Connect with us

កីឡា

បារាំង“គ្មានផែនការ B” សម្រាប់ពិធិបើកកីឡាអូឡាំពិកប៉ារីស ទោះមានការវាយប្រហារ

បានផុស

នៅ

រដ្ឋាភិបាលបារាំងកាលពីថ្ងៃចន្ទ​បាន​បញ្ជាក់​ពី​​ការ​រក្សា​ផែនការ​សម្រាប់​ពិធីបើកកីឡាអូឡាំពិកទីក្រុងប៉ារីស ឆ្នាំ២០២៤ ដដែល​ដែល​គ្រោង​ធ្វើ​នៅ​មាត់​ទន្លេ Seine បើទោះបីជាមានការវាយប្រហារយ៉ាងសាហាវ​ក្នុងរដ្ឋធានីបារីស កាលពីចុងសប្តាហ៍​ដែល​​បានបង្កើនការព្រួយបារម្ភអំពីសន្តិសុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្ត្រីកីឡា លោកស្រី Amelie Oudea-Castera បានប្រាប់វិទ្យុបារាំងថា ផែនការនេះនៅតែអាចសម្របតាមគំនិតរបស់ទន្លេ Flotilla ដោយមានរបាយការណ៍​ពី​ប្រព័ន្ធផ្សព្វផ្សាយបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំង​អំពី​កងកម្លាំងសន្តិសុខដែលពិធីនេះអាចងាយរងការវាយប្រហារ។

កាលពី​ពេល​ថ្មីៗនេះ បុរសម្នាក់ត្រូវបានអាជ្ញាធរស្គាល់​ជាអ្នកកាន់សាសនាអ៉ិស្លាមជ្រុលនិយម ដែលមានបញ្ហាផ្លូវចិត្តបានចាក់សម្លាប់អ្នកទេសចរអាល្លឺម៉ង់ម្នាក់នៅជិតប៉ម Eiffel ក្បែរទន្លេ Seine កាលពីថ្ងៃសៅរ៍ ខណៈ​ព្រះរាជអាជ្ញាកំពុងស៊ើបអង្កេតជុំ​វិញ​ករណី​​ភេរវកម្ម។

លោកស្រីរដ្ឋមន្ត្រីបានប្រាប់វិទ្យុបារាំង​អន្តរជាតិ​ថា ៖«មិនមានផែនការ B ទេ។ យើងមានផែនការ A រួច​រាល់​ហើយ ក្នុងនោះយើងមានជម្រើសជាច្រើន។ ការគំរាមកំហែងភេរវកម្ម​ និងជាពិសេសការគំរាមកំហែងអ៉ិស្លាម»។

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រកីឡាអូឡាំពិក ពិធីបើកគ្រោងនឹងប្រព្រឹត្តទៅនៅខាងក្រៅពហុកីឡដ្ឋាន ដោយ​​មាន​អត្តពលិក​ និងមន្ត្រីគ្រោង​ធ្វើដំណើរឆ្លងកាត់ទីក្រុងប៉ារីសតាមនាវាជាង១០០គ្រឿង៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ france24.com

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងបរិស្ថាន÷ ខេត្តកោះកុង ជាខេត្តមានខ្យល់បំពុលកម្រិតខ្ពស់ជាងគេ  

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ហេង សួរ ៖ សាធារណជន​មាន​បំណង​ស្វែង​រក​ការងារធ្វើនៅក្រៅប្រទេស សូមមកប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័ត»

សន្តិសុខសង្គម៨ ម៉ោង មុន

រយៈពេល ២ ថ្ងៃ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បង្ក្រាបថ្នាំញៀន ២០០ គីឡូក្រាម និងឃាត់ខ្លួនមុខសញ្ញា ១១ នាក់

ព័ត៌មានជាតិ១១ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាមេរិក ផ្អាក​ជំនួយ​នៅ​បរទេស​ទាំង​អស់ លើកលែង​តែ​ប្រទេស​ចំនួន​២

ព័ត៌មានជាតិ១១ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានជាតិ១៧ ម៉ោង មុន

អេស៊ីលីដាទទួលបានការបញ្ជាទិញសញ្ញាបណ្ណជាង៨៥លានដុល្លារនៃការធ្វើបរិវិសកម្មដំណាក់ទី១

ព័ត៌មានជាតិ៧ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ចរាចរណ៍១៦ ម៉ោង មុន

ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

Sokha Hotels

ព័ត៌មានពេញនិយម