កីឡា
យ៉េន ឌីណា និយាយចំៗពីចំណុចខ្លាំងរបស់ សោភ័ណ្ឌ, បញ្ញា និង សុខហ៊ុច
កីឡាករគុនខ្មែរ យ៉េន ឌីណា ជាបេក្ខភាពមួយរូបក្នុងទម្ងន់៦៥គីឡូក្រាមដែលត្រូវប្រជែងជាមួយជើងខ្លាំង៣រូបផ្សេងទៀតនៅសង្វៀនបាយ័ន នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីរង្វាន់ធំគឺរថយន្តថ្មីសន្លាង១គ្រឿងពីប៊ូសស្ត្រង។
បេក្ខភាព៣រូបផ្សេងទៀតមានកីឡាករ ផល សោភ័ណ្ឌ, មឿន សុខហ៊ុច និងម្ចាស់មេដាយស៊ីហ្គេម លន បញ្ញា។ នៅជុំទី១ អ្នកលេងគុនខ្មែរទាំង៤រូបត្រូវប៉ះកីឡាករបរទេសជាមុនសិនទើបរកអ្នកឈ្នះ និងមានសំឡេងគាំទ្រច្រើនពីមហាជនដើម្បីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រដើម្បីរង្វាន់រថយន្ត។ លក្ខខណ្ឌគឺទី១ កីឡាករម្នាក់ៗត្រូវយកឈ្នះដៃគូបរទេស។ អ្នកដែលផ្តួលដៃគូឲ្យសន្លប់ជុំទី១គឺមានអាទិភាពខ្ពស់។ ទី២ ត្រូវទទួលបានសំឡេងគាំទ្រច្រើនជាងគេពីមហាជនតាមរយៈសារលើ Facebook និងសារតាមលេខទូរសព្ទសម្រាប់បេក្ខភាព២រូបឡើងវគ្គផ្តាច់ព្រ័ត្រ។

យ៉េន ឌីណា បានស្គាល់យ៉ាងច្បាស់ពីបេក្ខភាព៣រូបនេះ ដោយសារធ្លាប់ជួបគ្នានៅលើសង្វៀនជាច្រើនលើក ហើយសុទ្ធជាកីឡាករលំដាប់ឈានមុខគេក្នុងទម្ងន់៦៥គីឡូក្រាម។
កីឡាករមកពីខេត្តកោះកុងបានប្រាប់ថា ទាំងកម្លាំងចិត្ត និងការហ្វឹកហាត់ត្រៀមខ្លួនមានលក្ខណៈល្អប្រសើរវិញហើយ ប៉ុន្តែទទួលស្គាល់ពីកម្លាំងស៊ុហ្វរបស់ខ្លួនមិនទាន់ពេញលេញដូចមុនទេ បន្ទាប់ពីសមត្ថភាពធ្លាក់ចុះមួយរយៈពេលកន្លងទៅ។
ឌីណា បាននិយាយថា ៖«ត្រៀមខ្លួនបានល្អ ប្រហែលជា២សប្តាហ៍ហើយ។ បេក្ខភាព៣នាក់ទៀតសុទ្ធតែល្អ។ ខ្ញុំធ្លាប់ប្រកួតជាមួយពួកគាត់ច្រើនដង អីចឹងខ្ញុំដឹងពីចំណុចពិសេសរៀងៗខ្លួនរបស់ពួកគាត់។ បើមានឱកាសឡើងវគ្គផ្តាច់ព្រ័ត្រ ក្នុងចិត្តខ្ញុំប៉ះនរណាក៏បាន ពីព្រោះពួកគាត់សុទ្ធតែខ្លាំង គ្មានម្នាក់ណាស្រួលទេ»។
នៅពេលសួរថា តើអ្វីជាលក្ខណៈពិសេសរៀងៗខ្លួនរបស់បេក្ខភាព៣រូបនោះ? ម្ចាស់ខ្សែក្រវាត់៧គ្រឿង និងជាម្ចាស់មេដាយមាសស៊ីហ្គេមកាលពីឆ្នាំ២០២១ បានលើកឡើងថា ៖«ផល សោភ័ណ្ឌ មានបច្ចេកទេសចេញ-ចូលរហ័សលឿន។ លន បញ្ញា មានកម្លាំងស៊ុហ្វល្អដែលអាចចេញអាវុធគ្រប់ពេលវេលា ហើយ មឿន សុខហ៊ុច ល្អទាត់ អាវុធធ្ងន់»។
បើតាមប្រវត្តិជួបគ្នាកន្លងមកឃើញថា យ៉េន ឌីណា មានកំណត់ត្រាល្អរាល់ពេលជួបជាមួយកីឡាករទាំង៣នាក់នេះ។ រូបគេធ្លាប់ជួប ផល សោភ័ណ្ឌ ៤ដង ក្នុងនោះមិនធ្លាប់ចាញ់ឡើយគឺឈ្នះ៣ដង និងស្មើ១ដង ហើយធ្លាប់ជួប មឿន សុខហ៊ុច ៥ដង ក្នុងនោះឈ្នះ៣ដង ស្មើ១ដង និងចាញ់១ដង ព្រមទាំងធ្លាប់ជួប លន បញ្ញា ៤ដង គឺឈ្នះ២ដង ស្មើ១ដង និងចាញ់១ដង។
ទាំង លន បញ្ញា, មឿន សុខហ៊ុច និង ផល សោភ័ណ្ឌ សុទ្ធតែចាប់បានចំណុចខ្លាំងរបស់ យ៉េន ឌីណា ដូចគ្នាគឺពូកែកាត់ផ្តាច់ចង្វាក់ដៃគូ។ កីឡាករមកពីខេត្តកោះកុងរូបនេះមានបច្ចេកទេសល្អក្នុងការទាត់កាត់ ធាក់ចេញ និងគេច រួចវាយសងដែលធ្វើឲ្យដៃគូពិបាកចូលចុះ។
មួយរយៈពេលចុងក្រោយនេះ យ៉េន ឌីណា មានកម្លាំងស៊ុហ្វធ្លាក់ចុះ និងអាវុធស្រាល បន្ទាប់ពីមានបញ្ហាគ្រួសារដែលធ្វើឲ្យរូបគេមិនសូវមានកម្លាំងចិត្តក្នុងការហ្វឹកហាត់។ យ៉ាងណា ឥឡូវនេះ រូបគេហាក់មានកម្លាំងចិត្តក្នុងការហ្វឹកហាត់ឡើងវិញ ស្របពេលបច្ចេកទេសមានស្រាប់៕

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ៦ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
សន្តិសុខសង្គម៣៨ នាទីutes ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ