឃីកបុកស៊ីងជាដើម។ ក្បាច់គុនផ្សេងៗគ្នាត្រូវបានលាយបញ្ចូលដើម្បីប្រកួតល្បុក្កតោលក្ខណៈអាជីពជាលើកដំបូង។
ជាក់ស្តែងជាក់ស្តែងកីឡាករកម្ពុជាមានដូចជា ចាន់ រតនា, រិន សារ័ត្ន និង ឡុង ឡា ជាដើមក៏មានវត្តមានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ក្បាច់គុនអត្តសញ្ញាណជាតិខ្មែរនេះដែរ។ ចាន់ រតនា ជាកីឡាករប្រដាល់គុនខ្មែរ និងគុនចម្រុះដ៏ល្បីល្បាញម្នាក់ទាំងក្នុង និងក្រៅប្រទេស។ ពេលនេះរូបគេបានវិលត្រឡប់មកកាន់សង្វៀនដើម្បីបង្ហាញជំនាញដើមរបស់ខ្លួនគឺល្បុក្តតោដែលជាប្រភេទកីឡារូបគេបានហ្វឹកហាត់តាំងពីដំបូង។
![](https://www.kampucheathmey.com/wp-content/uploads/2021/01/Chan-Rothana-ONE-DREAMS-OF-GOLD-ADUX-IMG_7517-1024x683.jpg)
ចំណែក រិន សារ័ត្ន និង ឡុង ឡា ប្រហែលជាអ្នកតាមដានកីឡាប្រដាល់គុនខ្មែរបានស្គាល់ច្បាស់ហើយ។ ពួកគេមានបទពិសោធជោកជាំក្នុងអាជីពប្រដាល់គុនខ្មែរដែលធ្លាប់ប្រកួតជាមួយកីឡាករបរទេសជាច្រើន ដូច្នេះសាកស្រមៃមើលថាតើគួរឲ្យចាប់អារម្មណ៍យ៉ាងណានៅពេលពួកគេឈានមួយកម្រិតទៀតក្នុងការប្រយុទ្ធក្បាច់គុនអត្តសញ្ញាណជាតិខ្មែរ។
តាមការគ្រោងទុក ជើងខ្លាំងគុនចម្រុះកម្ពុជា ចាន់ រតនា ត្រូវប្រកួតជាមួយកីឡាករហ្វីលីពីន John Mc Leary Ornido ដែលជាកីឡាករមានបទពិសោធច្រើនក្នុងអាជីពគុនចម្រុះ។ ច្បាស់ណាស់ គូនេះនឹងផ្តល់ភាពអស្ចារ្យគួរឲ្យទាក់ទាញសម្រាប់អ្នកគាំទ្រដែលធ្លាប់បានដឹងពីសមត្ថភាពរបស់អ្នកលេងគុនខ្មែរស្រាប់។
![](https://www.kampucheathmey.com/wp-content/uploads/2023/12/neak-leng-kun.2jpg-1024x674.jpg)
កីឡាករគុនខ្មែរ រិន សារ័តន ជួបកីឡាករឥណ្ឌូណេស៊ី Muhammad និងកីឡាករ មាស រាជៈ ជួបកីឡាករឥណ្ឌូណេស៊ី SanJaya Hutagaol។ ជាមួយគ្នានេះនៅមានកីឡាករ កីឡាការិនីខ្មែរជាច្រើនទៀតត្រូវប៉ះដៃគូបរទេស។
នេះជាលើកទី២ហើយដែលក្បាច់គុនល្បុក្កតោត្រូវបានរៀបចំការប្រកួតលក្ខណៈអន្តរជាតិ បន្ទាប់ពីលើកទី១បានរៀបចំការប្រកួតកាលពីខែកញ្ញា ឆ្នាំ២០២៣ ហើយជាព្រឹត្តិការណ៍ប្រកួតអន្តរជាតិ ក្រោយពេលល្បុក្កតោត្រូវបានដាក់បញ្ចូលក្នុងកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣៕
![](https://www.kampucheathmey.com/wp-content/uploads/2023/12/Bokator-Neak-Leng-Kun-768x1024.jpg)
អត្ថបទ៖ វីរបុត្រ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?