Connect with us

កីឡា

Gael Clichy ថា Man City សំណាងហើយដែលរបូតត្រឹម១គ្រាប់ជួប Aston Villa យប់មិញ

បានផុស

នៅ

រឿងដ៏គួរឲ្យភ្ញាក់ផ្អើលកាលពីយប់មិញគឺក្លិប Manchester City បានចាញ់ក្រុមម្ចាស់ផ្ទះ Aston Villa ១-០ នៅកីឡដ្ឋាន Villa Park ដែលធ្វើឲ្យក្រុម Aston Villa ឡើង​មក​លេខ៣ ខណៈ Man City ធ្លាក់ទៅលេខ៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អតីតខ្សែការពារក្លិប Man City កីឡាករ Gael Clichy បាននិយាយថា ៖«នេះជាការប្រកួតមួយដែល Man City លេង​អាក្រក់បំផុត។ យើងមិនធ្លាប់ឃើញ​ពួកគេលេងបែបនេះ​ទេពីមុន។ វាមិនមានភាពរលូនសោះ។ ពួកគេសំណាងហើយ ដែលមិនរបូតគ្រាប់បាល់២គ្រាប់ ឬច្រើនជាងនេះអាច ៣ទៅ៤គ្រាប់»។

ការប្រកួតយប់មិញ​ជាការប្រកួតដ៏អាក្រក់បំផុតរបស់ Man City ដោយ៩០នាទីពេញ ពួក​គេមានឱកាស​ស៊ុតសំដៅទីក្រុម Aston Villa បាន​តែ២លើកគត់ ហើយពួកមិនមានឱកាសសោះក្នុងការទាត់បាល់ជ្រុង ខណៈក្រុម Aston Villa មានឱកាស​ស៊ុត​​២២លើក ចំគោលដៅ៧លើក រកបាន១គ្រាប់ និងមានឱកាស​ទាត់បាល់ជ្រុងរហូតដល់​ទៅ​៦​លើក​។

លោក Pep Guardiola បាននិយាយថា៖«ក្រុម​ធ្វើបានល្អគឺជាអ្នកឈ្នះ។ យើងបានតស៊ូ ជាពិសេសនៅ​វគ្គ​ទី១​ និង​​វគ្គ​ទី​២​គឺខុសគ្នាទាំងស្រុង។ គុណភាព​នៃ​ការ​បញ្ចូនបាល់ និង​ការធ្វើចលនារបស់​យើង​ ខ្ញុំស្ទើរ​តែ​មិនឃើញសោះក្នុងការប្រកួតនេះ។ ខ្ញុំដឹងពីកម្រិតរបស់ខ្ញុំ ហើយក្នុងនាមជាអ្នកចាត់ការ ខ្ញុំត្រូវរកវិធីដើម្បីឈ្នះការប្រកួតបន្ទាប់។ ខ្ញុំនៅទីនេះដើម្បីជួយពួកគេ។ បរាជ័យ​៤ដងរបស់​យើង​នៅរដូវកាលនេះបានកើតឡើងនៅពេល​ខ្សែបម្រើដ៏មានឥទ្ធិពល Rodri បានអវត្តមានក្នុងជម្រើស១១នាក់»។

ចំពោះវត្តមានក្នុងការបង្ហាញខ្លួនរបស់កីឡាករ Rodri ជាមួយក្រុម Man City គឺក្រុមមិនស្គាល់ចាញ់សោះក្នុងការប្រកួត៤៣លើកចុងក្រោយរបស់ពួកគេ៕

ប្រភព៖ BBC
ប្រែសម្រួល៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម