Connect with us

ជីវិតកម្សាន្ដ

​អតីតអ្នកប្រដាល់ថៃ Somrak បដិសេធ​រំលោភ​ក្មេង​អាយុ​១៧​ឆ្នាំ និងទម្លាយថា លោកលែងលះភរិយា

បានផុស

នៅ

នៅថ្ងៃទី១១​ ខែធ្នូ ឆ្នាំ២០២៣ អតីតអ្នកប្រដាល់ថៃលោក Somrak Kamsing បានប្រកាសរកមេធាវី​ប្រឆាំង​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​រំលោភ​ក្មេង​ស្រីអាយុ​១៧​ឆ្នាំ ​និងសារភាព​ថា​លោកបានត្រឹមឱប​ថើបជនរងគ្រោះ​ តែ​មិន​បាន​ប្រព្រឹត្ត​អំពើ​អសីលធម៌ណាមួយទេ។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី0៩ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង៩និង៣០នាទីយប់​ ដោយជន​រង​គ្រោះ​មានអាយុ១៧ឆ្នាំ បាន​រាយការណ៍​ទៅកាន់ស្ថានីយ៍ប៉ូលិស Mueang Khon Kaen ប្ដឹងទៅលើអតីត​អ្នក​ប្រដាល់​ដ៏​ល្បី​មួយ​រូបជាឪពុកតារាសម្ដែង Best Rakwanee ​ហើយចោទ​ប្រកាន់​ពី​បទ​បៀតបៀនផ្លូវភេទ និង​ប្រព្រឹត្ត​អំពើ​មិន​សមរម្យ​នៅ​សណ្ឋាគារ​មួយ​ក្នុង​ក្រុង​ខនកែន។

ក្រោយ​មក​ Somrak បាន​បើក​ចំហ​អំពី​ករណី​ដែល​បាន​កើត​ឡើង។ គាត់​បាន​ដឹង​ដំណឹង​នេះ​រួច​ហើយ និង​បាន​ចាត់តាំង​មេធាវី​ដើម្បី​អនុវត្ត​នីតិវិធី​ច្បាប់។ ក្នុងនោះលោកថែមទាំងបញ្ចាក់ពីភាពស្អាតស្អំរបស់ខ្លួនថា “ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​ករណីរំលោភ​ទេ! ដោយកិត្តិយសជាបុរសនិងអតីតម្ចាស់មេដាយមាសអូឡាំពិក ពិតជាគ្មានវិធីធ្វើដូច្នោះទេ។ តែពួកយើងពិតជាមានបានអាក្រាតកាយ ឱបនិងថើប ប៉ុន្តែខ្ញុំសូមបដិសេធមិនបានដេកជាមួយគ្នា។ ខ្លួនខ្ញុំ​ផ្ទាល់​មិន​ចង់​និយាយ​ច្រើន​ទេ​ទុក​ឲ្យ​ដំណើរ​ការ​តាមច្បាប់និងភស្តុតាងដែលមានស្រាប់”។

ទន្ទឹមនោះទៀតសោត​ អតីតម្ចាស់មេដាយ​មាស​កីឡា​ប្រដាល់​ស្ម័គ្រ​ចិត្ត​អូឡាំពិក​ឆ្នាំ ១៩៩៦​ រូបនេះ បានទម្លាយពីស្ថានភាពគ្រួសាររបស់លោកថា តាមពិតទៅលោកបានស៊ីញ៉េលែងលះជាមួយភរិយាកាលពីជាងពីរខែមុនមកម៉្លេះ។ ប៉ុន្តែចំពោះមូលហេតុដែលលែងលះ មិនត្រូវបានបង្ហើបឲ្យដឹងនោះទេ។

ក្រុមគ្រួសាររបស់អតីតអ្នកប្រដាស់ថៃ Somrak
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះយ៉ាងណាក៏ដោយ ករណីមួយនេះបានក្លាយជារឿងកំពុងតែកក្រើកនៅក្នុងប្រទេសថៃ​​​ ហើយក៏បានក្លាយជារឿងដែលមនុស្សជាច្រើនចាប់អារម្មណ៍ និងតាមដានខ្លាំង។ ចំណែក​ក្រុមស៊ើបអង្កេតមួយ ត្រូវបានបញ្ជូនទៅកាន់តំបន់នោះ ដើម្បីប្រមូលព័ត៌មានពីកាមេរ៉ា CCTV ត្រៀមរៀបចំរបាយការណ៍ស៊ើបអង្កេតប្រមូលភស្តុតាងបន្ថែមទៀតផងដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖sanook

ចុចអាន៖ស្នេហា៤ឆ្នាំរបស់ Cheer និងមិត្តប្រុសហៃសូ ពេលនេះបន្សល់​ទុក​ត្រឹមមិត្តភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម