Connect with us

កីឡា

Dave Leduc ប្រាប់ថា បើ ប៉ះ ធឿន ធារ៉ា ងាយស្រួលបំផុតសម្រាប់ខ្លួន

បានផុស

នៅ

ជើង​ខ្លាំងកាណាដា-មីយ៉ាន់ម៉ា Dave Leduc ហាក់​មើល​ឃើញ​កីឡាករ​គុន​ខ្មែរ ធឿន ធារ៉ា មិន​មែន​ជា​ឧបសគ្គ​ធំ​​ទេ ​ខណៈ​កីឡាករ​គុន​ខ្មែរ​រូប​នេះ​សង្ឃឹម​រហូត​ដល់​៧០​%​ ប្រសិន​បើ​អ្នក​ទាំង​ពីរ​ជួប​គ្នា​ថ្ងៃ​ណា​មួយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​ពី​ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ​២០២៣ សារព័ត៌មាន BKFC បាន​ចេញ​ផ្សាយ​ពីបញ្ហា​ប្រឈម​​ស្ថិត​នៅ​ពី​ក្រោយ​នៃ​ការ​ផ្គូផ្គង​ជើង​ខ្លាំង​មីយ៉ាន់ម៉ា Dave Leduc ជា​មួយ​កំពូល​អ្នក​ប្រដាល់​ថៃ Buakaw Banchamek ដែលពិបាកនឹងកើត​ឡើង។

Dave Leduc បានសម្រេច​​ចូល​និវត្តន៍​ បន្ទាប់​ពី​​​ប្រកួត​ជា​មួយ​កីឡាករ​គុន​ខ្មែរ​ ព្រំ សំណាង កាល​ពី​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ ដែល​បញ្ចប់​ទៅ​ដោយ​លទ្ធផលស្មើ​គ្នា បើ​ទោះ​បី​ជា​កីឡាករ​មីយ៉ាន់ម៉ា​រូប​នេះ​បាន​វាយ​ឲ្យ​អាជ្ញា​កណ្តាល​រាប់​កីឡាករ​គុន​ខ្មែរ​៨​ម្តង ប៉ុន្តែ​យោង​តាម​លក្ខន្តិកៈ​នៃ​ការ​ប្រកួត១​ទឹក​មាន​៩​នាទី​គ្មាន​អ្នក​សន្លប់​គឺ​គ្មាន​អ្នក​ឈ្នះ​ចាញ់។

ថ្វី​បើ​រូប​គេ​បាន​ប្រកាស​ចូល​និវត្តន៍​មែន ប៉ុន្តែ​មហា​ជន​នៅ​តែ​មាន​ការផ្គូផ្គង​​ចង់​ឲ្យ​ជួប​កីឡាករ​​នេះ កីឡាករ​នោះ​ជា​ដើមរួម​ទាំង​ជើង​ខ្លាំងគុន​ខ្មែរ ធឿន ធារ៉ា ផង។ នៅ​ក្រោម​អត្ថបទ​​​​និយាយ​ពី​បញ្ហា​ប្រឈម​​ដែល​កីឡាករ​ Dave Leduc និង​ Buakaw មាន​អ្នក​​បញ្ចេញ​មតិ​ម្នាក់​ឈ្មោះ Akara Mov បាន​លើក​ឡើង​ថា លោកគួរ​តែ​សាក​ល្បង​ជា​មួយ​កីឡាករ​កម្ពុជា ធឿន ធារ៉ា។

ឆ្លើយ​តប​នឹងមតិខាង​លើ Dave Leduc បាន​និយាយ​យ៉ាង​ខ្លី​ថា ៖«Too easy for me ឬ ងាយ​ស្រួល​បំផុត​សម្រាប់​ខ្ញុំ»។ ខ្លឹមសារ​ខ្លី​នេះ​អាច​យល់​បាន​ថា ធឿន ធារ៉ា មិន​មែន​ជា​ដៃ​គូ​ពិបាក​សម្រាប់​រូប​គេ​ឡើយ ប្រសិន​បើ​ថ្ងៃ​ណា​មួយ​បាន​ជួប​គ្នា​មែន។

ចំពោះ​អ្នក​គាំទ្រ​នៅ​កម្ពុជា​ក៏​ហាក់​ដូច​ជា​ចង់​ឲ្យ​អ្នក​លេង​គុន​ខ្មែរ ធឿន ធារ៉ា​ ប៉ះ Leduc ដែរ បន្ទាប់​ពី​មួយ​រយៈ​ពេល​ចុង​ក្រោយ​​​កីឡាករ​គុន​ខ្មែរ​រូប​នេះ​មាន​សន្ទុះ​កើន​ឡើង​យ៉ាង​ខ្លាំង ជា​ពិសេស​រូប​គេ​បាន​ផ្តួល​ដៃ​គូ​៣​នាក់​ក្នុង​មួយ​រាត្រី​ដើម្បី​ក្លាយ​ជា​ម្ចាស់​ខ្សែក្រវាត់គុន​ខ្មែរ​ពិភព​លោក 8 Men Tournament ដែល​មាន​រង្វាន់​រថយន្ត​១​គ្រឿង។

នៅ​ពេលទៅ​ទទួល​ស្វាគមន៍ អេ អាំម៉ារីន ត្រឡប់​មក​ពី​ប្រទេស​​អូស្ត្រាលី​ ធឿន ធារ៉ា បាន​ផ្តល់​បទ​សម្ភាស​​ពាក់​ព័ន្ធ​នឹង​ Dave Leduc ថា ៖«ប្រសិន​បើប៉ះ​គ្នា​មែន ខ្ញុំ​សង្ឃឹម​៧០% ពី​ព្រោះ​ខ្ញុំ​គិត​ថា សមត្ថភាព​មិន​លើស​ខ្វះ​គ្នា​ប៉ុន្មាន​ទេ។ វ៉ៃ​ជា​មួយ​កីឡាករ Leduc ប្រសិន​បើ​យឹត​គឺ​ពិបាក​ធ្វើ​គាត់។​ គាត់​ជា​កីឡាករ​ច្បាស់​កណ្តាប់​ដៃ តែ​គាត់​មិន​សូវ​ពូកែ​ទាត់​ទេ»។

ក្រៅ​ពី​មាន​កណ្តាប់​ដៃ​ច្បាស់​ល្អ កីឡាករ​ Dave Leduc ​មាន​ប្រៀប​គឺ​​កម្ពស់​ខ្ពស់ និង​ទម្ងន់​ធ្ងន់​ជាង ខណៈ​ ធឿន ធារ៉ា ​មានសមត្ថភាព​វ៉ៃ​បាន​ល្អ​ទាំង​ព្រម​គឺ​កណ្តាប់​ដៃ ទាត់ កែង និង​ធាក់ ហើយ​កម្លាំង​ស៊ុហ្វក៏ពេញល្អ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ នាទីutes មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ២០ នាទីutes មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​លើរាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ៣៦ នាទីutes មុន

អគារសិក្សាថ្ម​ថ្មី ១ ខ្នង ៥ បន្ទប់ ​​ជា​​ក្តីសង្ឃឹមកុមារ​តំបន់ដាច់ស្រយាល ក្នុងស្រុក​អូរគ្រៀង​សែន​ជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

ធនាគារកណ្តាលកម្ពុជានឹងបន្តសហការជាមួយចិនលើវិស័យហិរញ្ញវត្ថុ

ព័ត៌មានជាតិ២ ម៉ោង មុន

ដើម្បីបង្ហាញការយកចិត្តទុកដាក់បងប្អូនម៉ូស្លីម កម្ពុជានឹងរៀបចំពិធីពិសាអាហារស្រាយបួសខែរ៉ម៉ាឌន

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម