Connect with us

កីឡា

ផល សោភ័ណ្ឌ ប្រាប់គន្លឹះថែរក្សាខ្លួនធ្វើឲ្យភាពខ្លាំងនៅបានយូរអង្វែង

បានផុស

នៅ

ដំរីភ្លុកពិឃាដ ផល សោភ័ណ្ឌ ​នៅ​តែ​មាន​សមត្ថភាព​ខ្លាំង​ដូចកាលពីមុន បើទោះ​ជា​​បាន​ប្រឡូកក្នុង​អាជីព​ឈឺ​ខ្លួន​ប្រមាណ​ជាង​១០​ឆ្នាំ​ និងមានអាយុ​កាន់​តែ​ច្រើន​​ក៏​ដោយ​ ខណៈ​កីឡាករ​​មួយ​ចំនួន​ដែល​ស្រករ​គ្នា​បាន​ធ្លាក់​ចុះ​សមត្ថភាពយ៉ាង​ឆាប់​រហ័ស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងកិច្ចសម្ភាស​​ជាមួយសារព័ត៌មាន«កម្ពុជាថ្មី» ផល សោភ័ណ្ឌ បានបង្ហើយប្រាប់ពីគន្លឹះខ្លះៗរបស់ខ្លួនដែលកំពុងអនុវត្តជាប្រចាំ​ដែល​បាន​ធ្វើ​ឲ្យ​សមត្ថភាព​របស់​ខ្លួន​​នៅ​ខ្លាំង​យូរ​អង្វែង។

ផល សោភ័ណ្ឌ បាននិយាយថា៖«ទីមួយខ្ញុំស្រឡាញ់គុនខ្មែរ។ ខ្ញុំមិនទាន់ចង់បោះបង់ចោលវាទេ ហើយអ្វីដែលខ្ញុំដាក់ចិត្តស្រឡាញ់ហើយខ្ញុំនឹងថែវា។ ខ្ញុំនៅស្រឡាញ់អាជីពមួយនេះ ដូច្នេះខ្ញុំត្រូវថែខ្លួន។ ទី២គឺខ្ញុំមិនសូវចូលចិត្តការផឹកស៊ី​ច្រើន​ទេ។ ខ្ញុំហូបចុកតែពេលមានកម្មវិធី ហើយកាលណាតែវ័យច្រើន អត់ព្យាយាមហ្វឹកហាត់ អត់ថែសុខភាព គ្មានរបបអាហារត្រឹមត្រូវទេគឺជារឿងមិនល្អ។ ទទួលស្គាល់ថា ខ្ញុំពីមុនមានកម្លាំងជាងឥឡូវ អាចថាពីមុនមានកម្លាំង១០០ភាគរយ តែឥឡូវនៅអស់ត្រឹម៨០ភាគរយ តែខ្ញុំនៅអាចប្រកួតបានដោយសារការថែទាំសុខភាពបានល្អ»។

កូន​សិស្ស​របស់​ក្លិប​តាឡីដំរីមានឬទ្ធី​បាន​ឲ្យ​ដឹង​ថា អាជីពជាអ្នកប្រដាល់ ការថែរក្សាសុខភាពគឺជារឿងសំខាន់បំផុត។ បើនិយាយពីកីឡាករមួយចំនួន​បច្ចុប្បន្ន​ឆាប់ថយ​ចុះសមត្ថភាព គឺ​ដោយសារការធ្វេសប្រហែស។ ការ​មិនភ្លេចខ្លួន​អំពី​ការ​ថែទាំសុខភាព និងបង្កើនការហ្វឹកហាត់​គឺ​ជា​កត្តា​ជួយ​ធ្វើ​ឲ្យ​ភាព​ខ្លាំង​នៅ​បាន​យូរ។

កីឡាករ ផល សោភ័ណ្ឌ បាន​អរគុណដល់គុនខ្មែរ ដែលជួយឲ្យខ្លួនមានឈ្មោះក្នុងក្របខណ្ឌ​នគរបាល និង​មានលទ្ធភាពរកចំណូល​ដើម្បី​មាន​ជីវភាព​រស់នៅ​ក្នុង​សង្គម​សមរម្យ ហើយទទួលបានការគាំទ្រពីមហាជនច្រើន។ កីឡាករ​ក៏បានផ្ដាំទៅប្អូនៗដែលស្រឡាញ់គុនខ្មែរជំនាន់ក្រោយ​ថា​ បើស្រឡាញ់គុនខ្មែរគឺត្រូវតែស្រឡាញ់​ពិតប្រាកដ​ទើប​ទទួល​បាន​ជោគជ័យ។

សម្រាប់​ការ​ប្រឡូក​អាជីព​ប្រដាល់​ប្រមាណ​១០​ឆ្នាំ​ចុង​ក្រោយ​នេះ ផល សោភ័ណ្ឌ ​មាន​ខ្សែ​ក្រវាត់​​៧​គ្រឿង​ ខណៈ​​ពេល​ដ៏​ខ្លី​ខាង​មុខ រូប​គេ​ទទួល​បាន​ឱកាស​ប្រកួតកម្មវិធី​ធំ​ដែល​មាន​រង្វាន់​​រថយន្ត​ពី​​ប៊ូសស្ត្រង​៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

រដ្ឋមន្ត្រីសុខាភិបាល
ព័ត៌មានជាតិ១៤ នាទីutes មុន

រដ្ឋមន្ត្រីសុខាភិបាលណែនាំគ្រប់មន្ទីរពេទ្យត្រូវរៀប ចំឲ្យមានប្រអប់សំបុត្រសម្រាប់ទទួលមតិរិះគន់ស្ថាបនា ឬសំណូមពរ

សន្តិសុខសង្គម៨ ម៉ោង មុន

UPDATE ៖ មុន​ប្លុង​សាកសព​ស្ត្រីវ័យជាង៣០ឆ្នាំ​ ជនសង្ស័យ​អាច​វាយ​ក្បាល​ ហើយ​ខ្ទប់​ដង្ហើម

សន្តិសុខសង្គម៩ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

ព័ត៌មានជាតិ៩ ម៉ោង មុន

សង្កាត់អូរឬស្សីទី២ រៀបចំវេទិកាសាធារណៈ ដើម្បីផ្សព្វផ្សាយដល់ពលរដ្ឋ និងទទួលយកសំណូមពរ

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋបាល​រាជធានី ប្រកាស​ជ្រើស​រើស​ប្រធាន​ការិយាល័យ​មួយ​រូប ដើម្បីសម្រុះសម្រួល​បណ្ដឹងក្រៅប្រព័ន្ធតុលាការ

សន្តិសុខសង្គម៩ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ៖ ហ្សេលេនស្គី យកលុយពីបៃដិន ស្រួលដូចយកស្ករគ្រាប់ពីកូនក្មេង​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

លោក ត្រាំ ប្រកាស​ថា អាមេរិក​ជិត​បើក​ការ​ផ្ដល់​ព័ត៌មាន​ចារកម្ម​ឲ្យ​អ៊ុយក្រែន​វិញ​ហើយ

គ្រឿងញៀន
សន្តិសុខសង្គម២៤ ម៉ោង មុន

មន្ទីរគ្រឿងញៀន បំភ្លឺការផ្សព្វផ្សាយលើបណ្ដាញសង្គមពាក់ព័ន្ធការចាប់មនុស្សញាត់ចូលឡាន

ព័ត៌មានជាតិ១២ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

Sokha Hotels

ព័ត៌មានពេញនិយម