Connect with us

កីឡា

អ្នកឧកញ៉ាម្នាក់ប្រកាសជូនមាសសុទ្ធ២គីឡូ​ បើក្រុមបាល់ទះកម្ពុជាឈ្នះមេដាយមាសស៊ីហ្គេម

បានផុស

នៅ

អ្នក​ឧកញ៉ា លាង ម៉េង ​សេដ្ឋីស្រុក​ខ្មែរ​មួយ​រូប​បាន​ប្រកាស​ផ្តល់​មាស​សុទ្ធ​ទម្ងន់​២​គីឡូក្រាម ប្រសិន​បើ​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា​ទទួល​បាន​មេដាយ​មាស​ពី​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​នា​ពេល​ខាងមុខ។

អ្នកឧកញ៉ា លាង ម៉េង លេខ៩ពេលលេងបាល់ទាត់
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកាស​របស់​អ្នក​ឧកញ៉ា លាង ម៉េង បាន​ធ្វើ​ឡើង​នៅ​ពេល​ចូល​រួម​ប្រកួត​បាល់ទាត់​មិត្តភាពសប្បុរស​ធម៌​រវាង​ក្រុម​បាល់ទាត់​សសយក​ខេត្ត​ព្រៃវែងជា​មួយ​ក្រុម​បាល់ទាត់ផ្ការីក​គ្រប់​រដូវ​ដើម្បី​អបអរសាទរ​​ខួប​លើក​ទី​៤៥ ថ្ងៃ​កំណើត​របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ​២០២៣ នៅ​កីឡដ្ឋាន​ខេត្តព្រៃវែង។

អ្នក​ឧកញ៉ា​ លាង ម៉េង ដែល​បានចូល​រួម​លេង​បាល់ទាត់ក្នុង​ពេល​នោះ​ដែរ​មាន​ប្រសាសន៍​ថា ៖«ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​មែន​ទែន​ឯកឧត្តមឧប (ឧបនាយករដ្ឋមន្ត្រី ស សុខា) ជា​ពិសេសឯកឧត្តម​ អាំង សិរីពិសិដ្ឋ អគ្គលេខាធិការ​បាន​អង្គុយ​គិត​គូរ​ជា​មួយ​គ្នា ធ្វើ​យ៉ាងម៉េច​រក​វិធី​​ឲ្យ​ក្រុម​បាល់ទះ​​ប្រកួត​ស៊ីហ្គេម​ទទួល​បាន​មេដាយ​មាស។ ខ្ញុំ​ចង់​សុំឯកឧត្តមឧប​ទុក​ឲ្យ​ហើយ​ថា ប្រសិន​បើប្រកួត​ស៊ីហ្គេម បាន​មេដាយ​មាស ខ្ញុំ​ធ្វើ​មាស​២​គីឡូ​ជូន​តែ​ម្តង​ឯកឧត្តម​ឧប។ សន្យា​អត់? ធ្វើ​ម៉េច​ឲ្យ​បាន​មេដាយ​មាស ពី​ព្រោះ​បាន​មេដាយ​មាស​គឺ​មិន​មែន​ដើម្បីតែ​សហព័ន្ធ​ទេ​​គឺ​ផ្តល់​កិត្តិយស​ដល់​ប្រជា​ជន​១៦​លាន​នាក់»។

កាល​ពី​ចុង​ខែ​វិច្ឆិកា​កន្លង​ទៅ​ អ្នកឧកញ៉ា​រូប​នេះ​ទើប​តែ​បាន​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ចំនួន​៥០​ម៉ឺន​ដុល្លារ​អាមេរិក ពោល​គឺ​១០​ម៉ឺន​ដុល្លារ​អាមេរិក​ក្នុង​១​​ឆ្នាំ​រយៈ​ពេល​​៥​​ឆ្នាំ​ដើម្បី​អភិវឌ្ឍ​កីឡា​បាល់ទះ​កម្ពុជា​ឆ្ពោះ​ទៅ​រក​ការ​ដណ្តើម​មេដាយ​ស៊ីហ្គេម និង​ការប្រកួតអន្តរជាតិ​នានា ជា​ពិសេស​ស៊ីហ្គេម​បន្ទាប់​​នៅ​ឆ្នាំ​២០២៥​ដែល​ប្រទេស​ថៃ​ធ្វើ​​ម្ចាស់​ផ្ទះ។

ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា​បាន​បង្កើត​កំណត់​ត្រា​ប្រវត្តិ​សាស្ត្រ​ជា​លើក​ដំបូង​ក្នុង​ការ​ឈ្នះ​មេដាយ​សំរិទ្ធ​កីឡា​ស៊ីហ្គេម ឆ្នាំ​២០២១ នៅ​ប្រទេស​វៀតណាម​ និង​​បាន​បង្កើត​កំណត់​ត្រា​មួយ​កម្រិត​ទៀត​គឺ​ឈ្នះ​មេដាយ​ប្រាក់​កីឡា​ស៊ីហ្គេម ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​​ម្ចាស់​ផ្ទះ។

កាល​ពី​ខែ​វិច្ឆិកា សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា​ទើប​តែ​បាន​រៀប​ចំ​ព្រឹត្តិការណ៍​ពាន​រង្វាន់​សម្តេច​ក្រឡាហោម ស ខេង ឆ្នាំ២០២៣ ហើយ​តាម​ការ​គ្រោង​ទុក​នឹង​រៀបចំ​ការ​ប្រកួត​លីគ​បាល់ទះ​កំពូល​កម្ពុជា​​​ហៅ​ថា «តេជោលីគ»​ជា​លើក​ដំបូង​នា​​ពេល​ដ៏​ខ្លី​ខាង​មុខ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម