កីឡា
ធឿន ធារ៉ា ប្រាប់ពីចំណុចខ្លាំងរបស់ Leduc បើជួបសង្ឃឹមឈ្នះ៧០%
ជើងខ្លាំងគុនខ្មែរកំពុងឈានមុខ ធឿន ធារ៉ា សង្ឃឹមទទួលបានជ័យជម្នះ៧០% ប្រសិនបើជួបជើងខ្លាំងជាអតីតស្តេចប្រដាល់មីយ៉ាន់ម៉ា Dave Leduc ដែលចាត់ទុកខ្លួនស្ថិតនៅក្រោម ព្រំ សំណាង។
ធឿន ធារ៉ា បានឃើញសមត្ថភាពរបស់កីឡាករកាណាដា-មីយ៉ាន់ម៉ា Dave Leduc ច្បាស់នៅពេលប្រកួតជាមួយ ព្រំ សំណាង កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។ ពេលនោះ Leduc បានគ្រប់គ្រងការប្រកួតស្ទើរទាំងស្រុង ហើយវាយឲ្យអាជ្ញាកណ្តាលរាប់ សំណាង ៨ម្តង ប៉ុន្តែគ្មានអ្នកឈ្នះដោយសារចុងក្រោយគ្មានអ្នកសន្លប់ បន្ទាប់ពីចប់១ទឹកមាន៩នាទី។

នៅអាកាសយានដ្ឋានភ្នំពេញអន្តរជាតិកំពុងរង់ចាំទទួលស្វាគមន៍កីឡាករ អេ អាំម៉ារីនភូថង, ម៉ឺន មេឃា និងលោកគ្រូ អេ ភូថង វិលត្រឡប់មកពីប្រទេសអូស្ត្រាលី កាលពីដើមខែវិច្ឆិកា ធឿន ធារ៉ា បានផ្តល់បទសម្ភាសពាក់ព័ន្ធនឹងកីឡាករ Dave Leduc ថា ៖«ប្រសិនបើប៉ះគ្នាមែន ខ្ញុំសង្ឃឹម៧០% ពីព្រោះខ្ញុំគិតថា សមត្ថភាពរបស់គាត់មិនលើសខ្ញុំប៉ុន្មានទេ។ វ៉ៃជាមួយកីឡាករ Leduc ប្រសិនបើយឹតគឺពិបាកធ្វើគាត់។ គាត់ជាកីឡាករល្អកណ្តាប់ដៃ ហើយចេះកែងដែរ តែគាត់មិនសូវល្អទាត់ទេ»។
កាលពីពេលថ្មីៗនេះ Dave Leduc ហាក់មើលស្រាលចំពោះកីឡាករ ធឿន ធារ៉ា ដោយបានចាត់ទុកកីឡាករកម្ពុជារូបនេះងាយស្រួលសម្រាប់ខ្លួន។ អ្វីដែលកាន់តែជាក់ច្បាស់នោះគឺរូបគេប្រើគណិតវិទ្យាដោយបានចាត់ទុក ធឿន ធារ៉ា នៅកម្រិតក្រោម ព្រំ សំណាង ហើយ ព្រំ សំណាង ស្ថិតក្រោមរូបគេ ដូច្នេះខ្លួនជាស្តេចប្រដាល់នៅតំបន់អាស៊ីអាគ្នេយ៍។

Leduc បានលើកឡើងថា ៖«ខ្ញុំបានចូលនិវត្តន៍ជាស្តេចឡេតវេ និងជាស្តេចគុនខ្មែរ។ នេះជាគណិតវិទ្យាសាមញ្ញ៖ ខ្ញុំវាយឈ្នះព្រំ សំណាង ហើយសំណាងវាយឈ្នះធឿន ធារ៉ា។ ដាវ > សំណាង > ធារ៉ា = ដាវ។ ខ្ញុំជាស្តេចប្រដាល់ប្រចាំអាស៊ីអាគ្នេយ៍»។
ធឿន ធារ៉ា ទើបតែបានឈ្នះខ្សែក្រវាត់គុនខ្មែរពិភពលោក 8 Men Tournament បន្ទាប់ពីផ្តួលដៃគូ៣នាក់ក្នុងមួយរាត្រីដើម្បីទទួលបានរថយន្ត១គ្រឿង។

នាថ្ងៃទី១៤ ខែធ្នូនេះ ធឿន ធារ៉ា ត្រូវប្រកួតជាមួយកីឡាករ Nassan Vandani នៅដីឡូត៍ក្បែរវត្តស្ងួនពេជ្រ ខណ្ឌកំបូល ដែលផ្សាយផ្ទាល់ដោយទូរទស្សន៍ BTV Cambodia៕
អត្ថបទ៖ វីរបុត្រ

-
វប្បធម៌ ជំនឿ១ សប្តាហ៍ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ កើតចេញពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
សុខភាព៣ ម៉ោង ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ